ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាបស្នើដល់ព្រះអនុគណក្រុងពិនិត្យមើលភាពខ្វះខាតតាមវត្តនានាក្នុងក្រុងជាពិសេសវត្តស្ថិតក្នុងតំបន់ក្រហម

អភិបាលរងខេត្តសៀមរាប លោកស្រី យូ សុភា បានទូលប្រគេនស្នើដល់ព្រះអនុគណក្រុងសៀមរាប ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌ សូមពិនិត្យឱ្យបានច្បាស់លាស់ចំពោះវត្តអារាមនានានៅទូទាំងក្រុងសៀមរាបជាពិសេសវត្តដែលស្ថិតក្នុងតំបន់ក្រហមថាតើវត្តណាខ្លះខ្វះខាតចង្ហាន់ជាក់ស្តែងពិតប្រាកដ ជាពិសេសផ្តល់អាទិភាពដល់វត្តដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហមដជាតំបន់ឆ្លងជំងឺកូវីដ-១៩ច្រើន ហើយប្រជាពុទ្ឋបរិស័ទមិនអាចចេញចូលយកចង្ហាន់ទៅប្រគេនបាន ដើម្បីរដ្ឋបាលខេត្តនឹងរៀបចំទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគយកទៅប្រគេនបានទាន់ពេលវេលា។ លោកស្រី យូ សុភា មានប្រសាសន៍ដូច្នេះក្នុងឱកាស នាំយកថវិកា និងស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅទេពពោធិវង្ស ហៅវត្តថ្មីស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១។លោកស្រី អភិបាលរងខេត្តមានប្រសាសន៍ថា៖ក្នុងគ្រាលំបាក...

ព័ត៌មានលំអិត

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទហើយកាលពីរសៀលម្សិលមិញ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ដែលមានចាប់អាយុចាប់១៨ឆ្នាំឡើងទៅនោះ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស , ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកបង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគកូវីដ-១៩

អាជ្ញាធរស្រុកបន្ទាយស្រី បានសម្រេចបង្កើតផ្សារ”ក្រមួន” មួយជាបណ្តោះអាសន្ន សម្រាប់ឲ្យអាជីវករលក់បន្លែ ត្រី សាច់ អាចលក់ដូរដោះស្រាយការលំបាក ក្នុងគ្រាដែលទីតាំងផ្សារបន្ទាយស្រី របស់ពួកគាត់ត្រូវបានអាជ្ញាធរបិទខ្ទប់ ដោយសារតែមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ផ្សារក្រមួននេះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលមានតូបប្រមាណជា២០តូបដោយអនុញ្ញាតឲ្យលក់តែមុខទំនិញចាំបាច់មួយចំនួនដូចជាបន្លែ ត្រី...

ព័ត៌មានលំអិត

ភូមិនិងសង្កាត់មួយចំនួននៃក្រុងសៀមរាប ត្រូវបានអាជ្ញាធរដកចេញពីតំបន់ក្រហម និងកំណត់មកជាតំបន់លឿង

បន្ទាប់ពីការបិទខ្ទប់ ដាក់ភូមិសាស្រ្តមួយចំនួននៃក្រុងសៀមរាប ជាតំបន់ក្រហមបណ្តោះអាសន្នរយៈពេល ១សប្តាហ៍កន្លងមកត្រូវបានបញ្ចប់ កិច្ចប្រជុំស្តីពីការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានធ្វើឡើងសម្រាប់សប្តាហ៍ថ្មី ដើម្បីពិនិត្យរបាយការណ៍ វាយតម្លៃការរៀបចំតំបន់ក្រហម និងតំបន់លឿងទុំឡើងវិញ កិច្ចប្រជុំនេះបានរកឃើញភូមិមួយចំនួន ត្រូវបានចាកចេញពីតំបន់ក្រហម។ បើទោះជាបណ្តាសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ត្រូវបិទខ្ទប់ជាតំបន់ក្រហមមួយសប្តាហ៍បន្តទៀត បន្ទាប់ពី១សប្តាហ៍បិទខ្ទប់ដំបូងត្រូវបានបញ្ចប់ ក៏ប៉ុន្តែយ៉ាងហោចណាស់បណ្តាភូមិមួយចំនួន នៃបណ្តាសង្កាត់ទាំងនោះ រួមមានសង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់ជ្រាវ ភូមិមួយចំនួនត្រូវបានដកចេញតំបន់ក្រហម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ស្បៀងដល់គ្រួសារក្រ១,ក្រ២ ស្ថិតក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប បានចំនួន ១ពាន់គ្រួសារ

នៅព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ នៅតាមខ្នងផ្ទះ ចំនួន១ពាន់គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន២៣ នៃសង្កាត់ចំនួន៧ ក្នុងក្រុងសៀមរាប ដែលស្ថិតក្នុងតំបន់ក្រហម ជាតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្រោមវត្តមានឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជនសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ហាក់ សេង ជាប្រជាពលរដ្ឋរស់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បាននាំយកអង្ករចំនួន២តោន រួមជាមួយឯកសណ្ឋានសម្រាប់ប្រជាការពារចំនួន៣០កំប្លេ ដែលជារបស់ខ្លួនផ្ទាល់ ប្រគល់ជូនដល់រដ្ឋបាលសង្កាត់ជ្រាវ សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅក្នុងមូលដ្ឋាន។ ក្នុងនាមលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប លោក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងបរិភោគ ក្រុមហ៊ុនJET’SEXPRESS CAMBODIA , សហភាពសហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន គឹម ផល្លី គ្រុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កាលពីព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមហ៊ុន JET’S EXPRESS CAMBODIA របស់ លោកឧកញ៉ា ស្រី ចាន់ថន នាំយកមកនូវអំណោយជាអង្ករចំនួន ៧តោន . មី . ត្រីខ . ទឹកត្រី...

ព័ត៌មានលំអិត

សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច

ដោយបានដំណើរការកិច្ចប្រជុំរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន...

ព័ត៌មានលំអិត

វត្ដស្ទើរទាំងស្រុងក្នុងក្រុងសៀមរាប ពុំមានប្រជាពលរដ្ឋទៅកាន់បិណ្ឌ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

គិតចាប់ពីវេនទី១ មកដល់វេនទី៣ នៃពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំ២០២១នេះ ទីវត្ដអារាមស្ទើរទាំងស្រុងក្នុងក្រុងសៀមរាប មិនមានរៀបចំពិធីបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ ឬជួបជុំគ្នាដាក់បាតព្រះសង្ឃដូចឆ្នាំមុនៗនោះទេ ដោយសារមានការរីករាលដាលនូវជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងដាក់ក្រុងសៀមរាបជាតំបន់លឿងទុំ និងតំបន់ក្រហម ។ តាមសង្ឃដីកា ព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្ដពោធិវង្ស ហៅវត្ដថ្មី ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប...

ព័ត៌មានលំអិត
Page 324 of 699 1 323 324 325 699

Recommended

សូម Like និង Follow ពួកយើង