យុវសិស្សចំនួន១៦២នាក់មកពីវិទ្យាល័យក្នុងស្រុកចំនួន៣ គឺ ស្រុកសូទ្រនិគម , ស្រុកជីក្រែង និង ស្រុកស្វាយលើ ត្រូវបានធ្វើការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោកជំទាវ...
ព័ត៌មានលំអិតអគ្គកុងស៊ុល-ស្ថានកុងស៊ុលបរទេសប្រចាំខេត្តសៀមរាប អបអរដោយទំនុកចិត្តជាមួយនឹងការត្រៀមបើកទំព័រកំណត់ត្រាជាថ្មីនៃចំនួនភ្ញៀវទេសចរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលដែលគណៈប្រតិភូកុងស៊ុលនៃបណ្តាប្រទេសជាមិត្តមួយចំនួនប្រចាំខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កំពុងបំពេញទស្សនកិច្ចស្វែងយល់អំពីការរៀបចំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញនោះ គឺនៅមានគម្លាតមិនលើសពី២៤ម៉ោងនោះទេ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមានកំណត់ត្រាជាថ្មី នៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសឹង្ហបូរី ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតព្រះសង្ឃ រួមនឹងប្រជាពលរដ្ឋ ក៍ដូចជាអ្នកទេសចរជាតិបានសម្ដែងការកោតសរសើរ និងបង្ហាញនូវការពេញចិត្ដនូវការបង្កើតព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដោយសារព្រឹត្ដិការណ៍នេះ ជាសារមួយបង្ហាញដល់អ្នកទេសចរអន្ដរជាតិ ឱ្យចាប់អារ្មណ៏ពីរមណីយដ្ឋានអង្គរកាន់តែខ្លាំង ព្រោះបានបង្ហាញពីកិច្ចការការពារបានល្អក្នុងឧទ្យាអង្គរ តាមរយៈការដាក់តាំងពិព័រណ៍។ ព្រះសង្ឃមកពីខេត្ដកំពង់ធំ និងអ្នកទេសចរជាតិនៅខេត្ដសៀមរាប បានលើកឡើងស្រដៀងគ្នាថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរនេះ គឺព្រឹត្ដិការណ៍មួយមានសារសំខាន់ណាស់ ព្រោះវាជាការបង្ហាញពីការអភិរក្ស និងអភិវឌ្ឍន៍គ្រប់ទីកន្លែងនៅក្នុងរមណីយដ្ឋានអង្គរ ខណៈដែលអ្នកទេសចរដើរទស្សនាប្រាង្គប្រាសាទបុរាណនានាមិនគ្រប់ទីកន្លែង។ អ្នកទេសចរបានលើកឡើងថា ប្រាសាទបុរាណរបស់ខ្មែរមានស្ទើរគ្រប់ទីកន្លែងក្នុងឧទ្យានអង្គរ ប៉ុន្ដែអ្នកទេសចរទៅទស្សនាមិនគ្រប់ជ្រុងជ្រោយ...
ព័ត៌មានលំអិតប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលការតាំងពិពណ៌ ស្តីពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានា ក្នុងរមណីយដ្ឋានអង្គរ។ គោលបំណងសំខាន់ គឺដើម្បីសិក្សាស្វែងយល់ និងបានឃើញពីការរៀបចំ ការអភិវឌ្ឍ ព្រមទាំងបានឃើញសមិទ្ធផលការងារនានា ដែលបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា។ ការធ្វើទស្សនាកិច្ចនេះ គឺស្របពេលដែលអាជ្ញាធរជាតិអប្សរា កំពុងរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលមានរយ:ពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ...
ព័ត៌មានលំអិតកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា ដោយអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេច។ ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរ ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកព្រំដែនប្រទេសឡើងវិញ ក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំពេញលេញនៅដើមខែមករា ឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ខេត្តសៀមរាប បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ “កុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” គឺមានអត្ថន័យស្មើនឹងការព្រមានដល់ជនល្មើសថា បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តអំពើជួញដូរមនុស្សជាដាច់ខាត។ បន្ទាប់ពីការអាក់ខានក្រោមវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ កម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១២ ខែធ្នូ ដើម្បីធ្វើជាយុទ្ធនាការបំផុសការយល់ដឹងអំពីព្រឹត្តិការណ៍...
ព័ត៌មានលំអិតនៅក្នុងកិច្ចប្រជុំពិចារណាលើកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃសម័យប្រជុំពេញអង្គលើកទី៣ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF 29) សមាជិកប្រតិភូដែលបានចូលរួម បានលើកឡើងពីការជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សម័យប្រជុំពេញអង្គលើកទី៣នេះ ដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម Jin Park មកពីលេខាធិការដ្ឋានសភានៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា បានអញ្ជើញប្រកាសបើកព្រឹត្ដិការណ៍រំលឹកគុណអង្គរ ។ ពិធីនេះ ប្រារព្ធឡើង នៅខាងមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប...
ព័ត៌មានលំអិតសៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បើទោះបីជាបច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ បង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ បន្ថែមទៀតជាចាំបាច់។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងសៀមរាប ឯកឧត្តម...
ព័ត៌មានលំអិតសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិ របស់ខ្លួន នៃការកាត់បន្ថយបទល្មើស ធានាបាននូវការការពារសិទ្ធិនៃកម្មសិទ្ធ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាពសង្គម ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានល្អប្រសើរថែមទៀត។ កម្មវិធីនេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.