ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យបង្កើតយន្តការគ្រប់គ្រងជនអនាថា និងអ្នកសុំទាន នៅក្នុងក្របខណ្ឌទូទាំងខេត្ត

មានប្រសាសន៍នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាជនអនាថា និងអ្នកសុំទាន នៅក្នុងមូលដ្ឋានខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្តសៀមរាប បានបញ្ជាក់ថា បញ្ហាជនអនាថា និង អ្នកសុំទាន ដែលបង្កឲ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់នោះ បាននឹងកំពុងកើតមាននៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាប តំបន់រមណីយដ្ឋានអង្គរ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយសារតែវិបត្តិ នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេល ២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៏នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវីដ-១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងធ្វើបណ្ណកោះអាសន្ន ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប...

ព័ត៌មានលំអិត

អគារសិក្សាមួយខ្នង មាន៦បន្ទប់ ដែលចំណាយថវិកាចំនួន ១១ម៉ឺនដុល្លា ក្នុងស្រុកអង្គរធំ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប្អូនសិស្សានុសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ

អគារសិក្សាមួយខ្នងកំពស់ ២ជាន់ មាន៦បន្ទប់ ក្នុងសាលាបឋមសិក្សាពាក់ស្នែង ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការឱ្យសិស្សានុសិស្សចូលរៀន ដើម្បីអបអរសាទរបវេសនកាលថ្មី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ...

ព័ត៌មានលំអិត

តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមគោរព វិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារ សពរបស់អ្នកដោះមីនចំនួន០៣នាក់ ដែលបាន ពលីជីវិតដោយបុព្វហេតុនៃការដោះមីននៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...

ព័ត៌មានលំអិត

ក្រសួងអប់រំនៅតែបន្តធ្វើកំណែទម្រង់ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល 

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអះអាងថា ក្រសួងនៅតែបន្តធ្វើកំណែទម្រង់ និងយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិក្សា ទាំងការបង្រៀន និងរៀនតាមបែបគន្លងថ្មី ដើម្បីបង្កើនសមត្ថភាពរបស់សិស្ស អាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងឱកាសអបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅបរិវេណវិទ្យាល័យ...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវកៅស៊ូ2SR2 ប្រវែង៨,៥គ.មពីឃុំលាងដៃដល់ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាប

ដោយមើលឃើញពីការលំបាកជាក់ស្តែង និងមានសំណើ សំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានសម្រេចបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ 2SR2 ប្រវែង៨,៥គីឡូម៉ែត្រ ពីឃុំលាងដៃដល់ឃុំពាក់ស្នែង កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម...

ព័ត៌មានលំអិត

ខេត្តសៀមរាបនឹងមានរង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ និងមានផ្លូវវាងក្រុងថ្មីមួយទៀត ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរ 

វឌ្ឍនភាព ស្ដីពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រចាំឆមាសទី២ ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០% តាមផែនការ ដែលបានគ្រោងទុក និងជាពេលវេលាស្របគ្នាទៅនឹងថ្ងៃនៃខួបលើកទី២៣ ដែលប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...

ព័ត៌មានលំអិត

សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសជាផ្លូវការហើយ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ស្ថូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានសម្តែងនូវការកោតសរសើរ...

ព័ត៌មានលំអិត

សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានប្រកាសជាផ្លូវការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងខេត្តសៀមរាប ដើម្បីជាសក្ខីភាព ក្នុងការឆ្លើយតបទៅលើអ្វីដែលជា បំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា គឺការផ្តល់សិទ្ធិរស់រានមានជីវិត តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្កា រារាំងកាត់បន្ថយហានីភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩...

ព័ត៌មានលំអិត
Page 295 of 699 1 294 295 296 699

Recommended

សូម Like និង Follow ពួកយើង