ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ចុងខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង ដែលនេះជាប្រសាសន៍ណែនាំរបស់...

ព័ត៌មានលំអិត

ផ្ទះសន្តិភាពទី១៥២ ក្នុងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅភូមិពាក់ស្នែងថ្មី

ប្រជាពលរដ្ឋក្រីក្រលំបាកទាំងជីវភាពប្រចាំថ្ងៃ និងគ្មានផ្ទះសម្បែងជ្រកកោនមួយគ្រួសារ ស្ថិតក្នុងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ទទួលបានផ្ទះមួយខ្នងរបស់គម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ក្រោមការឧបត្ថម្ភថវិកាពីសប្បុរសជនមួយក្រុមពីសហរដ្ឋអាមេរិក ដែលមានឈ្មោះថា "ទាំងអសគ្នាយើងអាចផ្លាស់ប្តូរពិភពលោក (Together We Can Change the World)" ដឹកនាំដោយលោក ស្កត់ ហ្វ្រៃម៉ែន...

ព័ត៌មានលំអិត

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ឋទៅនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅដីចំការប្រធានគណៈបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំមួយដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើបញ្ហាមួយចំនួនក្នុងខេត្ត ជាពិសេសបញ្ហានៃការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ដែលជាអ្នកគាំទ្រលើ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋ នាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួន ស្ថិតនៅភូមិសសី ឃុំត្បែង...

ព័ត៌មានលំអិត

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

ក្នុងឱកាសចុះពិនិត្យមើលដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជំនួយរបស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយ ដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិជាច្រើន ដូចនេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុន ក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខាពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ហើយមកទល់ពេលនេះវឌ្ឍនភាពនៃការសាងសង់អាគារនេះ គឺសម្រេចបាន...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាសៀមរាប បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន១២នាក់ ក្នុងនោះស្រី៦នាក់ មកពីឃុំចំនួន៥ នៃស្រុកស្រីស្នំ។ មានប្រសាសន៍នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ក្នុងនាមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិតនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម វ៉ង...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ទទួលជួបប្រតិភូមន្ទីរពេទ្យខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីសម្តែងការគួរសម និងពិភាក្សា លើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល ក្នុងខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ...

ព័ត៌មានលំអិត

សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការក្នុងខេត្តសៀមរាប សរុបចំនួន ១០៦នាក់ មកពី៣០មន្ទីរ-អង្គភាព ដែលមានរយៈពេល ៨៨ម៉ោង សិក្សាតាមរយៈប្រព័ន្ធអនឡាញ(Google meet) និងសិក្សាផ្ទាល់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែសីហា ឆ្នាំ២០២២ បានបញ្ចប់ហើយនៅរសៀលនេះ។ វគ្គបណ្ដុះបណ្ដាល សហការរៀបចំដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក

ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ នៅក្នុងតំបន់រមនីយដ្ឋានអង្គរចំនួន ៦៨៩គ្រួសារ ក្នុងនោះ មានចំនួន២៣៤ គ្រួសារ រស់នៅភូមិទក្សិណត្បូង និង ចំនួន ៤៥៥ គ្រួសារទៀត រស់នៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ក្នុងមួយឡូតិ៍មានទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ...

ព័ត៌មានលំអិត

អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប អាជ្ញាធរសវនកម្មជាតិមានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និង ឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តសៀមរាប សរុបចំនួន ១៨២...

ព័ត៌មានលំអិត
Page 244 of 699 1 243 244 245 699

Recommended

សូម Like និង Follow ពួកយើង