ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រសួងព័ត៌មាន និងក្រុមហ៊ុន Poly Changda Overseas Engineering ចុះអនុស្សរណៈ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងក្រុមហ៊ុនPoly Changda Overseas Engineering Co.Ltd. ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានធ្វើពិធីចុះហត្ថលេខាតាមប្រពន្ធ័អនឡាញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នៅសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន និងពីស្នាក់ការក្រុមហ៊ុន នៅទីក្រុងប៉េកាំងប្រទេសចិន។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ...

ព័ត៌មានលំអិត

អាជ្ញាធរបាលខេត្ដសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ ក្នុងភូមិសាស្ដ្រទូទាំងខេត្ដ

អាជ្ញាធរខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម និងតំបន់លឿងទុំ ព្រមទាំងប៉ុស្ដិ៍ពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ខេត្ដ ក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងដើម្បីលើកស្ទួយជីវភាពគ្រួសារ ជាពិសេសជួយសម្រួលដល់ទុកលំបាកប្រជាពលរដ្ឋ ប៉ុន្ដែក្នុងនោះវិធានការនានា រដ្ឋបាលខេត្ដក៏នៅបន្តអនុវត្តដដែល។ បើតាមលោក សុខ ថុល នាយករដ្ឋបាលខេត្ដសៀមរាប បានឲ្យដឹងថា...

ព័ត៌មានលំអិត

ម្ចាស់ផ្សារទំនើប ចៅ សាំងហុក ក្នុងក្រុងសៀមរាប យកអំណោយជាគ្រឿងបរិភោគ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃ៣០ ខែកញ្ញ ឆ្នាំ២០២១ ម្ចាស់ផ្សារទំនើប ចៅ សាំងហុក ក្នុងក្រុងសៀមរាបយកអំណោយជាគ្រឿងបរិភោគរួមមាន៖ អង្ករចំនួន ៥០០គីឡូក្រាម និងត្រីខចំនួន ៥០យួ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមវត្តមានលោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅទីស្នាក់ការសាខា ។ ក្នុងឱកាសនោះ តំណាងម្ចាស់ផ្សារទំនើប...

ព័ត៌មានលំអិត

រដ្ឋបាលក្រុងសៀមរាប ទទួលបានអំណោយជាអង្ករពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងសៀមរាប

នៅព្រឹកថ្ងៃទី ៣០ កញ្ញានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងសៀមរាប បាននាំយកអង្ករចំនួន ៥តោន ប្រគល់ជូនដល់រដ្ឋបាលក្រុង សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ដែលកំពុងខ្វះខាតជីវភាពប្រចាំថ្ងៃ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក នួន ពុទ្ធារ៉ា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩

កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោកស្រី តាំង វ៉ាន់ច័ន្ទ និងស្វាមី ក្នុងនោះមាន ៖ អង្ករ ៥០០គីឡូក្រាម , ត្រីខ ២៥យួរ និងមី ២៤កេស និងក្រុមហ៊ុន អង្គរលេសស៊ីនហ្វូម ក្នុងនោះមាន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងស្រុកប្រាសាទបាគង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ លោក លី គឹមហេង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក សូ ផ្លាតុង អភិបាលស្រុកប្រាសាទបាគង រួមនឹងសហការី បាននាំយកអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៥គ្រួសារ រស់នៅភូមិសួង ឃុំត្រពាំងធំ...

ព័ត៌មានលំអិត

ឃុំមួយចំនួន នៃស្រុកចំនួន៥ ក្នុងខេត្តសៀមរាប បាននឹងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង

គិតត្រឹមថ្ងៃទី២៨ ខែកញ្ញាម្សិលមិញ មានឃុំមួយចំនួន នៃស្រុកចំនួន៥ ក្នុងខេត្តសៀមរាប បាននឹងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តកំពុងចាត់វិធានការការពារ និងត្រៀមបម្រុងសម្រាប់ការជួយសង្រ្គោះ តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពនៃជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ឃុំមួយចំនួន នៃស្រុកចំនួន៥ រួមមាន ៖ ១.ស្រុកក្រឡាញ់...

ព័ត៌មានលំអិត

អាជ្ញាធរសង្កាត់ជ្រាវប្រគល់ឯកសណ្ឋានចំនួន៦០សម្រាប់ ជូនប្រជាការពារនៅក្នុងភូមិខ្នារសម្រាប់បម្រើការងារប្រចាំថ្ងៃ

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាប បានប្រគល់សម្លៀកបំពាក់ឯកសណ្ឋានប្រជាការពារភូមិចំនួន៦០សម្រាប់ ជូនបងប្អូនប្រជាការពារភូមិខ្នារ សម្រាប់ប្រើប្រាស់បម្រើការងារប្រចាំថ្ងៃ ជាពិសេសសម្រាប់ការងារបិទខ្ទប់តំបន់ហានីភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ។ លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ បានឱ្យដឹងថា សម្លៀកបំពាក់ជាឯកសណ្ឋានប្រជាការពារទាំងអស់នេះ បានមកពីការចូលរួមរបស់សប្បុរសជនតាមរយៈលោកផ្ទាល់ ហើយក្រៅពីការប្រគល់ជូនប្រជាការពារនៅក្នុងភូមិខ្នារនេះ លោកនឹងនាំយកសម្លៀកបំពាក់ជាឯកសណ្ឋានប្រជាការពារ ទៅចែកជូនដល់បងប្អូនប្រជាការពារតាមបណ្ដាភូមិផ្សេងៗទៀត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាអង្ករ ១០តោន ពីមន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ទូទាំងខេត្ត !

ក្នុងស្ថានភាពដែលកំពុងជាប់ដៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ពីសប្បុរសជន សម្រាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់( តំបន់ក្រហម) ។ ជាមួយនោះ មន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប បានផ្ដល់អំណោយជាអង្ករចំនួន ១០តោន ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ក្នុងវិបត្តិជំងឺកូវីដ-១៩។...

ព័ត៌មានលំអិត
Page 322 of 699 1 321 322 323 699

Recommended

សូម Like និង Follow ពួកយើង