ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩មកនោះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានធ្វើការរឹតបន្តឹងអ្នកមករកសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ទាំងផ្នែកស្ត្រីសម្រាលកូន និង ទាំងផ្នែកកុមារ និយាយរួមគឺការពិនិត្យគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលផ្ដោតជាសំខាន់នោះគឺ ស្ត្រីដែលមកសម្រាលកូន ។...

ព័ត៌មានលំអិត

ប្អូនថ្លៃរបស់សពឈ្មោះលោកស្រី ហ៊ាន់ ធន់ អះអាងថា បងស្រីរបស់ខ្លួន មិនមែនស្លាប់ដោយសារលេបថ្នាំក្នុងវេជ្ជបញ្ជានោះទេ !

មន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ច្រានចោលព័ត៌មានមិនពិត ដែលបានចុះផ្សាយថា មានស្រ្តីអ្នកជម្ងឺម្នាក់ បានស្លាប់ក្រោយពេលលេបថ្នាំ ដែលផ្តល់ឲ្យដោយគ្រូពេទ្យ នៃមន្ទីរសម្រាកព្យាបាលឯកជនមួយនៅស្រុកពួក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ កន្លងទៅថ្មីៗនេះ គេហទំព័រមួយមានអាសយដ្ឋាននៅខេត្តសៀមរាប និងទូរទស្សន៍ក្នុងស្រុកមួយ បានចុះផ្សាយដែលមានខ្លឹមសារ និងពាក្យពេចន៍ដូចគ្នាទាំងស្រុង ដោយដាក់ចំណងជើងថា ខេត្តសៀមរាបធ្លាយរឿងមិនប្រក្រតី ក្រោយគ្លីនិកឯកជនមួយឈ្មោះ ស៊ី...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភបន្ថែមដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បាននាំយកអំណោយមនុស្សធម៌ រួមមាន ៖ អង្ករ៤៥០គីឡូក្រាម , មី៩០កេស...

ព័ត៌មានលំអិត

សមាគមកូរ៉េខេត្តសៀមរាប នាំយកអំណោយជូនដល់ប្រជាជនកូរ៉េស្នាក់នៅក្នុងខេត្តសៀមរាប អំឡុងវិបត្តិកូវីដ-១៩

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សមាគមកូរ៉េខេត្តសៀមរាប បាននាំអំណោយសប្បុរសធម៌ ជាជំនួយរបស់ សមាគមម្ហូបអាហារនៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់ ប្រជាជនកូរ៉េ និងក្រុមគ្រួសារជាជនជាតិខ្មែររបស់ពួកគេ កំពុងរស់ និងប្រកបអាជីវកម្ម ក្នុងខេត្តសៀមរាប ដែលកំពុងជួបការលំបាក ក្នុងវិបត្តិជំងឺកូវីដ-១៩។ លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ ស្រុក នៃស្រុកកោះសូទិន

នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅ ខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបប្រជុំពិនិត្យ ការងារ របស់ថ្នាកដឹកនាំ ក្រុមប្រឹក្សាស្រុក...

ព័ត៌មានលំអិត

សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ-១៩នេះ។ ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់...

ព័ត៌មានលំអិត

កសិដ្ឋានដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប អាចរកចំណូលបានជាង៣ពាន់ដុល្លាក្នុងមួយខែ

ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស អាឡូវេរ៉ា គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់ គឺគេយកវាទៅសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែក និងសីររាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ជាដើម។ ប៉ុន្តែរុក្ខជាតិនេះមិនសូវមានអ្នកដាំធ្វើអាជីវកម្មនោះឡើយ ខណៈដែលបច្ចុប្បន្ននេះមានទីផ្សារខ្ពស់។ អ្នកស្រី ទូច ស្រីរ័ត្ន នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឪ្យដឹងថា...

ព័ត៌មានលំអិត

គ្រួសារនៅសល់ចំនួន០៩គ្រួសារដែលរស់នៅលើទីតាំងដីរដ្ឋនៃដីចំណីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ក្នុងសង្កាត់ស្លក្រាម បានស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ គ្រួសារនៅសល់ចំនួន០៩គ្រួសារ ដែលបានរស់នៅលើទីតាំងដីរដ្ឋនៃដីចំណីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានប៉ះពាល់ និងប្រឈមជាមួយការដ្ឋានសំណង់ផ្លូវភ្លោះ EN 04 នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន...

ព័ត៌មានលំអិត

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិកំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដខ្ពស់ទៅលើអាជ្ញាធរជាតិអប្សរា ខណៈដែលពួកគាត់ទៅទស្សនារមណីយដ្ឋានអង្គរ នៅតំបន់ទេសចរណ៍ក្នុងអំឡុងពេលជំងឺកូវីដ-១៩។ ក្រោយពេលរាជរដ្ឋាភិបាលបានបើកឲ្យចូលទ្សនានៅតំបន់ទេសចរណ៍ឡើងវិញ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ ភ្ញៀវទេសចរជាតិបានទៅទៅទស្សនាប្រសាទអង្គរវត្ដមានកំណើនឡើងវិញ ដោយក្នុងមួយថ្ងៃពី៣រយនាក់ទៅ៤រយនាក់ ជាពិសេសនៅថ្ងៃសៅរិ៍និងអាទិត្យប្រមាណ៥រយនាក់ ចំណែកភ្ញៀវអន្ដរជាតិមានចាប់ពី៥នាក់ ទៅ២០នាក់សម្រាប់ថ្ងៃឈប់សម្រាក។ នេះបើតាមការបញ្ជាក់ពីលោក ឡេក គឹមលីន អនុប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរវត្ដ។ លោក ឡេក គឹមលីន បន្ថែមថា...

ព័ត៌មានលំអិត

កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពី ការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)តាមវីឌីអូ Zoom នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឲ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង...

ព័ត៌មានលំអិត
Page 365 of 701 1 364 365 366 701

Recommended

សូម Like និង Follow ពួកយើង