ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន ០៤វត្តនៅស្រុកស្រីស្នំ

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមដំណើរដោយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ស្រុក បាននាំយកទេយ្យវត្ថុ ជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារប្រើប្រាស់ រួមមាន...

ព័ត៌មានលំអិត

ព្រះសង្ឃនៅតាមវត្តអារាម ក្នុងស្រុកស្វាយលើ ដែលកំពុងជួបការខ្វះខាត ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ទទួលទេយ្យទានពីរដ្ឋបាលខេត្តសៀមរាប

ព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២១ លោ ពៅ ពិសិដ្ឋ អភិបាលរងខេត្ត រួមដំណើរដោយអស់លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននាំយកបិណ្ឌបាតទានមួយចំនួនប្រគេនចំពោះព្រះសង្ឃ ដែលគង់នៅតាមទីអារាមមួយចំនួនក្នុងស្រុកស្វាយលើ ដែលកំពុងជួបបញ្ហាខ្វះខាតភោជនភណ្ឌ ដោយសារតែវិបត្តិកូវីដ-១៩ ក្នុងនោះមានវត្តព្រៃល្ងៀង ស្ថិតក្នុងឃុំកន្ទួត...

ព័ត៌មានលំអិត

មេបញ្ជាការរងកងទ័ពជើងគោកអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចក្នុងមណ្ឌលចត្ដាឡីស័កវត្តស្វាយ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានដឹកនាំនាយទាហានជាន់ខ្ពស់ចំណុះទីបញ្ជាការយោធភូមិភាគទី៤ អញ្ជើញចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន ដែលជាក្រុមគ្រូពេទ្យកំពុងបំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័កនៅក្នុងសាលាបឋមសិក្សា វត្តស្វាយ ដែលស្ថិតនៅក្នុងក្រុង/ខេត្តសៀមរាប និងបាននាំយកនូវអំណោយជាសម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគបរិភោគដែលជាជំនួយរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនបិណ្ឌបាតទានចំពោះព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងជួបវិបត្តិភោជន ក្នុងវិបត្តិនៃជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មន្រ្តីរាជការ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននាំយកបិណ្ឌបាតទានមួយចំនួន ជាអំណោយប្រកបដោយសេចក្តីសង្គ្រោះ ប្រគេនចំពោះព្រះសង្ឃដែលកំពុងជួបបញ្ហាខ្វះខាតភោជនភណ្ឌ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ នៅវត្តព្រៃព្រះ ស្ថិតក្នុងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គធំ ដែលមានព្រះសង្ឃនិមន្តមកពីបណ្តាវត្តចំនួន២ និងអាស្រមមួយផ្សេងទៀត គឺវត្តអភ័យវន្តព្រះអង្គចែង...

ព័ត៌មានលំអិត

ប្រធានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរា បាននាំយកម៉ាស់និងម៉ាស៊ីនបាញ់កម្តៅជូនរដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ លោក Liu Zhijie ប្រធានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បាននាំអំណោយមួយចំនួន រួមមាន ៖ ម៉ាស់ចំនួន ២ម៉ឺនម៉ាស់ និង ម៉ាស៊ីនបាញ់កម្តៅចំនួន ២០គ្រឿង ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាអលោក ពិន ប្រាកដ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋត្រូវតែធ្វើការផ្ទៀងផ្ទាត់លើព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ

បច្ចុប្បន្ននេះ វិស័យសារព័ត៌មាននៅកម្ពុជា គឺមានភាពទូលំទូលាយណាស់ ហើយការបង្កើតអង្គភាពសារព័ត៌មានក៏កាន់តែទូលំទូលាយថែមទៀត តាមរយៈច្បាប់របស់យើងក៏មិនចង្អៀត តាមរយៈបច្ចេកវិទ្យាក៏កាន់តែទំនើប ដែលអ្នកខ្លះមានត្រឹមតែគ្នា២នាក់ ឬមានស្មាតហ្វូន១គ្រឿង ឬ២គ្រឿង ក៏អាចបង្កើតអង្គភាពសារព័ត៌មានបានដែរ ដោយពួកគេបានធ្វើការឡាយពាសវាលពាសកាល ទៅតាមរយៈនៃសេរីភាពអ្នកសារព័ត៌មាន ប៉ុន្តែអ្វីដែលជាកំហុសឆ្គងនោះ ពួកគេនឹងប្រឈមចំពោះមុខច្បាប់ គឺប្រឈមជាមួយតុលាការ ប្រសិនបើមានការបំពាន ឬការប្រើប្រាស់ការសរសេរនោះប៉ះពាល់ទៅដល់ច្បាប់ដែលគេបានហាមឃាត់ ។ នេះបើតាមប្រសាសន៍ ឯកឧត្តម...

ព័ត៌មានលំអិត

មន្ត្រីជំនាញរកឃើញម្ហូបអាហារមួយចំនួន ដាក់តាំងលក់ក្នុងផ្សាររលួស ស្រុកប្រាសាទបាគង មានលាយសារធាតុគីមី

លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង នឹងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារ ដែលបានដាក់តាំងលក់ក្នុងផ្សាររលួស ស្ថិតក្នុងឃុំរលួស ស្រុកប្រាសាទបាគង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ហើយបន្ទាប់ពីបានធ្វើតេស្តលើទំនិញម្ហូបអាហារចំនួន ៩ គំរូ ក្នុងចំណោមទំនិញហូបចុកទាំង៦មុខរួចមក មន្ត្រីជំនាញបានរកឃើញពពុះសណ្តែកមានផ្ទុកសារធាតុគីមីចំនួន...

ព័ត៌មានលំអិត

ព្រៃលិចទឹកក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ភ្លើងឆាបឆេះអស់ប្រមាណ១០០ហិកតា សង្ស័យមានគេលួចដុត

លោក គង់ មង្គល ប្រធានសហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានអគ្គិភ័យមួយបានកើតឡើងនៅក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង និងបានរាលដាលខ្លាំងឡើងៗ មិនអាចគ្រប់គ្រងបាន បើទោះបីជាមានការជួយអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធក្តី និងយើងបានកាយមុខភ្លើងពី២០ទៅ៣០ម៉ែត្រដែរ តែមិនអាចទប់ជាប់ ព្រោះតែអណ្តាតភ្លើងវាឆាបរាលដល់ទៅជាង១០០ម៉ែត្រឯណោះ ប៉ុន្តែភ្លើងបានរលត់អស់ប្រមាណជា៩០ភាគរយហើយ ដោយសារភ្លៀងកាលពីយប់មិញ ។...

ព័ត៌មានលំអិត

ពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១៨គ្រួសារ នៅក្នុងឃុំតាសៀម ស្រុកស្វាយលើ ដែលលំនៅឋានពួកគាត់រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងនោះ មានផ្ទះរលំចំនួន ០៦ខ្នង ក្នុងមួយគ្រួសារទទួលបាន ៖ មុង១...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ

រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីប្រកាសព័ត៌មានមួយនេះ មានគោលបំណងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដើម្បីបានជ្រាប អំពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ដែលករណីបិទខ្ទប់នេះដោយសារពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ឈួន សុជាតា ឈ្មោះ លីស ជី និងឈ្មោះ...

ព័ត៌មានលំអិត
Page 367 of 701 1 366 367 368 701

Recommended

សូម Like និង Follow ពួកយើង