ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣របស់ខ្លួន ដែលបានប្រប្រឹត្តិទៅនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ហាស្នើសុំរបស់រដ្ឋបាលស្រុកបន្ទាយស្រី ចំពោះអាជ្ញាធរជាតិអប្សរា ដើម្បីអនុញ្ញាតិឲ្យគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហាន២ អាចសាងសង់បានផ្លូវបេតុងនិងកៅស៊ូ នៅភូមិថ្នល់ទទឹង និងនៅភូមិថ្នល់បណ្តាយចំនួន៣ខ្សែ នៅឃុំព្រះដាក់ បានដាក់ចូលនៅក្នុងកម្មវត្តុនៃកិច្ចប្រជុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដោយសារតែសំណើរនេះ...

ព័ត៌មានលំអិត

សហគមទេសចរណ៍និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប 

សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារំាង សហការជាមួយអាជ្ញាធរក្រុងសៀមរាប អង្គការអហ្វហ្វាម និងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បាននាំគ្នាដាំកូនឈើស្ដារព្រៃឈើឡើងវិញនៅតំបន់៣ នៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ។ លោក គង់ មង្គល ប្រធានសមាគម សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោកមានប្រសាសន៍នៅថ្ងៃទី០៣ខែកុម្ភ: ឆ្នាំ២០២២នេះថា...

ព័ត៌មានលំអិត

អាជ្ញាធរក្រុងសៀមរាប ចុះបិទការដ្ឋានជីកស្តារបឹងពារាំងចំនួន២ ក្រោយពីបានប្រព្រឹត្តអំពើហិង្សាបណ្ដាលឲ្យមានរបួសស្នាម

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយរដ្ឋបាលក្រុងសៀមរាប បានចុះបិទការដ្ឋានជីកដីចំនួន២ ដែលបានទទួលការអនុញ្ញាតឲ្យជីកស្តារបឹងពារាំងក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រោយពីម្ចាស់ការដ្ឋានទាំង២នេះ បានផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមកបង្កជារបួសស្នាម។ លោក ហាយ យ៉ង់ តំណាងរដ្ឋបាលក្រុងសៀមរាបដែលដឹកនាំកម្លាំងចុះបិទការដ្ឋាននេះ បានឲ្យដឹងថា ការបិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែងនេះ គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។ លោកបន្តថា ក្រុមហ៊ុនជីកដីទី១ គឺស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍បឹងពារាំង ដែលមានឈ្មោះ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បង្ហាញថានឹងធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍នៅក្រុមឡទ្វារដីឆ្នាំងចាប់ពីនៅដើមខែកុម្ភៈនេះតទៅ

អាជ្ញាធរជាតិអប្សរា ឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយទៀត នៅក្រុមឡទ្វារដីឆ្នាំង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។ លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍នៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះថា កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ...

ព័ត៌មានលំអិត

កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២

រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម អ្នកទេសចរមកកាន់ខេត្តសៀមរាប មានប្រមាណ ១៤,០០០នាក់ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនជិត១២,០០០នាក់ នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាល្ងាចម្សិលមិញនេះ។ ទោះជាចំនួនអ្នកទេសចរមានការកើនឡើងតិចតួចក្ដី ប៉ុន្តែនេះគឺជាសញ្ញាភ្លើងបៃតង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យ និងសិក្សាការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ លើហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្ស

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារ នៃអនុគណៈកម្មការក្រុមការងារបច្ចេកទេស នៃរដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យ និងសិក្សានៅតាមបណ្ដាមួយចំនួន ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្ស ក្នុងក្រុងសៀមរាប បន្ទាប់ពីបានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំកំណត់ផ្លូវឯកទិស ដាក់ស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលម្សិលមិញនេះ។ តាមការចុះសិក្សាបឋម ក្រុមការងារពិនិត្យឃើញបញ្ហាប្រឈមមួយចំនួន ដូចជា អាជីវករមួយចំនួនតូច បានយកចិញ្ចើមផ្លូវ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាថ្មី នៅប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់អ្នកទេសចរ 

អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំវង់ទស្សនាថ្មី នៅលើប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនាទិដ្ឋភាពថ្ងៃលិច និងថ្ងៃរះនៅលើ ផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាតពីលើឮកំពូលភ្នំ។ លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២នេះថា ដើម្បីបញ្ជៀសការកកស្ទះ ការទស្សនាថ្ងៃលិច នៅលើប្រាសាទភ្នំបាខែង នាពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានកំពុងរៀបចំវង់ទស្សនាថ្មីមួយទៀតនៅលើប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរ...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម សម្រាប់កីឡាវាយសីថ្នាក់ជាតិ ឆ្នាំ២០២១ !

 សហព័ន្ធកីឡាវាយសីកម្ពុជា សម្រេចបានការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមជំនាញលើទីលានប្រកួត ក្រោមការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីត្រូវបានអាក់ខានរយ:ពេល២ឆ្នាំជាប់ៗគ្នា ដោយសារវិបត្តិកូវិដ-១៩ ! ឆ្នាំ២០២៣ គឺជាឆ្នាំដែលព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដើម្បីឆ្លើយតបទៅនឹងកិត្តិយសដ៏មហាឧត្តុងឧត្តមនេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានត្រៀមលក្ខណ:សព្វបែបយ៉ាង ទាំងគ្រូបង្វឹក ទាំងកីឡាករ កីឡាការិនី...

ព័ត៌មានលំអិត
Page 291 of 699 1 290 291 292 699

Recommended

សូម Like និង Follow ពួកយើង