ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ឧបករណ៍លាយឡំគ្នាដូចជាទ្រអ៊ូ ទ្រសោ ឃឹម ស្គរ និងឆឺង បានបន្លឺលាន់ឡើងជារៀងរាល់ថ្ងៃនៅច្រកចូលទិសខាងកើតនៃខ្លោងទ្វារប្រាសាទតាព្រហ្ម ចាប់តាំងពីវេលាម៉ោងជាង៨ព្រឹក រហូតដល់ព្រះសូរិយារៀបលិចទើបស្ងប់ស្ងាត់។ សម្លេងភ្លេងខ្មែរដ៏គ្រលួចនេះ ជាបទប្រពៃណីខ្មែរបន្តបន្ទាប់គ្នា គឺប្រគុំឡើងដោយជនពិការប្រមូលផ្ដុំគ្នាមួយក្រុមនៅក្នុងរោងតូចមួយ ដើម្បីរកប្រាក់បន្តិចបន្តួចពីភ្ញៀវទេសចរណ៍សម្រាប់ចិញ្ចឹមជីវិត បើទោះបីមិនសូវមានអ្នកទេសចរចូលទៅទស្សនាប្រាសាទក៍ដោយ។ លោក ភោគ នី ជាប្រធានក្រុមភ្លេងនេះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ...

ព័ត៌មានលំអិត

អ្នកស្រុកអង្គរ បន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

ក្រុមអ្នកភូមិមានប្រុសស្រី ក្មេងចាស់ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីមួយនៅក្នុងប្រាសាទអធ្វា ដែលអ្នកស្រុកតែងហៅថា ពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក ដែលពិធីនេះគឺក្រុមអ្នកភូមិតែងតែនាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅចំថ្ងៃ ៣កើត ខែមាឃ ឬក៏ថ្ងៃ ៣កើត ខែពិសាខ។ បើតាមលោកតា សុខ ស៊ាង ដែលជាចាស់ព្រឹទ្ធាចារ្យ...

ព័ត៌មានលំអិត

មន្ទីរការងាររៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២២ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ” ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតនៅកម្ពុជា ដោយមានការចូលរួមជាអធិបតីពីសំណាក់...

ព័ត៌មានលំអិត

រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១១ ឧសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ដោយមានរបៀបវារៈចំនួនពីរគឺ ការពិភាក្សា និងអនុម័ត...

ព័ត៌មានលំអិត

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័នព្រមទាំងថ្មចម្លាក់ផ្សេងទៀត នៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ពន្ធផ្នែកខាងក្រោម នៃស្ពានហាលជាយូរឆ្នាំមកហើយ។ បើតាមលោកស្រី គឹម សេងភក្តី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល។ រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណៈដូចគ្នាទៅនឹងរូបចម្លាក់អប្សរា នៅតាមសរសរប្រាសាទបាយ័ន្ត រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារតាកាវ។...

ព័ត៌មានលំអិត

ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ ពិគ្រោះយោបល់ពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម នៅខេត្ដសៀមរាប !

នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ស្ដីពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិនុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម ដែលសិក្ខាសាលានេះបានធ្វើឡើងនៅក្នុងខេត្ដសៀមរាប ក្នុងគោលបំណង ដើម្បីឱ្យភាគីពាក់ព័ន្ធនានា ជាពិសេសអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិបានពិនិត្យ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឧត្តមនាយត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់នេះ...

ព័ត៌មានលំអិត

ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

សម្រាប់តំបន់ខ្លះក្នុងខេត្តសៀមរាប ប្រពៃណី តាមបែបជំនឿសាសនា ទំនៀមទម្លាប់ប្រពៃណី រាំលេង កំសាន្តល្បែងប្រជាប្រិយ៍ក្រោយចូលឆ្នាំខ្មែររួច នៅមានជាបន្តបន្ទាប់នៅឡើយ ដែលគេហៅថា ពិធីឆ្លងឆ្នាំ ផ្សឹកភ្នំខ្សាច់ ក្នុងនោះវត្តវ៉ាអារាមនៃតំបន់ខ្លះបានធ្វើពិធីឆ្លងឆ្នាំនៅថ្ងៃទី៣នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ វត្តខ្លះធ្វើក្រោយៗជាហូរហែរទៅតាមការមូលមតិគ្នារបស់អ្នកស្រុកភូមិនិងគណៈកម្មការ ចៅអធិការវត្ត ដើម្បីកំណត់យកថ្ងៃធ្វើពិធីឆ្លងឆ្នាំ វត្តអារាមនិងមូលដ្ឋានខ្លះនាំគ្នាធ្វើរហូតដល់រនោចខែពិសាខក៍មានដែរ។ ពាក់ព័ន្ធទៅនឹងប្រពៃណីនេះ វត្តប្រាសាទលលៃ ស្រុកប្រាសាទបាគងខេត្តសៀមរាប កាលពចុងសប្តាហ៍នេះ ព្រះចៅអធិការ...

ព័ត៌មានលំអិត

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុល នៅការដ្ឋាននោះបានឡើយ។ ការជួសជុលតួប្រាង្គកណ្តាលរួតទីបី នៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង ១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយ និងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។ ឯកឧត្ដម គឹម សុធិន បន្តថា...

ព័ត៌មានលំអិត

ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

តាមរបាយការណ៍របស់លេខាធិការដ្ឋាន គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងកាលពីយប់ថ្ងៃទី២៨ ខែមេសានេះថា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានឧបទ្ទវហេតុគ្រោះធម្មជាតិ កើតឡើង ដោយភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់ និងមានផ្គររន្ទះ បណ្តាលឱ្យប៉ះពាល់ស្រុកពីរ គឺ ស្រុកស្វាយលើ និងស្រុកពួក ខេត្តសៀមរាប ធ្វើឱ្យស្លាប់ មនុស្សម្នាក់, របួសធ្ងន់ចំនួន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៤ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០២០ ទូទាំងប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា បានជួបបញ្ហាប្រឈមនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រជាពលរដ្ឋ សុខុមាលភាពសង្គម និងវិស័យផ្សេងៗ។...

ព័ត៌មានលំអិត
Page 272 of 699 1 271 272 273 699

Recommended

សូម Like និង Follow ពួកយើង