ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ព្រះចៅអធិការវត្តមួយចំនួនក្នុងខេត្តសៀមរាប បាននាំយកទេយ្យទានផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១០គ្រួសារ ក្នុងសង្កាត់ស្លក្រាម

កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ព្រះចៅអធិការ និង ព្រះគ្រូសូត្រស្តាំ នៃវត្តកេសរារាម , វត្តស្វាយរមៀត វត្តពោធិបន្ទាយជ័យ និងវត្តដំណាក់ ដែលស្ថិតនៅក្នុងក្រុងសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖អង្ករ២០០គីឡូក្រាម , មី១០កេសតូច , ទឹកត្រី១០ដប , ទឹកស៊ីអ៊ីវ១០ដប និងថវិកា១០ម៉ឺនរៀល...

ព័ត៌មានលំអិត

គម្រោងជួសជុលផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត៥០ភាគរយហើយ គិតមកទល់ថ្ងៃនេះ

លោក គង់ វណ្ណសុភី ប្រធានបច្ចេកទេសនៃក្រុមហ៊ុន Gaungdong ដែលទទួលម៉ៅការជួសជុលកំណាត់ផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ឱ្យដឹងថា កំណាត់ផ្លូវពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវែង៥.៨០០ម៉ែត្រ ដែលបានអនុវត្តចាប់ពីខែតុលាឆ្នាំ២០២០ ដែលមកដល់ពេលនេះ សម្រេចបានជិត៥០ភាគរយហើយ ហើយប្រសិនបើគ្មានការរាំងស្ទះទេនេះ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ខណៈបច្ចុប្បន្ន កំពុងតែក្រាលកៅស៊ូអេស៊ីបានពីរគន្លង ពីស្ថានីយសាំងកាល់តិចមកសល់ផ្លូវបំបែកស្តុបគ្រួស...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាន របស់អង្គការមូលនិធិបង្ការរបួសអាស៊ី ជាមួយនិង វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបសំដែងការគួរសម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំប្រទេសកម្ពុជា និងបង្ហាញការគាំទ្រ ក្នុងការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា” ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឬ ខែកញ្ញា...

ព័ត៌មានលំអិត

រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដោយនៅក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតទុកចិត្ត ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្រៅពីនេះ...

ព័ត៌មានលំអិត

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន៩០គ្រួសារក្នុងស្រុកស្រីស្នំ

កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ រួមនឹងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប ជូនដល់គ្រួសារលំបាកខ្វះខាតក្នុងជីវភាពចំនួន១៥គ្រួសារក្នុងឃុំស្លែងស្ពាន ដែលក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម , ត្រីខ...

ព័ត៌មានលំអិត

ពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយប្ដូរទីតាំងបញ្ចុះសពមួយកន្លែងទៅកាន់ទីតាំងផ្សេង

កន្លែងបញ្ចុះសពរបស់សមាគមមេតូឌីសមួយកន្លែង ស្ថិតនៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានប្រជាពលរដ្ឋនៅទីនោះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយប្ដូរទីតាំងទៅកន្លែងផ្សេង ដោយសារកន្លែងបញ្ចុះសពនេះ បានប៉ះពាល់ការរស់នៅរបស់ពួកគាត់ ជាពិសេសសមានសពខ្លះបានជះក្លិនស្អុយរលួយ បណ្ដាលអោយប៉ះពាល់ដល់បរិស្ថាន។ តំណាងប្រជាពលរដ្ឋក្នុងចំណោមស្មានមេដៃចំនួន១០០គ្រូសារ ដែលមានទីតាំងក្នុងតំបន់នោះ លោក អៀម គុណ និងអ្នកស្រី រ៉ាស៊ី បានឲ្យដឹងនៅថ្ងៃទី២១...

ព័ត៌មានលំអិត

នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ណែនាំដល់យោធិន និងគ្រួសារយោធិនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយពីការបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ពីសំណាក់បងប្អូនជាយោធិន និងគ្រួសារយោធិនទាំងអស់ ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់មានភាពធូស្រាល ខណៈខេត្តសៀមរាបមានករណីឆ្លងថ្មីជាបន្តបន្ទាប់។ លោកឧត្តមសេនីយ៍ឯក ពៅ...

ព័ត៌មានលំអិត

គម្រោងកែលម្អសោភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរី សម្រេចបានប្រមាណ៧០ភាគរយ

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងកែលម្អសោភ័ណភាព នៅមុខបរិវេណព្រះលានជលដំរី នៃក្រុងអង្គរធំ ដែលបានចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១រហូតមកដល់ពេលនេះ គឺក្រុមការងារសម្រេចបានប្រមាណជា៧០ភាគរយហើយ ហើយបើតាមការគ្រោងទុក ក្នុងករណីដែលមិនមានឧបស័គ្គ ការកែលម្អបរិវេណមុខព្រះលានជល់ដំរីនេះ នឹងត្រូវប្រើរយៈពេល៦ខែ ដោយប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរី ឲ្យក្លាយជាថ្មើរជើង...

ព័ត៌មានលំអិត

ការចុះឈ្មោះអ្នកដំណើរតាមប្រព័ន្ធអនឡាញជំនាន់ទី២ របស់រដ្ឋបាលខេត្តសៀមរាប ផ្ដល់ភាពងាយស្រួល និងកាត់បន្ថយចំនួនអ្នករង់ចាំ នៅតាមប៉ុស្តិត្រួតពិនិត្យទាំង៣ទីតាំង

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមាប បានផ្សព្វផ្សាយពី ដាក់ឱ្យការដំណើរការកម្មវិធីចុះឈ្មោះអ្នកដំណើរចូល និងឆ្លងកាត់ខេត្ត តាមប្រព័ន្ធអនឡាញជំនាន់ទី២ ដើម្បីតាមដាន និងស្វែងរកអ្នកដំណើរ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ឬពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅតាមប៉ុស្តិត្រួតពិនិត្យសុខភាពបឋម តាមបណ្ដាស្រុក របស់ខេត្តសៀមរាប ដែលមានព្រំប្រទល់ជាប់នឹងខេត្តទាំង៣ ។ តាមរយៈការផ្សព្វផ្សាយដដែលនេះ បង្ហាញថា កម្មវិធីចុះឈ្មោះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ប្រកាសរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះពលករខ្មែរដែលមកពីប្រទេសថៃ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) លើពួកគាត់ចំនួន០២នាក់

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើការរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន ចំពោះបងប្អូនពលករខ្មែរដែលមានលំនៅឋានក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយសារតែកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ 21A/B-1-617.2 (Delta) លើពលករខ្មែរជាស្ត្រីចំនួនពីររូប ដែលមកពីប្រទេសថៃ...

ព័ត៌មានលំអិត
Page 359 of 701 1 358 359 360 701

Recommended

សូម Like និង Follow ពួកយើង