ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានរំពឹងទុកថា ព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដែលរៀបចំឡើងដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ដែលនឹងមកដល់នៅ១សប្ដាហ៍ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន និងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប បានងើបល្អប្រសើរឡើងវិញ។ លោកថាបច្ចុប្បន្នអាជ្ញាធរខេត្ត បាននឹងកំពុងខ្នះខ្នែងយ៉ាងខ្លាំង លើការងារសំអាតទីធ្លាសាធារណៈ សំអាតសំរាមនៅតាមដងស្ទឹង ព្រមទាំងតុបតែងលំអ នៅតាមដងផ្លូវនានា ដោយដាក់ទង់ជាតិនិងអំពូលភ្លើងពណ៌ជាច្រើនកន្លែង...

ព័ត៌មានលំអិត

សិស្សានុសិស្ស និងក្រុមអ្នកស្ម័គ្រចិត្តជាង១០០នាក់ នាំគ្នារៀបចំដង្ហែរក្បួន សំអាតបរិស្ថាន និងអនាម័យ នៅក្នុងក្រុងសៀមរាប

សិស្សានុសិស្សនៃវិទ្យាល័យអង្គរ រួមនឹងក្រុមការងារស្ម័គ្រចិត្ដមនុស្សធម៌មកពីប្រទេសកូរ៉េ និងក្រុមអង្គការមិត្ដកម្ពុជាជាង ១០០នាក់ កាលពីព្រឹកថ្ងៃទិ០៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ បាននាំគ្នាដង្ហែរក្បួន ដើម្បីធ្វើការសំអាតបរិស្ថាន និងអនាម័យ នៅតាមដងផ្លូវ និងទីតាំងមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីបំផុសគំនិតដល់យុវជន ក៍ដូចជាប្រជាពលរដ្ឋខ្មែរ ឱ្យមានការចូលរួមថែរក្សាអនាំម័យ និងបរិស្ថាន ខណៈដែលជិតដល់ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ បើតាមលោក សាត មាស...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្ដិទី៣ របស់ខ្លួន ដើម្បីធ្វើការអនុម័តការងារ និងពិនិត្យលើរបាយការណ៍មួយចំនួន

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្ត ទៀ សីហា អភិបាល អភិបាលខេត្ត បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ ក្នុងអាណត្ដិទី៣ តាមរយៈវីដេអូ Zoom និងដោយផ្ទាល់ ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបផ្តល់អនុសាសន៍៧ចំនុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល យកអនុវត្តការងារសេសសល់ និងបន្តអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ឱ្យទទួលបានជោគជ័យ

ថ្លែងបិទអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលខេត្ត កាលពីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត មានណែនាំ និងសំណូមពរអ្នកពាក់ព័ន្ធទាំងអស់មេត្តាបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែង ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យខេត្តយើងឈានទៅសម្រេចជោគជ័យស្របតាមចក្ខុវិស័យ នៃការអភិវឌ្ឈន៍វិស័យសុខាភិបាល ការអភិវឌ្ឈន៏សមត្ថភាពស្ថាប័ន និងការអភិវឌ្ឈន៍ធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះ សម្រាប់គាំទ្រការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្តល់សេវាសុខាភិបាល។...

ព័ត៌មានលំអិត

អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាចំនួនពីរខ្នង និងបណ្ដាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សាចុងស្ពាន នៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដែលជាអំណោយរបស់ក្រុមអ្នកស្ម័គ្រចិត្ដនៃក្រុមឡាយអិនក្លឹបរបស់ប្រទេសកូរ៉េខាងត្បូង តាមរយៈអង្កការមិត្តកម្ពុជា ក្នុងខេត្ដសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់ជាផ្លវការ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។ មានវត្តមានជាអធិបតីភាពនាឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងមានភាពទ្រុឌទ្រោនទៅហើយ ដែលនេះជាដំណាក់កាលជួសជុលលើកទី២ ដោយចាប់ផ្ដើមកាលពីដើមខែមេសា រហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា។ បើតាម លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន បានឱ្យដឹងថា...

ព័ត៌មានលំអិត

ការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ នៅតែផែនការយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល !

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា អះអាងថា នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ ក្រសួងសុខាភិបាលនៅតែដាក់ចេញផែនការយុទ្ធសាស្ដ្រ អនុវត្ដយ៉ាងសកម្មនូវការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ ពង្រីកកម្មវិធីបង្ការ និងព្យាបាលជំងឺឆ្លង ជម្ងឺមិនឆ្លងរ៉ាំរ៉ៃ ក្នុងការពង្រឹង និងពង្រីកការកែលម្អរគុណភាពសេវាសុខាភិបាល។ មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាលខេត្តសៀមរាប រួមជាមួយវត្តមានឯកឧត្តម...

ព័ត៌មានលំអិត
Page 277 of 699 1 276 277 278 699

Recommended

សូម Like និង Follow ពួកយើង