ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពវិវត្តន៍យ៉ាងលឿន នៃការរីករាលដាលឆ្លងនៅក្នុងសហគមន៍ នៃជំងឺកូវីដ-១៩រួចមក នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានសម្រេចបិទផ្សារព្រះដាក់ ព្រមទាំងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្នសិន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍នេះ។ អាហារដ្ឋាន និងតូបលក់នំបញ្ចុក និងតូបលក់ដូរផ្សេងៗទៀត ដែលមានទទួលភ្ញៀវបរិភោគនៅនឹងកន្លែងទាំងអស់ក៏ត្រូវបានតម្រូវឱ្យផ្អាកអាជីវកម្ម ក្នុងដំណាក់កាលនេះផងដែរ។ គ្រាន់តែអំឡុងពេល ២សប្តាហ៍ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកបន្ទាយស្រីបានហក់ឡើងរហូតដល់ទៅ២១នាក់...
ព័ត៌មានលំអិតក្នុងបរិបទនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវវិបត្ដិជំងឺកូវីដ-១៩ កំពុងឆ្លងកាត់គ្រោះមហន្តរាយ នៃការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ ប៉ុន្ដែអង្គការមួយនៅក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប នៅតែលះបង់ថវិកាជួយសង់ផ្ទះ បង្គន់ និងអណ្ដូងទឹកជាច្រើនកន្លែងជូនពលរដ្ឋក្រីក្រ នៅខេត្ដនេះ ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់។ លោក ងឿម សុផារ៉ា ប្រធានគម្រោងផ្ទះមនុស្សធម៌ នៃអង្គការអប់រំជីវិត និងសុភមង្គល...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៤ ខែ កក្កដាឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីករាលដាល នៃជម្ងឺកូវីដ-១៩ របស់សហគមន៍ខ្មែរឥស្លាមខេត្ត បានដឹកនាំក្រុមការងារចុះទៅកាន់ទីតាំងដីសម្រាប់ត្រៀមទុកតម្កល់សពសាសនិកឥស្លាមក្នុងករណីស្លាប់ដោយសារឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងភូមិគោកក្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ក្នុងការជីករណ្តៅទុកត្រៀមសម្រាប់បញ្ចុះសពរបស់បងប្អូនសាសនិកឥស្លាមដែលបានស្លាប់ដោយសារជម្ងឺកូវីដ-១៩ ធ្វើឡើងដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ព័ត៌មានលំអិតសៀមរាប៖ សកម្មភាពមនុស្សធម៌ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួន នឹងការកៀងគរថវិកាពីសមាជិកក្រុមការងារ ដើម្បីរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់បងប្អូនកងកម្លាំងមានប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារភូមិ ដែលកំពុងតែឈរជើងក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប។ លោក ប៊ឹប តារា ម្ចាស់ផ្ទះសំណាក់ (សម្រស់សៀមរាបអង្គរ) និងក្រុមការងារបាននាំយកអំណោយទាំងនេះ សម្រាប់ចែកជូនដល់បងប្អូនកងកម្លាំងចំនួន ១៦គោលដៅ រួមមាន៖ ទឹកសុទ្ធ ៣២០យួរ...
ព័ត៌មានលំអិតរដ្ឋបាលខេត្ត បានប្រកាសជូនដល់សាធារណជនឱ្យជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៧នាក់, ព្យាបាលជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ម្សិលមុិញ ដូចមានរាយនាមក្នុងតារាង ។...
ព័ត៌មានលំអិតលោកស្រី សារឿន ចន្នី អ្នកសម្របសម្រួល នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ( PDP ) ប្រចាំខេត្តសៀមរាប បានបញ្ជាក់កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវវ័យ ដែលបាននឹងកំពុងមានទំនុកចិត្តលើខ្លួនឯង និងលើអ្នកដទៃ ជាពិសេសអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយ...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចប់អាណត្តិក្នុងពេលឆាប់ៗនេះ ជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី២ ខែកក្កដា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី0២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមរយៈវីឌីអូ Zoom ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលគណៈកម្មការបានអនុវត្តក្នុងរយៈពេល ០៦ខែ ឆ្នាំ២០២១កន្លងទៅ និងលើកទិសដៅបន្តក្នុងការទប់ស្កាត់ការផ្សាយ និងចែករំលែកព័ត៌មានមិនពិត ។ មានប្រសាសន៍បើកកិច្ចប្រជុំ...
ព័ត៌មានលំអិតដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈគម្រោងកម្មវិធី ACCESS ដែលមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ត្រូវបានមន្ទីរកិច្ចការនារី ខេត្តសៀមរាប បានប្រគល់នូវអាល់កុលចំនួន ១០កេស ស្មើ ៩៩៩ដប ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តក្រោមវត្តមានរបស់លោក...
ព័ត៌មានលំអិតឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីនិងជា អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន។ ការអំពាវនាវរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះក្នុងសិក្ខាសាលាស្តីពី ការសំរេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០១ ខែកក្កដា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.