ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ជំរុញអ្នកពាក់ព័ន្ធពន្លឿនការតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព

អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាមួយសេវាករឯកជន និងសហគមន៍ ដើម្បីពន្លឿនការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាពបំផុត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការជំរុញលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា ការពង្រឹងសេវាទឹកស្អាតនេះ...

ព័ត៌មានលំអិត

គ្រួសារកងទ័ព ៣១៤គ្រួសារ ស្នាក់នៅក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន រុន និង ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរស្រុក បាននាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ...

ព័ត៌មានលំអិត

គ្រួសារកងទ័ព និងជនភៀសសឹក ១៦០គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បាននាំយកថវិកា និងស្បៀងអាហារ ផ្ដល់តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ដើម្បីចែកជូនដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន ១៦០គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ឯកឧត្តម ហុក...

ព័ត៌មានលំអិត

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រគល់គ្រាប់ពូជ និងសម្ភារកសិកម្ម ជូនមណ្ឌលសុវត្ថិភាពចំនួន ១០ទីតាំង ក្នុងស្រុកក្រឡាញ់

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលគ្រាប់ពូជបន្លែ រួមនឹងសម្ភារកសិកម្ម ពីអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) ប្រចាំកម្ពុជា កម្មវិធីតំបន់ស្រុកក្រឡាញ់ សម្ភារទាំងនេះត្រូវបានប្រគល់ជូនដល់ការិយាល័យកសិកម្មស្រុក រដ្ឋបាលឃុំ និងគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាពចំនួន ១០...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តប្រាសាទគោកចក និងវត្តវេឡូរ៍ សហរដ្ឋអាមេរិក ដឹកនាំពុទ្ធបរិស័ទនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរៈកងទ័ពជួរមុខ

នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ព្រះវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និង ព្រះមហាចារ សំ សារ៉ូន ចៅអធិការខ្មែរខេមរៈពុទ្ធិការាម (ហៅវត្តវេឡូរ៍) សហរដ្ឋអាមេរិក បានដឹកនាំពុទ្ធបរិស័ទចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនបងប្អូនវីរៈកងទ័ពឈរជើងនៅជួរមុខចំនួនបីកន្លែង...

ព័ត៌មានលំអិត

‎ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់មន្រ្តីទាំងអស់ បន្ដយកចិត្តទុកដាក់លើការងារគ្រប់គ្រងសាធារណៈមតិ

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលបន្ទុករួម បានណែនាំ និងជំរុញលើកទឹកចិត្តដល់មន្រ្តីនៃមន្ទីរទាំងអស់ បន្ដយកចិត្តទុកដាក់បន្ថែម លើការងារសារធាណៈមតិ ជាពិសេស ក្នុងស្ថានភាពព្រំដែនកម្ពុជា-ថៃ មានភាពមិនប្រាកដប្រជា ដែលនាំឱ្យការបញ្ចេញមតិលើបណ្ដាញសង្គមនានា អាចនឹងការទទួលបានព័ត៌មានពិតផង និងមិនពិតផង។...

ព័ត៌មានលំអិត

គ្រួសារកងទ័ព និងជនភៀសសឹកនៅក្នុងស្រុកស្រីស្នំ ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមគ្រួសារកងទ័ព និងបងប្អូនជាជនភៀសសឹកដែលស្នាក់នៅក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយជាស្បៀងអាហារពីក្រុមហ៊ុនភេសជ្ជៈ យ៉ូស ខេមបូឌា (Yeo's Cambodia) ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ គ្រាដែលជម្លៀសពីតំបន់មានកើតសង្គ្រាម មកស្នាក់នៅក្នុងខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកស្រី ហេង សុទ្ធាវី គឺជាអគ្គនាយិកាក្រុមហ៊ុន...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមដែលមានក្នុងខេត្ត

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ខ្លួន ក្នុងគោលបំណងត្រួតពិនិត្យលទ្ធផលការងារ និងលើកទិសដៅដោះស្រាយបញ្ហាសំខាន់ៗដែលកើតមានក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរមីនអំពាវនាវឱ្យជនភៀសសឹកមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ

ក្នុងឱកាសជួបសំណេះសំណាល និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនដល់បងប្អូនជនភៀសសឹកនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹកដែលត្រៀមវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមផ្សេងៗ ដើម្បីធានាសុវត្ថិភាពអាយុជីវិត។ ឯកឧត្ដមបណ្ឌិត លី...

ព័ត៌មានលំអិត

ពលរដ្ឋអ្នកស្រុកអង្គរ ជំរុញការបង្កើនអាជីវកម្មថ្មី ដើម្បីទាក់ទាញទេសចរ និងផ្ដល់ការងារដល់យុវជនក្នុងខេត្តសៀមរាប

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងសហគមន៍ ក្រុមយុវជនដែលជាអ្នកស្រុកអង្គរ បានសម្រេចចិត្តបើកដំណើរការសេវាកម្មដែលមានភាពទាក់ទាញថ្មី នៃហាងកាហ្វេ Pop-up Coffee ក្នុងក្រុងសៀមរាប ដែលអាជីវកម្មថ្មីនេះ មិនត្រឹមតែជាកន្លែងសម្រាកកាយ និងទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយក្នុងការបង្កើតការងារដល់យុវជនក្នុងមូលដ្ឋាន និងជួយផ្សព្វផ្សាយកសិផលខ្មែរទៅកាន់ទេសចរបរទេស។ លោក សូត្រ គីមសួរ ម្ចាស់ Pop-up Coffee បានឱ្យដឹងថា...

ព័ត៌មានលំអិត
Page 3 of 702 1 2 3 4 702

Recommended

សូម Like និង Follow ពួកយើង