ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អភិបាលរងខេត្តសៀមរាបចុះពិនិត្យគោលដៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

នៅរសៀលថ្ងៃទី០២ ខែមេសាឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ (Sinovac) នៅស្រុកអង្គរធំ ស្រុកបន្ទាយស្រី និង ស្រុកវ៉ារិន ខេត្តសៀមរាប។ ឯកឧត្តម ង៉ាន់ ភិរុណ បានបញ្ជាក់ថា យុទ្ធនាចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩...

ព័ត៌មានលំអិត

មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស 

មន្ត្រីជំនាញ នៃមន្ទីរកសិកម្មមរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស តាមការសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការជីកស្តារបឹងពារាំង ដើម្បីរក្សាទឹកទុកសម្រាប់ជម្រកត្រីមេពូជ និងសត្វស្លាបគ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាបលេខ ៤២៣.សជណ/២១ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបង្ហាញថា...

ព័ត៌មានលំអិត

មន្ត្រីបសុពេទ្យខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់សុនខមួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើម ក្នុងក្រុងសៀមរាប

មន្ត្រីបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់ពិសេស( សាច់សុនខ) មួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើមក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលតែងតែបើកប្រកបរបរលក់សាច់សុនខនេះ អស់រយ:ពេលជាង១០ឆ្នាំមកហើយ ការចុះបិទទីតាំងនេះ ម្ចាស់ហាងឈ្មោះ ជី សុជាតិ គឺជាលើកទី២ហើយ ដោយលើកទី១ មន្ត្រីជំនាញបសុពេទ្យសត្វបានធ្វើកិច្ចសន្យាឲ្យបិទម្តង នឹងទុកឱកាសផ្លាស់ប្តូរមុខរបររកស៊ីផ្សេងទៀតទៅវិញ។ ប៉ុន្តែមកដល់ពេលថ្មីៗនេះ ម្ចាស់ហាងនៅតែមិនព្រមធ្វើតាមកិច្ចសន្យាហើយក៏មិនទាន់បានប្តូរមុខរបរដែរ ទើបនៅរសៀលថ្ងៃទី០២ ខែមេសា...

ព័ត៌មានលំអិត

គ្រួសារក្រីក្រចំនួន៣៨គ្រួសាររស់នៅក្នុងឃុំចាន់ស ទទួលអំណោយពីអង្គការទស្សនៈពិភពលោក

នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ គ្រួសារក្រីក្រចំនួន៣៨គ្រួសារ មកពីបណ្តាភូមិចំនួន ១១ភូមិ ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម បានទទួលអំណោយពីអង្គការទស្សនៈពិភពលោក តាមរយៈរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម ,មីម៉ាម៉ា១កេស ,ត្រីខ១យួរ ,ប្រេងឆា២លីត្រ ,ទឹកត្រី១យួរ ,ទឹកស៊ីអីវ១យួរ ,ស្កស១គីឡូ ,អំបិល២គីឡូ...

ព័ត៌មានលំអិត

ថ្ងៃដំបូងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤,០០០ដូស ក្នុងយុទ្ធនាការចាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប !

មន្ទីរពេទ្យបង្អែក២កន្លែង និងមណ្ឌលសុខភាពចំនួន២០ទីតាំងផ្សេងទៀត នៅក្នុងខេត្តសៀមរាប ដែលប្រតិបត្តិការដោយគ្រូពេទ្យជំនាញចំនួន២៤ក្រុម បានដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បង្ការកូវីដ-១៩ ស្របពេលដែលដើមខែមេសានេះ ដំណើរការវិភាគចុងក្រោយ របស់អង្គការសុខភាពពិភពលោក(WHO)បានមើលឃើញថា វ៉ាក់សាំងផលិតដោយប្រទេសចិន ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម មានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ WHO ហើយ។ ជាមួយនោះ វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ស៊ីណូវ៉ាក់ បានដឹកជញ្ជូនមកដល់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣១...

ព័ត៌មានលំអិត

អំឡុងខែមីនាអ្នកដំណើរជិត៧មុឺននាក់ ឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តសៀមរាប

រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អ្នកបើកបរ និងអ្នកដំណើរជិត ៧មុឺននាក់ បានឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code ស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តសៀមរាប នេះបើយោងតាមការបូកសរុបរបាយការណ៍ប្រចាំថ្ងៃ របស់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប។ គួររំលឹកថា ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពបងប្អូនសាសនិកឥស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀសីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងសម្រាបរៀបចំទុកបញ្ចុះសពជូនសាសនិកឥស្លាមក្នុងខេត្ត ក្នុងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប។...

ព័ត៌មានលំអិត

ករណីអគ្គិភ័យឆេះព្រៃនិងស្មៅនៅស្រុកប្រាសាទបាគងត្រូវបានសមត្ថកិច្ច ចាត់ការពន្លត់ទាន់ពេលវេលា 

នៅយប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ មានករណីអគ្គិភ័យកើតឡើងដោយមិនដឹងមូលហេតុបានបណ្តាលឱ្យឆេះព្រៃ និងស្មៅអស់ប្រមាណជា២ហិកតា ស្ថិតនៅភូមិសាស្ត្រភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាំងពីវេលាម៉ោង១៩ :៣០នាទី រហូតដល់ម៉ោង២១:០០នាទីយប់ ។ ករណីនេះ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង សហការជាមួយបងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារភូមិ ចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ បានទាន់ពេលវេលាទើបមិនបណ្តាលឱ្យឆេះរាលដាលដល់លំនៅដ្ឋាន និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ។នេះបើតាមលោក...

ព័ត៌មានលំអិត

រយះពេល៣ខែឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦១៦សំណើរ។ បើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ការអនុញ្ញាតអោយប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួកបានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន១២០ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៧ករណី...

ព័ត៌មានលំអិត

តំណាងរាស្ដ្រខេត្ដសៀមរាបនិងអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ វត្ដ ក្នុងស្រុកពួក សម្រាប់ដោះស្រាយក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមជាមួយនឹងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត បាននាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣...

ព័ត៌មានលំអិត
Page 381 of 701 1 380 381 382 701

Recommended

សូម Like និង Follow ពួកយើង