ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋប្រកបមុខរបរដុតក្រឡានលក់ តាមផ្លូវជាតិលេខ៦ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃបានល្អប្រសើរ

អ្នកស្រី យិន លេង ជាអ្នកប្រកបមុខរបរលក់ក្រឡានតាមផ្លូវជាតិលេខ៦ ក្នុងភូមិរកាកំបុត ស្រុកប្រាសាទបាគងបានបង្ហាញថា ការប្រកបមុខរបរលក់ដូរក្រឡាន គឺអ្នកស្រីលក់អស់រយ:ពេលជិត ១០មកហើយ ដោយមុខរបរនេះ បានប្រាក់ចំណូលវាមិនទៀងទាត់ទេ ជួនថ្ងៃណាក៏បានតិច ជួនថ្ងៃណាក៏បានច្រើន ថ្ងៃដែលយើងលក់បានច្រើនជាងគេ គឺជាថ្ងៃបុណ្យទានមានមនុស្សមនាច្រើនបានធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក ពួកគាត់បានទិញក្រឡានផ្ញើរបងប្អូនជាដើម។ ចំនែកថ្ងៃធម្មតាអ្នកស្រី អាចលក់បានប្រាក់ចាប់ពីរ ១០ម៉ឺនរៀល ទៅជាង...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព

គិតចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ អ្នកដំណើរប្រហែលជាង៥០០០នាក់ បានធ្វើដំណើរតាមយន្តហោះមកកាន់ខេត្តសៀមរាប ក្នុងនោះភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទ នៅគ្រឹះស្ថានអង្គរមានចំនួនប្រមាណពី២០០-៣០០នាក់ ក្នុងមួយថ្ងៃ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំរៀបចំក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប នៅថ្ងែទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។ តាមសេចក្ដីរាយការណ៍បន្ថែមពីមន្ត្រីជំនាញក្នុងកិច្ចប្រជុំនោះបង្ហាញថា ក្នុងចំណោមអ្នកដំណើរទាំងអស់ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប...

ព័ត៌មានលំអិត

មន្រ្តីសុខាភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងឱសថស្ថានមួយចំនួនក្នុងខេត្តសៀមរាប ដែលមានការលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២ម្សិលមិញនេះ លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញ នៃមន្តទីរសុខាភិបាលខេត្ត ចុះទៅពិនិត្យមើលតាមឱសថស្ថានមួយចំនួនក្នុងក្រុងសៀមរាប អំពីការដាក់លក់ថ្នាំព្យាបាលជំងឺកូវិដ-១៩ ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ជាពិសេសថ្នាំ Molnupiravir ដែលក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ការចែកចាយ និងលក់ ព្រោះថ្នាំនេះពុំមានលេខទិដ្ឋាការ ឬបញ្ជីកាពីក្រសួងសុខាភិបាល។...

ព័ត៌មានលំអិត

យុវសិស្ស មកពីខេត្តសៀមរាប បានក្លាយជាជ័យលាភី មួយ ក្នុងកម្មវិធីASEAN Quiz

យុវសិស្ស ម៉ម សីហារាជ មកពីវិទ្យាល័យ១០ មករា ១៩ ខេត្តសៀមរាប បានឈ្នះជ័យលាភីលេខ៣ ក្នុងការប្រកួតប្រជែងល្បងប្រាជ្ញា យល់ដឹងពីអាស៊ាន ថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២២ នៅទូរទស្សន៍ជាតិកម្ពុជា រាជធានីភ្នំពេញ។ នេះជាលើកទី១ សម្រាប់សិស្សមកពីបណ្តាខេត្ត ដែលទទួលបានជ័យលាភីក្នុងកម្មវិធីនេះ ខណៈដែលឆ្នាំកន្លងទៅ គឺសុទ្ធសឹងតែបេក្ខជនមកពីរាជធានីភ្នំពេញ។...

ព័ត៌មានលំអិត

សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារសង្គម និងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ 

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កោតសរសើរទឹកចិត្តរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្មារតីទទួលខុសត្រូវ និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស: ! ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងសំណេះសំណាលជាមួយគណ:កម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប...

ព័ត៌មានលំអិត

ចៅសង្កាត់សៀមរាប អំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស សូមរួសរាន់ទៅចាក់ឲ្យបានគ្រប់ចំនួន ដើម្បីការពារការចម្លងនៃជំងឺកូវីដ-១៩

  លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានអំពាវនាវដល់ព្រះសង្ឃ ដូនជីតាជី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួនកំណត់ទេ សូមរូសរាន់ទៅទទួលការចាក់ឲ្យបានគ្រប់ចំនួនកំណត នៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ បន្ថែមពីនេះសូមបងប្អូនអាណាព្យាបាលទាំងអស់ ក៏ត្រូវត្រៀមឲ្យបានរួចរាល់មានសំបុត្រកំណើត និងសៀវភៅស្នាក់នៅ សម្រាប់កូនចៅដែលមានអាយុ ៣ដល់ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងជូនពួកគាត់នៅពេលឆាប់ៗខាងមុខនេះផងដែរ។ លោក ម៉ៃ...

ព័ត៌មានលំអិត

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាចលនាជម្រុញយ៉ាងខ្លាំង ក្នុងបរិបទបច្ចុប្បន្ននេះ

ប្រធានបទសម្រាប់ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ( ២១កុម្ភៈ ) ក្នុងឆ្នាំនេះ បានទាញយកនូវការយកចិត្តទុកដាក់ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា និងសុខភាពកុមារផងដែរ ដោយភ្ជាប់ជាមួយគោលដៅឆ្ពោះទៅរក ផ្តល់ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ស្រ្តីមានផ្ទៃពោះ មាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ផងដែរ។ ក្រោមវត្តមានរបស់លោកជំទាវ សុខ ណារ៉ូ...

ព័ត៌មានលំអិត

ពលរដ្ឋអ្នកស្រុកអង្គរ បន្តទំនៀមទំលាបនៃការចាប់ត្រីសាមគ្គី សម្រាប់ត្រៀមពិធីឡើងភូមិ ឬបុណ្យឡើងមាឃ

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានចាប់ផ្តើមកម្មវិធីចាប់ត្រីរួមគ្នា ក្នុងត្រពាំងអភិរក្សមួយកន្លែង សម្រាប់ត្រៀមពិធីឡើងមាឃ ឬឡើងអ្នកតា ដែលអ្នកភូមិបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។ បើតាមលោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ដោយសារឆ្នាំ២០២២នេះ...

ព័ត៌មានលំអិត
Page 287 of 699 1 286 287 288 699

Recommended

សូម Like និង Follow ពួកយើង