ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា សម្រាប់នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី តែគិតពីចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសទី៣ ច្រើនជាងគេ គឺប្រទេសកម្ពុជា

មានប្រសាសន៍ក្នុងឱកាសនាំយកនូវរថយន្តពេទ្យសង្គ្រោះបន្ទាន់ ចំនួន ០១ គ្រឿង រួមទាំងសំភារៈបរិក្ខាពេទ្យ ជូនដល់មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ កោះសូទិន នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដា្ឋនស្រុក កោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម...

ព័ត៌មានលំអិត

ទីក្រុង Mumbai និងរដ្ឋ Maharashtra ចាប់ផ្តើមមុនគេ ក្នុងការរឹតត្បិតពិធីបុណ្យសាសនា ដើម្បីកុំឲ្យជួបរលកថ្មីកូវីដ-១៩

អាជ្ញាធរឥណ្ឌាកំពុងរឹតត្បឹត លើការប្រារព្ធពិធីបុណ្យសាសនាធំៗ ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះ ហើយអាចទាក់ទាញក្រុមមនុស្សម្នាកជាច្រើនមកចូលរួម ដោយអាជ្ញាធរព្រមានថា រលកថ្មីនៃការឆ្លងរាតត្បាតជំងឺ COVID-19 បានចាប់ផ្ដើមរួចទៅហើយនៅក្នុងទីក្រុងម៉ុមបៃ នៃរដ្ឋមហារ៉ាស្រ្តា ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីល្ងាចថ្ងៃពុធ។ អភិបាលទីក្រុង ម៉ុមបៃ លោកស្រី គីសូរី ផេដណេកា (Kishori...

ព័ត៌មានលំអិត

រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ៨៣រូប។ របៀបវារៈ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប នាំយកអំណោយជូនបន្តដល់គ្រួសារសាសនិកឥស្លាមនៅស្រុកសូទ្រនិគម ដែលសមាជិកគ្រួសារចំនួន១៤នាក់ មានវិជ្ជមានជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម ព្រមទាំងក្រុមកាងារនៃរដ្ឋបាលស្រុកសូទ្រនិគម រួមជាមួយក្រុមការងារសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនដល់ក្រុមគ្រួសារជាសាសនិកឥស្លាម ដែលសមាជិកគ្រួសារចំនួន១៤នាក់ ដែលវិជ្ជមានជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប នាំទេយ្យទានប្រគេនព្រះចៅអធិការវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង

ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស ចូលរួមដោយព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន ៖ អង្ករចំនួន ២៥០ គីឡូក្រាម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមប្រពន្ធ័វីដេអូ បញ្ជូនរូបភាព និងសំឡេង កម្មវិធី ZOOM ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តសៀមរាប , លោកស្រីយូ សុភា...

ព័ត៌មានលំអិត

ឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាងមួយតោន ត្រូវបានដុតកំទេច

អនុវត្តតាមចំណារឯកភាពរបស់ក្រសួងសុខាភិបាល និងទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តផងនោះ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញ និងមន្រ្តីមកពីបណ្តាអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត និងមន្រ្តីនៃកងកម្លាំងសមត្ថកិច្ចដែលជាដៃគូសហការ បានរៀបចំការដុតកំទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាងមួយតោន ក្នុងបរិវេណនៃទីលានចោលសំរាមរបស់ក្រុមហ៊ុនឯកជនមួយ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ឬអាចនិយាយបានថា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងនៅស្រុកពួក ខណៈស្ពានចាស់មានសភាពទ្រុឌទ្រោម

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើការសាងសង់ស្ពានបេតុងថ្មីចំនួន២កន្លែង ក្នុងស្រុកពួក ដើម្បីងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ គឺ ៖ ស្ពានទី១. មានបណ្ដោយប្រវែង២៦ម៉ែត្រ និង ទទឹងប្រវែង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិរហាល ឃុំដូនកែវ និង ស្ពានទី២. មានបណ្ដោយប្រវែង២២ម៉ែត្រ...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប ប្រគល់អំណោយជូនគ្រួសារក្រីក្រនៅសង្កាត់ស្វាយដង្គំ

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ដឹកនាំដោយលោក សឹង្ហ សំរឹទ្ឋិ អនុប្រធានសមាគម រួមជាមួយសមាជិក សមាជិកា នៃសមាគម បាននាំយកអំណោយជាស្បៀងអាហារមួយចំនួន ផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ មកពីភូមិចំនួន៦ ក្នុងចំណោមភូមិចំនួន១៤ នៃសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលក្នុងមួយគ្រួសារទទួលបាន...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប និងទទួលអំណោយម៉ាស ថ្នាំបុរាណចិន និងរបាំងមុខ ពីប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល តំណាងទូរទស្សន៍ខេត្តយូណាន ប្រទេសចិន

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងទូរទស្សន៍ខេត្តយូណាន បាននាំយកនូវអំណោយជា ម៉ាស...

ព័ត៌មានលំអិត
Page 330 of 699 1 329 330 331 699

Recommended

សូម Like និង Follow ពួកយើង