ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ទិវាជាតិនៃការចងចាំ២០ឧសភា ជាកញ្ចក់ឆ្លុះបញ្ចាំងរវាងសន្តិភាព និងសង្គ្រាម

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ស្ថិតនៅក្នុងបរិវេណវត្ដទេពពោធិ៍វង្ស ក្រុងសៀមរាប ដែលជាទីតម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ វីរជន ដែលបានខិតខំស្វែងរកសន្តិភាពជូនជាតិមាតុភូមិ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៖បច្ចុប្បន្នការតភ្ជាប់បណ្តាញអគ្គិសនីបាន ៩៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស

បច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយភូមិនៅទូទាំងប្រទេស បានអូសបណ្តាញអគ្គីសនីសម្រេចបានដល់៩៨ភាគរយហើយ ដែលស្មើនឹងប្រមាណជិត ២លានខ្នងផ្ទះ នេះបើតាមការលើកឡើងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រកាសឡើងកាន់តំណែង លោក ឡេង លាត ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភា...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារី និង ACC សហការរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដើម្បីស្វែងរកការគាំទ្រ បណ្តុះសន្ទុះចិត្តដល់ស្ត្រីនិងក្មេងស្រីក្នុងការអភិវឌ្ឍជាតិ

នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ មានរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានិងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងវត្តមានជាកិត្តិយស លោកជំទាវ លោកជំទាវ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...

ព័ត៌មានលំអិត

វត្តអង្គរខាងជើង ប្រារព្ឋពីធីដង្ហែបុណ្យពិសាបូជា ជុំវិញបរិវេនប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ថិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប រួមជាមួយវត្តមានលោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារព្រមទាំងញាតិធម៌ ឯកឧត្តម គង់ប៊ុនលី ទីប្រឹក្សាផ្ទាល់...

ព័ត៌មានលំអិត

ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ប្រជាពលរដ្ឋ សិស្សានុសិស្ស រួមនិងព្រះសង្ឃជាច្រើនអង្គនាក់ បានធ្វើការដង្ហែក្បួន ដើម្បីអបអរសាទពិធីបុណ្យវិសាខបូជា ដែលជាថ្ងៃ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ បានត្រាស់ដឹង និងបរិនិពាន្ធ។ មានវត្តមានចូលរួមក្នុងក្បួនដង្ហែនោះ លោកស្រី កៅ គន្ធា បានឱ្យដឹងថា ដោយសារជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងមកនេះ ពុទ្ធបរិស័ទក្នុងខេត្តសៀមរាប...

ព័ត៌មានលំអិត

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ដឹកនាំប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប និងអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូជាច្រើនរូប។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

បន្ទាប់ពីខកខានរយ:ពេល ២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ប្រមាណជិត ២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ដើម្បីបញ្រ្ជាបការយល់ដឹងអំពីសិល្ប:...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

ផ្លូវដីគ្រួសក្រហមប្រវែង ១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្ទីង ឃុំពាក់ស្នែង និងជាផ្លូវតភ្ជាប់ទៅកាន់ភូមិត្រពាំងទូក នៃឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដែលរងការខូចខាត ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង បើកការដ្ឋានជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ។...

ព័ត៌មានលំអិត
Page 269 of 699 1 268 269 270 699

Recommended

សូម Like និង Follow ពួកយើង