ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាប ប្រកាសអត្តសញ្ញាណអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយជម្រាបជូនដល់សាធារណជនបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦នាក់ ដែលមានរាយនាមខាងក្រោម៖ ១- ឈ្មោះ ជា គីម ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិកក្រាញ់ សង្កាត់សៀមរាប...

ព័ត៌មានលំអិត

គម្រោងកាត់ទម្លាក់ខ្សែកាបលើអាកាសមកបង្កប់ក្រោមដី នៅក្នុងក្រុងសៀមរាបនឹងសម្រេចឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ខាងមុខ

ខណ:ពេលដែលខេត្តសៀមរាប កំពុងដំណើរការជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ព្រមទាំងប្រព័ន្ឋលូបង្ហូររំដោះទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ឋអគ្គីសនី ប្រព័ន្ឋបណ្តាញទឹកស្អាត និងបណ្តាញទូរគមនាគមន៍នានា ត្រូវបានជួបប្រទះភាពរអាក់រអួល ដែលជាការរំខានដល់អ្នកប្រើប្រាស់ ជាពិសេសបណ្តាញខ្សែកាប ខ្សែអ៊ិនធឺណែតផ្សេងៗ ក៏ជួបបញ្ហាដែរ។ ទោះជាយ៉ាងណាគេសង្ឃឹមថា ក្រោយពីជួសជុលកែលំអនូវផ្លូវទាំង៣៨ខ្សែនេះរួច បណ្តាញទាំងអស់នេះនឹងលែងចោទជាបញ្ហាទៀតឡើយ។ ផ្ទុយទៅវិញនឹងជួយរួមចំណែកតាមគម្រោងផែនការទីក្រុងសៀមរាប ធ្វើឱ្យស្អាត នឹងក្លាយជាទីក្រុងឆ្លាតវៃទៀតផង។ ជាមួយនឹងនោះប្រព័ន្ឋអ៊ិនធឺណែត...

ព័ត៌មានលំអិត

ព្រះសង្ឃក្នុងខេត្តសៀមរាបនាំយកអង្ករ និងសម្ភារ:ផ្ទះបាយ ឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ១០០គ្រួសារ នៅក្នុងសង្កាត់សៀមរាប

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ព្រះគ្រូ ឧត្តមសិលមុនី ឥស្សរត្ថេរ យឹម ហន ព្រះគ្រូសូត្រឆ្វេង វត្តពោធិបន្ទាយជ័យ និងព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ាក់(ហំ)ព្រះរាជាគណ:ថ្នាក់កត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តអារញ្ញសាគរ បាននាំយកអង្ករ និងសម្ភារ:ផ្ទះបាយ ផ្តល់តាមរយ:ចៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប...

ព័ត៌មានលំអិត

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជាសម្ភារនិងថវិកាជូនដល់រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ជី សុខ ប្រធានសាលាដំបូងខេត្ត និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមនឹងសហការី បាននាំយកនូវអំណោយរួមមាន ៖ អង្ករ ២តោន , មី ២០០កេសតូច ,...

ព័ត៌មានលំអិត

សត្វស្លាបចំនួន៣ប្រភេទមានចំនួនជាង១០ក្បាល គ្រោងនឹងធ្វើការដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សត្វស្លាបចំនួន៣ប្រភេទ មានចំនួន ១១ក្បាល រួមមាន សត្វក្ងោក(Peafowl) ចំនួន៥ក្បាល , សត្វកេងកងធំ(Great Hornbill) ចំនួន៣ក្បាល និង សត្វព្វាំង(Wreathed Hornbill)...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ផ្ដោតលើការបំពេញតួនាទី និង ភារកិច្ចរបស់គណៈកម្មការចម្រុះ

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នីសាលប្រជុំសាលាខេត្តសៀមរាប គណៈកម្មការចម្រុះរវាងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាមួយ ដែលផ្តោតជាសំខាន់ ទៅលើការបំពេញតួនាទី ភារកិច្ច របស់គណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ខានអង្គរ ដោយឈរលើមូលដ្ឋាននៃការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា...

