ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៦.០០០ក្បាលដី ក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន៦.១៤៨ក្បាលដី ក្នុងភូមិចំនួន៤ គឺភូមិច្រេស ភូមិស្ពានក្អែក ភូមិអូរ និងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រគល់ជូនប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងបរិវេណសាលាឆទានភូមិអូរ ក្រោមវត្តមាន ឯកឧត្តម លី...

ព័ត៌មានលំអិត

កម្ពុជា ថៃ ឡាវ បើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ លើទឹកដីនៃខេត្តសៀមរាប ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា អាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ បានបើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ដែលកិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទិ៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅលើទឹកដីនៃខេត្ដសៀមរាប។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (ACU) មានប្រសាសន៍ថា...

ព័ត៌មានលំអិត

គណៈកម្មការលទ្ធកម្មឃុំគោកធ្លកលើ ស្រុកជីក្រែងប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រម ២ខ្សែ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ចំនួន២ខ្សែ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ អ្នកស្រី ឡាច សុភា គណៈកម្មការលទ្ធកម្មឃុំគោកធ្លកលើ ស្រុកជីក្រែង បានឱ្យដឹងថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៧គ្រួសារ រស់នៅក្នុងឃុំអំពិល និងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គខបជ)

លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គខបជ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤របស់ខ្លួន ដើម្បីធ្វើការពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ ចំពោះលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំខែកក្កដា និងពិភាក្សាពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គខបជ ខេត្តសៀមរាប...

ព័ត៌មានលំអិត

សមត្ថកិច្ចស្រុកក្រឡាញ់៖ ការចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ជាកត្តាមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ

ក្នុងឱកាសចូលរួមក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ហ៊ឺ គឹមសួ អធិការរងស្រុកក្រឡាញ់ ខេត្តសៀមរាប បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋនឹងសមត្ថកិច្ច គឺជាកត្តាមួយដ៏សំខាន់ ក្នុងជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខល្អ សុវត្ថិភាពល្អប្រសើរ ជាក់ស្ដែងក្នុងមូលដ្ឋានស្រុកក្រឡាញ់ បញ្ហាអសន្តិសុខនានា ហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែប្រជាពលរដ្ឋមានការចូលរួមសហការ និងមានការយល់ដឹងច្រើនអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ លោកវរសេនីយ៍ទោ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ៣០គ្រួសារ ក្នុងស្រុកជីក្រែង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ឱ្យ ឯកឧត្តម ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា និងសហការី ចុះ សួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣០គ្រួសារ រស់នៅក្នុងឃុំខ្វាវ និងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប...

ព័ត៌មានលំអិត

គណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ អ្នកស្រី ឈីយ ហ៊ាន់ គណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំ...

ព័ត៌មានលំអិត

ឯកសារវិនិច្ឆ័យក្បាលដីជិត៦.០០០ក្បាលដី ក្នុងស្រុកស្រីស្នំ ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងតវ៉ា

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៥.៩៤៥ក្បាលដី ស្ថិតក្នុងភូមិចំនួន៤ នៃឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានមន្ទីរជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានបិទផ្សាយជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកកាន់កាប់ ឬម្ចាស់ក្បាលដី ធ្វើការពិនិត្យផ្ទៀងផ្ទាត់និងស្នើសុំកែតម្រូវ មុននឹងឈានទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនទ្រព្យ នៅបរិវេណសាលាឆទានក្នុងភូមិជ្រោយនាងងួន។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវពីរខ្សែ ក្នុងឃុំតាអាន ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ និងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិមួយខ្សែ ស្ថិតក្នុងភូមិភ្នំតូច នៃឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ស្គន់ សាគីន ប្រធានគណៈកម្មការលទ្ធកម្មឃុំតាអាន ស្រុកក្រឡាញ់...

ព័ត៌មានលំអិត
Page 28 of 636 1 27 28 29 636

Recommended

សូម Like និង Follow ពួកយើង