អាជ្ញាធរជាតិអប្សរាបានពន្លឿនការជួសជុលខឿនជ្រុងនិរតីនៅរួតទី៣ នៃប្រាសាទបាយ័ន្តឱ្យរួចរាល់ មុនវស្សាដល់ ខណៈដែលរួតប្រាសាទបាយ័ន្តដ៍វៃចំណាស់នេះប្រឈមនឹងហានិភ័យខ្ពស់។ ការជួសជុលនេះបានចាប់ផ្តើមជួសជុលតាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបាន៣០ភាគរយហើយ។ កញ្ញ ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣នៃប្រាសាទបាយ័ន្ត បានឱ្យដឹងព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២១នេះថា ការងារជួសជុលនៅប្រាសាទបាយ័ន្ត មាន៤គម្រោងធំៗ ក្នុងនោះរួមមាន ទី១ ជួសជុលជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន្តបាន៣០ភាគរយ។ ទី២...
ព័ត៌មានលំអិតអាជ្ញាធរខេត្ដសៀមរាប បានអនុញ្ញាតអោយបើកដំណើរការឡើងវិញ នូវផ្សារគោគធ្លក និងផ្ទះអាជីវកម្មដ្ឋានចំនួន១៥កន្លែង នៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បន្ទាប់ពីរកមិនឃើញអ្នកដែលបានជាប់ពាក់ព័ន្ធទីតាំងទាំងនោះ មានផ្ទុកជំងឺកូវីដ១៩។ ការបិទទីតាំងទាំងនេះ ក្រោយពេលលោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តឈ្នួល ដែល វិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ និងមានការឆ្លងបន្តទៅអ្នកពាក់ព័ន្ធចំនួន...
ព័ត៌មានលំអិតក្រោមគំនិតផ្តួចផ្តើមរបស់ព្រះវិតមុនីញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ ព្រមទាំងអាចារ្យ គណៈកម្មការវត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងព្រះតេជគុណ ព្រហ្មបញ្ញោ ឡាយ ជឿន ព្រះវិន័យធរវត្តពោធិបន្ទាយជ័យ បានឯកភាពគ្នាជាឯកច្ឆ័ន្ទជាមួយអាជ្ញាធរសង្កាត់សៀមរាបផងនោះ ផ្លូវលំប្រភេទដីសមួយខ្សែដែលភ្ជាប់ពីផ្លូវបេតុងនៃភូមិប្រឡាយ ឆ្ពោះទៅទិសខាងត្បូងទល់គ្នានឹងផ្លូវកែងខាងកើតវត្តអារញ្ញាសាគរ។ ផ្លូវនេះដែរមានទទឹងប្រវែង៦ម៉ែត្រ និងបណ្តោយប្រវែង១.៥០០ម៉ែត្រ ត្រូវបានធ្វើការជួសជុលឡើងវិញជាផ្លូវគ្រួសក្រហម នៅថ្ងៃទី១២ ខែមេសា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលអំណោយជាម៉ាស់ចំនួន ២ម៉ឺនម៉ាស់ , អាល់កុល ៣០០លីត្រ , មី ១០កេសធំ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម សំ វណ្ណថន...
ព័ត៌មានលំអិតយុទ្ធនាការផ្តល់វ៉ាក់សាំងសុីណូវ៉ាក់ (Sinovac) ជូនដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ប្រព្រឹត្តឡើង ក្រោមការស្ម័គ្រចិត្ត និងពោរពេញទៅដោយមនោសញ្ចេតនារីករាយទីបំផុតពីសំណាក់បងប្អូនអតីតយុទ្ធជន។ ក្នុងពិធីយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងវត្តមាន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់បានចូលរួម។ ក្នុងពិធីយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ...
ព័ត៌មានលំអិតក្នុងគោលបំណង ចុះអនុវត្តសេចក្តីសម្រេចលេខ ០៣៦/២១ស.សរចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ គឺគិតចាប់ពីយប់ថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រមទាំងផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនៅតាមទីតាំងតូបអាហារ អាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែមានករណីមួយចំនួនត្រូវបានលើកលែងផងដែរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តសៀមរាប បានរកឃើញអ្នកពាក់ព័ន្ធទាំង ១៩នាក់ ដែលបានជិះរថយន្តក្រុង ជាមួយស្ត្រីវ័យ ៤៦ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ហើយ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប។ ការចុះផ្សាយដដែលនេះ បញ្ចាក់ថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់លំនៅដ្ឋានអ្នកពាក់ព័ន្ធទាំង១៩នាក់នោះ និងបានណែនាំដល់ពួកគាត់...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប សម្រេចបិទការធ្វើដំណើរ និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេច ធ្វើឡើងបន្ទាប់ពី រកឃើញករណីវិជ្ជមាន និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ក្នុងខេត្តសៀមរាប និងការកើនឡើងយ៉ាងគំហុកនៅនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា។ សេចក្តីសម្រេចបិទការធ្វើដំណើរ និងជួបជុំក្នុងខេត្តនៅពេលយប់នេះដែរ...
ព័ត៌មានលំអិតលោក លី សំរិទុ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្ដសៀមរាប លោកមានប្រសាសន៍នៅថ្ងៃនេះថា ដោយយោងតាមសារាចរណែ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺ កូវីដ-១៩ នៅក្នុង“ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» រដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គោរព...
ព័ត៌មានលំអិតកាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ការពារជំងឺកូវីដ-១៩ លើកទី១ ជូនដល់គ្រួសារកងទ័ព ចំណុះទីបញ្ជាការយោធភូមិភាគ នៅមន្ទីពេទ្យយោធភូមិភាគទី៤ កងទ័ពជើងគោក ខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងនេះធ្វើឡើងចាប់ថ្ងៃទី៨ដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០២១ នៅមន្ទីរពេទ្យយោធភូមិភាគទី៤ខេត្ដសៀមរាប។ នាឱកាសនោះ ឯកឧត្តម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.