នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប និងសាកលវិទ្យាល័យព្រះសីហនុរាជ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ក្រោមព្រះវត្តមាន សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ឯកឧត្តម សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ។...
ព័ត៌មានលំអិតមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ស្រ្តី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកិច្ចការនារីខេត្តសៀមរាប ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យស្ដ្រីអាចបានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពួកគាត់។ លោកស្រី ឈុន សោភ័ណ ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារីខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី កំពុងផ្ដល់នូវជំនាញចំនួន៣ធំៗដល់ស្ត្រី រួមមាន៖ ជំនាញកាត់ដេរសម្លៀកបំពាក់ តម្បាញ និងផ្នែកសំអាងកាយ ដែលក្នុងមួយវគ្គមានរយៈពេល៦ខែ ដែលការការសិក្សានេះ...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ លើកឡើងថា ស្ថិតិទេសចរណ៍ស្ថិតក្នុងប្រភេទស្ថិតិតាមវិស័យ ដែលសំដៅលើទិន្នន័យដែលប្រមូលចងក្រង រៀបចំ វិភាគដោយក្រសួងទេសចរណ៍សហការជាមួយក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីរៀបចំផលិតជាទិន្នន័យផ្លូវការសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ប្រកាសនេះសូមឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យនេះ។ ក្នុងឱកាសបើកសិក្ខាសាលា ស្ដីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម កាទើ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំសហការី នាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំដើម្បីឆ្លុះបញ្ចាំងលើការរៀបចំទីតាំងសុវត្ថិភាព ការគ្រប់គ្រងជនភៀសសឹក និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៤ ខែសីហានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ បងប្អូនជនភៀសសឹក ជាពិសេសបន្តជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារកងទ័ពដែលបានពលីឱ្យបានល្អប្រសើរ និងសក្ដិសមចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់ចំពោះជាតិ និងប្រជាជនយើង។ លោក លី វណ្ណៈ មានប្រសាសន៍ថា ជម្លោះព្រំដែនកម្ពុជា-ថៃ...
ព័ត៌មានលំអិតបងប្អូនជាជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប បានបង្ហាញក្ដីរំភើប និងគោរពថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តសៀមរាប និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនជាជនភៀសសឹកដែលបានជម្លៀសចេញពីតំបន់សមរភូមិ ការយកចិត្តទុកដាក់នេះ រួមមានទាំងការស្នាក់នៅ ការហូបចុក ស្បៀងអាហារ សម្ភារប្រើប្រាស់ ថ្នាំសង្កូវ ជាពិសេសការរៀបចំរថយន្តរបស់រដ្ឋបាលខេត្តសៀមរាប ជូនបងប្អូនភៀសសឹកត្រឡប់ទៅលំនៅឋានវិញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ បងប្អូនភៀសសឹកលើកឡើងថា ការស្នាក់នៅក្នុងខេត្តសៀមរាប...
ព័ត៌មានលំអិតការងារស្ម័គ្រចិត្ត គឺជាការធ្វើកិច្ចការណាមួយដែលយើងពេញចិត្តធ្វើដោយខ្លួនឯង គ្មាននរណាមកបង្ខំ ឬគំរាមកំហែងឱ្យធ្វើឡើយ។ ការងារស្ម័គ្រចិត្តជាកន្លែងហាត់ការដ៏ល្អបំផុតសម្រាប់យុវជន ដើម្បីទទួលបានបទពិសោធន៍។ បទពិសោធន៍ពីការងារស្ម័គ្រចិត្តនេះ នឹងអាចយកទៅអនុវត្តនៅតាមស្ថាប័ន ឬក្រុមហ៊ុនដែលខ្លួនបំពេញការងារនៅថ្ងៃអនាគត។ កញ្ញា រ៉ា រដ្ឋា យុវតីមកពីស្រុកប្រាសាទបាគង ដែលបាននិងកំពុងចូលរួមក្នុងការងារស្ម័គ្រចិត្ត បានឱ្យដឹងថា បច្ចុប្បន្នមានកត្តាមួយចំនួនដែលជាការរាំងស្ទះដល់ការចូលរួមការងារស្ម័គ្រចិត្តរបស់យុវជន ដូចជា៖ កត្តាផ្ទាល់ខ្លួន កត្តាពីសង្គម និងបរិយាកាស...
ព័ត៌មានលំអិតគម្រោងស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ២តឹក ដែលតភ្ជាប់ពីភូមិកន្សែងលើ ទៅភូមិគោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសចុះពិនិត្យការដ្ឋានខាងលើ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុករួម បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែកជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងស្រុកស្រីស្នំ ស្រុកក្រឡាញ់ និងក្រុងសៀមរាប និងត្រៀមត្រឡប់ទៅកាន់លំនៅឋានវិញ ដែលអំណោយទាំងនោះមានអាវយឺតចំនួន ១ ០០០អាវ និងម៉ាស់មួយចំនួនធំ។...
ព័ត៌មានលំអិតក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត បានណែនាំដល់អ្នកសារព័ត៌មានក្នុងខេត្ត ត្រូវស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ ជាពិសេសស្របពេលដែលប្រទេសជាតិកំពុងមានការឈ្លានពានពីប្រទេសជិតខាង អ្នកសារព័ត៌មានត្រូវយកប្រភពផ្លូវការពីរាជរដ្ឋាភិបាល ជៀសវាងផ្សាយបំផុសបំផុលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ស្មារតីប្រជាពលរដ្ឋ និងកងទ័ពជួរមុខ។ លោក បុង ឆវ័ន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.