ព្រះពុទ្ធបដិមាទ្រង់ឈរប្រទានអភ័យ ឬប្រទានពរ ដែលបានកសាង និងអារាធនាយាង មកតម្កល់នៅក្នុងវត្ត គឺព្រះនាម ព្រះពុទ្ធ វរជ័យមង្គល ទើបនឹងកសាងហើយរួចរាល់ ត្រូវបានប្រារព្ធពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅទីអារាមវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២...
ព័ត៌មានលំអិតគ្រឹះស្ថានអង្គរ បានចាប់ផ្ដើមលក់សំបុត្រជិះទូក ចូលទ្សនាទស្សនាតំបន់ទេសចរណ៍បឹងទន្លេសាប ស្ថិតនៅចុងឃ្នៀស ក្រុងសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បើយោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរទាំងអស់ថា គ្រឹះស្ថានអង្គរ បានចាប់អនុវត្តការលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្លៀសនេះ ចាប់ពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២នេះតទៅ ដែលមានតម្លៃសំបុត្រ ៧ដុល្លារ ក្នុងភ្ញៀវទេសចរមួយនាក់...
ព័ត៌មានលំអិតព្រះសង្ឃវត្តដំណាក់ ក្រុងសៀមរាប មានថេរដីកាថា ព្រះគុណថ្លៃនៃវ៉ាក់សាំង ដែលបានមកពីបញ្ញាញាណ នៃប្រមុខរាជរដ្ឋាភិបាល និងឱវាទវិធានការពារសុខភាពប្រជាពលរដ្ឋ ៣ការពារ និង៣កុំ ចៀសឆ្ងាយពីកូវីដ។ ឆ្នាំនេះ ព្រឹត្តិការណ៍សាសនាបានកម្រើកឡើងវិញ ជាមួយនឹងការបើកប្រទេស និងបើកដំណើរការចលនាសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។ តាមថេរដីកា ព្រះតេជគុណ មហានាមោ ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់...
ព័ត៌មានលំអិតថ្លែងនៅក្នុងពិធីចូលបរិវាសកម្មកាលពីពេលថ្មីៗនេះ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប មានសង្ឃដិកាថា ជារៀងរាល់ឆ្នាំវត្តអារញ្ញសាគរ តែងតែរៀបចំពិធីចូលបរិវាសកម្ម និងអាព្ភានកម្មនៅខែមាឃ ក្រោមការមូលមតិជាឯកច្ឆ័ន្ទ ជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការអាចារ្យវត្ត ដើម្បីកំណត់ពេលវេលា និងទីកន្លែង និងស្រង់ឈ្មោះភិក្ខុចង់ចូលរួមក្នុងកម្មវិធី។ ដែលនេះជាប្រពៃណីទំនៀមទម្លាប់អនុវត្តទៅតាមលំអានព្រះវិន័យនៃព្រះពុទ្ឋសាសនា និងអនុលោមទៅតាមទម្លាប់...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ តំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប និងអ្នកតំណាងក្រុមហ៊ុន KW Cambodia បាននាំយកថវិកាសប្បុរសធម៌សរុបចំនួន ២១,២៨០,០០០រៀល ដែលទទួលបានពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ រវាងក្រុមបាល់ទាត់ហនុមាន និងក្រុម KW Cambodia កាលពីពេលថ្មីៗនេះ ទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។...
ព័ត៌មានលំអិតContentAdded bonus Und AdvertisingZijn Web based Casino's Echt Betrouwbaar?Jackpot Molly Wireless Betting house The bottom line is, an http://artigianoinfissi.it/online-sports-betting-in-india/ important...
ព័ត៌មានលំអិតបច្ចុប្បន្នដោយមើលឃើញពីការរីកចំរើនលើគ្រប់វិស័យ ជាមួយនោះការវិនិយោគលើវិស័យអប់រំចំណេះដឹងទូទៅ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលជាខេត្តមួយពោរពេញទៅដោយសក្តានុពលអរិយធម៌ វប្បធម៌ បេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោកផងនោះ ការវិនិយោគទៅលើចំណេះដឹងសម្រាប់អនាគតរបស់មនុស្ស សហគមន៍ និងប្រទេសជាតិទាំងមូល។ ប្រទេសដែលយកចិត្តទុកដាក់ទៅលើវិស័យអប់រំចំណេះដឹង គឺជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា និងភាពសម្បូរបែបផ្នែកការអភិវឌ្ឍ។ លោក ថាប់ សេង ហុក នាយកសាលាភាសាចិន ជីង ហ៊ួរ...
ព័ត៌មានលំអិតធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។ ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ...
ព័ត៌មានលំអិតគិតត្រឹមល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ ថវិកាដែលប្រមូលបានពីការប្រកួតបាល់ទាត់សប្បុរសធម៌រវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia មានចំនួនប្រមាណ២០លានរៀល ដើម្បីយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងក្រុងសៀមរាប ដែលបាននិងកំពុងជួបការលំបាកខ្វះខាតថវិកា ក្នុងប្រតិបត្តិការជួយសង្គ្រោះជីវិតកុមារកម្ពុជាមកពីទូទាំងប្រទេស។ លោក កុសល មករាពិសិដ្ឋ នាយកទីចាត់ការទំនាក់ទំនង និងសហប្រត្តិបត្តិការអន្តរជាតិ នៃសាលាខេត្តសៀមរាប និងជាតំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប បានបង្ហាញនូវការថ្លែងអំណរគុណដល់...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងែទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្រុកស្រីស្នំ បានធ្វើពិធីបើកព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ស្រុករបស់ខ្លួន ដែលមានក្រុមកីឡាករ កីឡាការិនីចូលរួមសរុប ៣៣ក្រុម មកពីតាមបណ្ដាសាលាបឋមសិក្សា និងជាមហាជនក្នុងស្រុក ដែលប្រកួតលើទីលានចំនួន៣ទីតាំង និងមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ធិ ម៉ិល ប្រធានការិយាល័យអប់រំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.