ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដា នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិតិ្តយស...

ព័ត៌មានលំអិត

យុវវ័យក្នុងខេត្តសៀមរាប អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស និងសម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំមកនោះ មានយុវវ័យជាច្រើននាក់នៅក្នុងខេត្តសៀមរាប បានសម្ដែងនូវការការសប្បាយចិត្ដ និងអរគុណជាអនេក ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃជូនដល់ពួកគាត់។...

ព័ត៌មានលំអិត

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់ និងព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ 

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់ និងព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ផងដែរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ ករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃក្នុងវត្តចំនួន១១ ក្នុងខេត្តសៀមរាប ដែលបើកសាលាពុទ្ធិកសិក្សា

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទខេត្ត និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ មាស សន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកនូវទេយ្យវត្ថុ គ្រឿង ឧបភោគបរិភោគ...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តព្រះព្រហ្មរ័ត្ន ប្រគល់ទេយ្យទានជាគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលសង្កាត់ទឹកវិល ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែរកំពុងស្ថិតក្នុងតំបន់បិទខ្ទប់

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ព្រះតេជគុណ តង់ តន ព្រះរាជាគណៈថ្នាក់ក្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានផ្តល់ជូននូវអំណោយមួយចំនួនដល់រដ្ឋបាលសង្កាត់ទឹកវិល ក្រុងសៀមរាប ដើម្បីយកទៅចែកប្រគល់ជូនទៅក្រុមគ្រួសារដែលមានសមាជិកឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋកំពុងស្ថិតនៅក្នុងបិទខ្ទប់។ អំណោយទាំងនោះមាន៖ អង្ករ ៣៥០ គីឡូក្រាម, ទឹកបរិសុទ្ធ ៥០យួរ, អំបិល ២០គីឡូក្រាម,...

ព័ត៌មានលំអិត

មន្ទីរពិសោធន៍វិភាគសំណាករកវីរ៉ុសកូវីដ-១៩នៅខេត្តសៀមរាប ត្រូវបានដាក់ឲ្យប្រើប្រាស់មុនការគ្រោងទុក ដែលមានសមត្ថភាពប្រតិបត្តិការក្រោម ១.០០០ សំណាកក្នុង១ថ្ងៃ

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ទីរពិសោធន៍វិភាគសំណាករកវីរ៉ុសកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីពេទ្យបង្អែកខេត្តសៀមរាប សម្រាប់វិភាគលើវត្ថុសំណាក ស្រាវជ្រាវរកវីរ៉ុសកូវីដ-១៩ ដែលមន្ទីរបង្អែកខេត្តសៀមរាបសាងសង់ថ្មីយ៉ាងប្រញ៉ាប់ប្រញ៉ាល់ក្នុងផែនការបន្ទាន់ ក្រោមការប្រើប្រាស់ថវិកាធនាគារពិភពលោក តាមរយៈក្រសួងសុខាភិបាល ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ ត្រូវបានដាក់ឲ្យដំណើរការមុនការគ្រោងទុកហើយនៅក្នុងខែសីហានេះ បន្ទាប់ពីបានបំពាក់សម្ភារឧបករណ៍ និងដំណើរការសាកល្បងកាលនៅក្នុងអំឡុងខែកក្កដាកន្លងមកនេះ ហើយមន្ទីរពិសោធន៍មួយនេះ មានគុណភាពខ្ពស់ក្នុងការបង្ហាញលទ្ធផលវិភាគ និងមានសមត្ថភាពប្រតិបត្តិការក្រោម...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាល សម្រេចយកខេត្តសៀមរាប ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប

ក្នុងឱកាសដែលអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដឥ១៩ និងមន្ទីរពិសោធន៍ថ្មី នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានសម្រេចយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់ ដែលមានវិសាលភាពលើខេត្តចំនួន៥ ភាគខាងជើងបឹងទន្លេសាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋជួបការខ្វះខាត ១០០គ្រួសារ ស្រុកអង្គរធំ ខេត្ដសៀមរាប ទទួលបានអំណោយពី សម្ដេចពិជ័យសេនា ទៀ បាញ់

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នំា២០២១នេះ ឯកឧត្ដម ស ថាវី អនុប្រធានក្រុមការងារចុះជួយស្រុកអង្គរធំ និងជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពាតិជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តសៀមរាប ចែកជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិតាប្រុក...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដែលសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥” ។...

ព័ត៌មានលំអិត

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង៣ពាន់ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

បើតាមលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតត្រឹមរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានបន្តចែកកូនឈើចម្រុះបានសរុបចំនួន ៣,៣៨១ដើម ជូនដល់សាធារណជនទូទៅនៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដារខេត្តផ្សេងទៀត ដើម្បីធ្វើការដាំដុះតាមតម្រូវការ។ លោក...

ព័ត៌មានលំអិត
Page 336 of 699 1 335 336 337 699

Recommended

សូម Like និង Follow ពួកយើង