ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ និងសមាជិកសមាជិការដ្ឋសភា ព្រមទាំងសហព័ទ្ធ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ (Pfizer) ដូសទី៤ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេច ក៏បានអំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន...

ព័ត៌មានលំអិត

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:គ្រូពេទ្យជាតិ ឯកឧត្តមវេជ្ជបណ្ឌិត ធា គ្រុយ បានជំរុញដល់គណ:គ្រូពេទ្យខេត្តសៀមរាប ត្រូវស្រង់ឈ្មោះគ្រូពេទ្យទាំងឡាយណា ដែលកំពុងប្រកបវិជ្ជាជីវ: ហើយមិនព្រមទៅចុះបញ្ជីការស្របតាមគោលការណ៍ក្រសួង ដើម្បីមានវិធានការតាមផ្លូវច្បាប់។ មានប្រសាសន៍ តាមប្រព័ន្ធZoom ក្នុងពិធីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រលើកទី១២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម វេជ្ជបណ្ឌិត ធា...

ព័ត៌មានលំអិត

អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡៅ ឆន សមាជិកគណ:កម្មការទី៧ នៃព្រឹទ្ធសភា, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានអញ្ជើញសម្ពោធអាគារសិក្សា១ខ្នង...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករ២០តោន អំណោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្សបាននាំយកអង្ករចំនួន ២០តោន ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ប្រគល់ជូនសម្ដេចពិជ័យសេនា...

ព័ត៌មានលំអិត

សមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញមានជ័យ ស្ថិតក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកមិញនេះ

ឈាបនដ្ឋានថ្មី អាស្រម និងសមិទ្ឋផលមួយចំនួន ក្នុងវត្តអារញ្ញមានជ័យ ហៅវត្តត្រីញ័រ ស្ថិតក្នុងភូមិសួង ឃុំត្រពាំងធំស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានសាងសង់រួចហើយនោះ ត្រូវបានបវ្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ព្រមទាំងប្រគេនដល់ព្រះសង្ឃដើម្បីជាសម្បត្តិគរុភ័ណ្ឌវត្តនិងទុកប្រើប្រាស់ជាសាធារណៈផងដែរ ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ដោយមានការនិមន្ត...

ព័ត៌មានលំអិត

មុខរបរលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

ប្អូនស្រីឈ្មោះ ចាប ច្រៀប ជាអ្នកប្រកបមុខរបលក់មាន់អាំង នៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បានលើកឡើងថា ការលក់មាន់អាំង និងគ្រឿងឧបភោគបរិភោគកន្លងមកក្នុងមួយថ្ងៃៗ យើងលក់ដាច់គួរសមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងមុន ដែលការប្រកបមុខរបរលក់មាន់អាំងនេះ គឺប្អូនលក់អស់រយ:ពេលជាង៣ឆ្នាំមកហើយ ដែលកាលពីមុនធ្លាប់ធ្វើការនៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប ប៉ុន្តែប្រាក់ខែតិចពេកមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរ ដូច្នេះទើបប្អូនសម្រេចចិត្តផ្លាស់ប្តូរពីការងារ ហើយងាកមករកស៊ីការលក់មាន់អាំងវិញ។ ប្អូនស្រីឈ្មោះ...

ព័ត៌មានលំអិត

ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 

នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិ នៃរាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានដំណើរការ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២។ ដំណើរការនៃកិច្ចប្រជុំនេះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធាននៃក្រុមការងារ ។...

ព័ត៌មានលំអិត

ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ

ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត រស់នៅក្នុងឃុំពាក់ស្នែងថ្មី ស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយមនុស្សធម៌ពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ ហៅកាត់ អង្គការ”ប៉ាប៉ា” ដើម្បីជួយដោះស្រាយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដោយអំណោយរួមមាន៖ អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ប៊ីចេង ទឹកម្ទេសនិងអំបិល។ ដោយពិធិចែកនេះដែរ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលជាក្រុមការងារកម្ទេចមីន របស់អង្គការដោះមីនកម្ពុជា ដែលជួបឧបទ្ទេវហេតុក្នុងករណីផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ៣នាក់...

ព័ត៌មានលំអិត
Page 294 of 699 1 293 294 295 699

Recommended

សូម Like និង Follow ពួកយើង