ព័ត៌មានលំអិត

បណ្ដាញខ្សែកាប្លិ៍អ៊ុបទិកនៅលើអាកាស ក្នុងក្រុងសៀមរាប នឹងលែងមាននៅឆ្នាំ២០២៣

មន្ដ្រីជំនាញ បានអះអាងថា ក្រុមការងារកំពុងមមាញឹកតបណ្ដាញខ្សែកាប្លិ៍អ៊ុបទិក នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីធ្វើយ៉ាងណានឹងលែងមាននៅលើអាកាសទៀតហើយនៅឆ្នាំ២០២៣ខាងមុខ ដោយបណ្ដាញខ្សែនោះបានបង្វែដាក់ក្នុងបំពង់កប់ក្រោមដីវិញ ។ លោក សុខ សីហា ប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី១៦ខែឧសភានេះថា បច្ចុប្បន្ននេះ ក្រុមការងារពាក់ព័ន្ធរួមមាន អង្គភាពអគ្គិសនី រដ្ឋករទឹកនិងក្រុមការងារសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បានសហការគ្នា...

ព័ត៌មានលំអិត

សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគជូនដល់មណ្ឌលចត្តាឡីស័កនៅឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១ សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ដឹកនាំដោយព្រះតេជគុណ រតនឃោសកោ សោម សេរីរិទ្ឋី នាយកសមាគម ព្រមទាំងសហការីសមាគម និងព្រះចៅអធិការវត្តប្រាសាទលលៃស្រុកប្រាសាទបាគង និងព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យក្រុងសៀមរាប បាននិមន្ដ និង អញ្ជើញចុះទៅមណ្ឌលចត្តាឡីស័កសាលាសិក្សាទឹកលិចស្ថិតនៅក្នុងឃុំបឹងមាលាស្រុកស្វាយលើខេត្តសៀមរាប ដើម្បីសួរសុខទុក្ខ និងចែករំលែកស្បៀងអាហារដល់អ្នកកំពុងធ្វើចត្តាឡីស័កជាង២២គ្រួសារនៅទីនោះ គិតចាប់ពីកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ មក ប្រជាពលរដ្ឋដែលត្រឡប់មកពីខេត្តនានាក្នុងប្រទេសកម្ពុជា មកធ្វើចត្តាឡីស័កនៅក្នុងឃុំនេះសរុបចំនួន១២៥នាក់ ។ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗតាមប្រពៃណីទំនៀមទំលាប់...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី មកវិទ្យាល័យកំពង់ក្តីវិញ

នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប ប្រកាសជាផ្លូវការ អំពីការផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និង ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅចំពូចព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង ជិតព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ មកទីតាំងវិទ្យាល័យកំពង់ក្តី...

ព័ត៌មានលំអិត

ស្រ្តីទើបឆ្លងទន្លេ ចំនួនជាង៣០នាក់និងគ្រួសារអ្នកស្លាប់ជាង១០នាក់ក្នុងឃុំប្រាសាទ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយឃុំប្រាសាទ

កាលពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ពៅ ស៊ា ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ក្នុងស្រុកវ៉ារិន បាននាំយកអំណោយនិងថវិកា ជូនដល់ស្រ្តីដែលទើបនឹងសម្រាលកូន ចំនួន៣៦នាក់ នៅក្នុងឃុំប្រាសាទ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងមុងចំនួន០១ , គ្រួសារអ្នកស្លាប់ដោយសារជំងឺចំនួន១៣នាក់ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន២០ម៉ឺនរៀល និង គ្រួសារអ្នកស្លាប់ដោយសាររន្ទៈបាញ់ចំនួន១នាក់ទៀត ទទួលបានថវិកាចំនួន...

ព័ត៌មានលំអិត
Page 368 of 701 1 367 368 369 701

Recommended

សូម Like និង Follow ពួកយើង