ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា លើកបញ្ហានានា ដែលរដ្ឋបាលខេត្តបានអនុវត្ត ប្រចាំខែសីហា ឆ្នាំ២០២១ 

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអាណត្ដិទី៣ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លូន ដើម្បីលើកឡើងពីបញ្ហាប្រឈម មួយចំនួននៅក្នុងខេត្ដនេះ ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមវីដេអូ Zoom ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ត ទៀ សីហា...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពភរិយារបស់ប្រជាការពារភូមិខ្វៀន ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក និងលោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក ក្រុងសៀមរាប ព្រមទាំងមានទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ បាននាំយកនូវគ្រឿងបាឡុងមួយឈុត , អង្ករចំនួន៧៥គីឡូក្រាម , ទឹកត្រី...

ព័ត៌មានលំអិត

រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើរលំសង្កត់បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ រថយន្ដសេរីទំនើបមួយគ្រឿង ម៉ាក CHEVRO LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ : 2AQ . 3258 ដែលបានចតនៅនឹងចិញ្ចើមផ្លូវ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វើការពិនិត្យមើលតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វើការបូកសរុបរយ:ពេល ៣ខែម្តង

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៏ជម្រាបជូនដល់ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ គួរធ្វើការពិនិត្យបូកសរុបមើល តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង ដោយកិច្ចការងារនេះ ធ្វើការបូកសរុបរយ:ពេល៣ខែម្តង។...

ព័ត៌មានលំអិត

មន្ត្រីសង្ឃ ក្រុងសៀមរាប រួមនឹងសប្បុរសជន នាំយកអំណោយប្រគល់ជូនដល់ប្រជាពលរដ្ឋ និងគ្រួសារខ្វះខាត ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៤៥គ្រួសារ នៅឃុំមោង ស្រុកស្រីស្នំ 

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីសង្ឃ ក្រុងសៀមរាប ខេត្តសៀមរាប និមន្តដឹកនាំដោយព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះរាជាគណ:ថ្នាក់កិត្តិយសព្រះធម្មធរគណខេត្តសៀមរាប ជាព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តវប្រាសាទរង្សី ហៅវត្តថ្មី ក្នុងក្រុងសៀមរាប និងមន្ត្រីសង្ឃ រួមនឹងសប្បុរសជន បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ព្រះសង្ឃនាំយកថវិកា និងសម្ភារ: មួយចំនួន ប្រគល់ជូនដល់គ្រួសារសម្រាលបានកូនភ្លោះ ៣នាក់ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប 

កាលពីពេលថ្មីៗនេះ មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តបារាយមហានទីរតនារាមហៅវត្តស្វាយរមៀត រួមជាមួយព្រះរាជាគណ: ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈ មួយចំនួនទៀត នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង បាននិមន្តចុះសួរសុខទុក្ខ ដល់គ្រួសារមួយដែលសម្រាលកូនភ្លោះ៣នាក់ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង និងបាននាំទៅជាមួយនូវទេយ្យវត្ថុមួយចំនួនមាន...

ព័ត៌មានលំអិត

ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា 

នៅថ្ងៃទី០៤ ខែកញ្ញា ចុងសប្តាហ៍នេះ ក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ក្នុងស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលសេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម...

ព័ត៌មានលំអិត

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់ នៅស្រុកប្រាសាទបាគង

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ និងលោកអភិបាលស្រុកប្រាសាទបាគង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ៖...

ព័ត៌មានលំអិត

ក្រសួងព័ត៌មានកម្ពុជា គាំទ្របន្តនិរន្តរភាពការផ្សាយវិទ្យុមិត្តភាពនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានរៀបចំបើកកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញ ស្ដីពីពិនិត្យមើលអំពីវឌ្ឍនភាព ការសិក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ រួមទាំងការឆ្លើយតបចំពោះសំណូមពរ ចំពោះការផ្សាយវិទ្យុមិត្តភាព នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងដោយការិយាល័យព័ត៌មានភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងចេញពីខេត្តសុរិន្ទ និងសម្របសម្រួលដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ ចូលរួមក្នុងកិច្ចប្រជុំនេះ ខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តម តូច ណារ័ត្ន...

ព័ត៌មានលំអិត

មន្ត្រីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថាជំងឺដុំពកស្បែកលើសត្វគោ-ក្របីនេះ មិនស្មុគស្មាញក្នុងការព្យាបាលទេ តែត្រូវមានការប្រុងប្រយ័ត្ន ព្រោះវាមានអត្រាស្លាប់តិចតួចដែរ

ក្នុងឱកាសចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម សារទឹក បុសខ្យល់សត្វគោ-ក្របីនៅភូមិសន្ទៃយ៍ ឃុំដានរុន ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំសត្វពាហនៈតែងតែកើតមានជំងឺសារទឹក បូសខ្យល់ជាធម្មតា តែសម្រាប់ឆ្នាំនេះ យើងទើបតែជួបប្រទះជំងឺដុំពកស្បែកលើសត្វគោ-ក្របី ដែលវាជំងឹថ្មីសម្រាប់យើង...

ព័ត៌មានលំអិត
Page 331 of 699 1 330 331 332 699

Recommended

សូម Like និង Follow ពួកយើង