ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ និងបន្តលុបបំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយក្នុងសង្គម តាមរយៈការចូលរួមដោះស្រាយទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ដោយបានរៀបចំពិធីសូត្រមន្ត...
ព័ត៌មានលំអិតបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីដឹងគុណទន្លេសាប ដោយចលនាមហាជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពបឹងទន្លេសាប ដោយត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត ឈប់បោះសំរាមគ្រប់ប្រភេទចូលទៅក្នុងទឹកបឹងទន្លេសាប ពិសេសសំរាមប្លាស្ទិក។ បើតាម លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់ សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងរុនតាឯកតេជោសែនខេត្តសៀមរាបបានអនុវត្តដូចភ្លៀងរលឹមនូវគោលនយោបាយទាំងនោះ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួន។ លោកវរសេនីយ៍ទោ អ៊ុច សុខេន អធិការនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានឱ្យដឹងថា៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រី្ត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍របស់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីជាស្នូលនៃការបង្កើនចំនួនភ្ញៀវទេសចរចូលមកកម្សាន្ត។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ អគារបណ្ណាល័យមួយខ្នង នៃសាលាបឋមសិក្សាលៀបចាស់ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាអំណោយរបស់ អង្គការឡូធើសវើល (LOTUS WORLDS) ត្រូវបានសម្ពោធដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ ដែលជាផ្នែកមួយសម្រាប់បម្រើដល់វិស័យអប់រំនៅតាមតំបន់ជនបទ។ ព្រះតេជគុណ សង់ក្វាន់ ប្រធានអង្គការឡូធើសវើល បានសម្ដែងនូវការអរគុណដល់ ព្រះតេជគុណ ឈីនសង់...
ព័ត៌មានលំអិតប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក លោក ថោង បញ្ញាវ័ន្ត បានបង្ហាញថា ចក្ខុវិស័យរបស់មន្ទីរពេទ្យទៅថ្ងៃអនាគត ធ្វើយ៉ាងណាត្រូវផ្ដល់សេវាមួយប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅក្រៅតំបន់ ជាពិសេសមន្ទីរពេទ្យមានគោលដៅខ្ពស់ក្នុងការផ្ដល់សេវាដោយស្មើភាពគ្នាជូនប្រជាពលរដ្ឋទូទៅ ហើយមន្ទីរពេទ្យនេះនឹងត្រៀមប្រែងក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ។ ថ្លែងប្រាប់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ថោង...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានទទួលអំណោយជាថវិកាចំនួន ១០លានរៀល ពីមន្ទីរព្យាបាលធ្មេញ ជា លាងហេង សម្រាប់យកមកប្រើប្រាស់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យ លើការពិនិត្យ និងព្យាបាលទារក និងកុមារកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងមិនមានការរើសអើង។ អ្នកស្រី ទូច សុខផៃ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប នឹងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជា អំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១៣របស់ខេត្ត...
ព័ត៌មានលំអិតឯកឧត្ដម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថាការប្រើប្រាស់បណ្ដាញសង្គម ការបង្កើតមាតិកាទេសចរណ៍ឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា និងទាក់ទាញទេសចរណ៍ឱ្យមកទស្សនា និងអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ឱ្យបានកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងបែបនេះរបស់ឯកឧត្ដម ហ៊ុល សីលា បានធ្វើឡើងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្ដម ថ្លែងបើកសិក្ខាសាលា ស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.