កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានរៀបចំការដាំកូនឈើចម្រុះប្រមាណជា ១,០០០ដើម ក្នុងនោះមាន កូនឈើគគី ៥០០ដើម និងកូនឈើបេង ៥០០ដើម ស្ថិតនៅភូមិព្រៃខ្មាំង ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប ក្នុងគោលបំណងចូលរួមស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញ ដើម្បីបរិស្ថានល្អ...
ព័ត៌មានលំអិតក្នុងឱកាសចុះអបរំ ផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺគ្រុនឈាម ក្នុងបរិវេណវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ព្រោះការឆ្លងជំងឺគ្រុនឈាមនេះ បានកើតឡើងមិនត្រឹមតែនៅក្នុងខេត្ដសៀមរាបនោះទេ គឺកើតឡើងនៅទូទាំងប្រទេស ដូចនេះប្រជាពលរដ្ឋទំាងអស់ត្រូវអនុវត្ដតាមការណែនាំពីអ្នកជំនាញសុខាភិបាល ដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះឆ្លងបន្ថែមទៀត។...
ព័ត៌មានលំអិតបើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងអំឡុងប្រមាណជា ១ខែចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២២ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ឋបុប្ផាទី៣ ខេត្តសៀមរាប បានពិនិត្យឃើញអ្នកមានជំងឺកាមរោគ ហៅឱ្យចំថាជំងឺស្វាយ ចំនួន ៣៨ករណី នៅលើស្ត្រីមានផ្ទៃពោះសម្រាលកូន និងទារកទើបនឹងកើតចំនួន ១១ករណី...
ព័ត៌មានលំអិតយុវជនប្រមាណជាង៥រយនាក់ បានទទួលនូវការបណ្ដុះបណ្ដាលពីការបង្កើតគម្រោង និងអនុវត្តគម្រោងដើម្បីជាទុនដល់យុវជន សម្រាប់បំណិនជីវិតប្រចាំថ្ងៃ និងការបំពេញការងារ ក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដែលអាចត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយកម្មវិធី ”ការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ “ អស់រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ សាលានគរបាលជាតិភូមិភាគ៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ “បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល" ជូនដល់សិស្សនគរបាលនគរបាល ក្របខណ្ឌថ្មីចំនួន ១៣៥នាក់ ជានារី១៦នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោសិក្សាក្នុងរយ:ពេល ៤ខែ។ បន្ទាប់ពីស្តាប់នូវរបាយការណ៍...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងសៀមរាប លោក ពិន ប្រាកដ អភិបារងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើការប្រគល់អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ជំហាន២ ដំណាក់កាលទី២១ ចំនួន ២៣អដ្ឋិធាតុបន្ថែមទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ។...
ព័ត៌មានលំអិតអ្នកជំនាញទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួនជាង១លាននាក់ កើនឡើងជាង ៧៤៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១ មានចំនួនប្រមាណជាង ១២១.០០០ នាក់ ។ យោងតាមរបាយការណ៍លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា...
ព័ត៌មានលំអិតឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងសាលប្រជុំធំ រដ្ឋបាលខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លី សំរិទ្ធ អភិបាលរងខេត្ត អភិបាលក្រុង...
ព័ត៌មានលំអិតSSD testing must start from the full drive, as the new and empty (fresh, out-of-the-box) drive may have much better...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.