ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប

ពិធី «បិទមហាសន្និបាតលើកទី១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា» នៅខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរហើយនារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធកម្ពុជា និងចូលរួមពី ឯកឧត្តម សួន សេរីរដ្ឋា...

ព័ត៌មានលំអិត

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះ ឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។ ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នោះ គឺក្រុមអ្នកអភិរក្ស បានយកចេញពីរួតព្រះពាន់នៃប្រាសាទអង្គរវត្តទៅរក្សាទុកហើយជួសជុល ព្រមទាំងថែរក្សានៅកន្លែងអភិរក្សអង្គរ ជាយូរមកហើយ។ នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ប៉ែន ចំរ៉ុង ឱ្យដឹងថា កាលដើមឡើយពុទ្ធបដិមាចំនួន ៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ...

ព័ត៌មានលំអិត

សមាជិកសមាជិការជាង ១ពាន់នាក់ មកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា បានចូលរួមសន្និបាតវេទិកាសន្ដិភាពកម្ពុជា នៅខេត្ដសៀមរាប

នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ សមាជិកសមាជិការជាង ១ពាន់នាក់ នៃវេទិកាសន្ដិភាពកម្ពុជា មកពីបណ្ដាខេត្តនានា បានចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១ របស់ខ្លួនក្រោមអធិបតីភាពឯកឧត្ដម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្ដិភាពកម្ពុជា ដែលវេទិកាមួយនេះធ្វើឡើងបន្ទាប់ពីត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការ និងបានធ្វើសកម្មភាពការងារសង្គមបានជាងមួយឆ្នាំកន្លងមក។ ឯកឧត្ដម សួន សេរីរដ្ឋា...

ព័ត៌មានលំអិត

សមាសភាពក្រុមប្រឹក្សាសង្កាត់ជ្រាវ ដែលទើបជាប់ឆ្នោតអាណត្តិថ្មី ប្តេជ្ញាបម្រើពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានខ្លួនឱ្យកាន់តែរីកចម្រើន

ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា និងចៅសង្កាត់ ចៅសង្កាត់រង ដែលទើបជាប់ឆ្នោតថ្មីៗ អាណត្តិទី៥ នៃសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែង នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក លេង ពលៈ អភិបាលរងក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់ស្នងការរងខេត្ត នាយករដ្ឋបាលក្រុង ចាស់ព្រឹទ្ធាចារ្យ លោកលោកស្រីអាជ្ញាធរមូលដ្ឋាន...

ព័ត៌មានលំអិត

អភិបាលរងក្រុងក្រុងសៀមរាប ណែនាំដល់ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានខ្លួនរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត

ថ្លែងក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់សាលាកំរើក អាណត្តិទី៥ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក បូ ម៉េងទ្រី អភិបាលរង ក្រុងសៀមរាប បាននែនាំដល់អស់លោកលោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ និងលោកលោកស្រីដែលជាចៅសង្កាត់ ចៅសង្កាត់រងទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលកន្លងមកនេះ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនលោក ងឹន គឹមឡេង ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប នឹងជាភ្នាក់ងារទូរទស្សន៍បាយ័ន ប្រចាំខេត្តសៀមរាប ហើយបច្ចុប្បន្នកំពុងមានជំងឺសម្ពាធសរសៃឈាម ដែលធ្វើឲ្យស្លាប់មួយចំហៀងខ្លួន នឹងកំពុងសម្រាកព្យាបាលនៅនឹងផ្ទះ។ ដោយអំណោយដែលបានផ្ដល់ជូនមាន៖...

ព័ត៌មានលំអិត

សាលាបឋមសិក្សាវត្តបូព៌ខេត្ដសៀមរាប ដាក់បញ្ចូលកម្មវិធីសិក្សាSTEM របស់ប្រទេសជប៉ុន សម្រាប់សិស្សានុសិស្ស

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានដាក់ឲ្យប្រើប្រាស់កម្មវិធី Think! Think! របស់ជប៉ុន ដែលជាកម្មវិធីសិក្សាប្រភេទ STEM ជូនដល់សាលាបឋមសិក្សាវត្តបូព៌ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្សានុសិស្ស...

ព័ត៌មានលំអិត

កូនឈើទាលជាង ២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ដាំនៅលើផ្ទៃដី ២ហិកតា ក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើស្រុកបន្ទាយស្រី

ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំដាំកូនឈើទាល ចំនួន២.៣០០ដើម ត្រូវបាននាំយកទៅដាំនៅលើផ្ទៃដី ២ហិកតា ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើ ក្នុងភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី...

ព័ត៌មានលំអិត
Page 255 of 699 1 254 255 256 699

Recommended

សូម Like និង Follow ពួកយើង