ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ឯកត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់ អាជ្ញាធរនៅតាមស្រុកចំណុចព្រំប្រទល់ខេត្ត រៀបចំប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ឯកត្តមអភិបាលខេត្ត គូសបញ្ចាក់ថា ទីតាំងដែលនឹងធ្វើការត្រួតពិនិត្យសុខភាពបឋម មាននៅចំណុចព្រំប្រទល់ស្រុកជីក្រែង...
ព័ត៌មានលំអិតនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារទៅសម្របសម្រួល និង ដឹកជញ្ជូនបងប្អូនពលករពីខេត្តបន្ទាយមានជ័យ សរុប ៣២៤នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ តាមរថយន្តយោធាចំនួន១៧គ្រឿង ឆ្ពោះមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ។...
ព័ត៌មានលំអិតទោះបីមានពិការភាព សិស្ស គ ថ្លង់ និងពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប បាននិងកំពុងអនុវត្តន៍យ៉ាងពេញលេញ នូវវិធានការសុវត្ថិភាពនានា ដើម្បីចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងពី សិស្សនារី គ ថ្លង់ ឈ្មោះ សោម វណ្ណៈ រៀនថ្នាក់ទី១២ និងប្រែសម្រួលដោយអ្នកគ្រូប្រចាំថ្នាក់។ ក្នុងនោះសិស្សមានពិការភាព (គថ្លង់...
ព័ត៌មានលំអិតតាមការឲ្យដឹងពី លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រយៈពេល០៧ថ្ងៃ ថ្ងៃទី០១ដល់ថ្ងៃទី០៧ខែមីនានេះ មានមន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ពីមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ លោកប្រធានមន្ទីរសុខាភិបាលខេត្ដ បន្ថែមថា វ៉ាក់សាំងដែលបានចាក់ជូនមន្ដ្រីនាពេលនេះ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ រៀបចំម្ហូប អាហារ និងផ្តល់អំណោយ ដល់កុមារគថ្លង់ និងកុមារពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ ក្រោមប្រធានបទ“ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”។ ពិធីអញ្ជើញជាអធិបតីពី ឯកឧត្តម...
ព័ត៌មានលំអិតក្នុងឱកាសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលដំណើរការរៀបចំកន្លែងរស់នៅថ្មីរបស់ប្រជាពលរដ្ឋដែលបានប្តូរទីតាំងរស់នៅថ្មីពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋ ដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យពួកគាត់មានភាពកក្តៅបន្ថែមទៀត ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីបានដឹងពីជីវភាពរស់នៅរបស់បងប្អូន មើលឲ្យឃើញជាក់ស្តែងប្រជាពលរដ្ឋដែលបានមករស់នៅទីនេះ...
ព័ត៌មានលំអិតដោយមានការសហការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលស្រុកស្រីស្នំ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ជាថ្ងៃស្របទិវាអន្តរជាតិនារី ៨មីនា ដែលជាព្រឹត្តិការណ៍ជាសកលនោះ ក្រុមយុវជនថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ បានរៀបចំកម្មវិធីជិះកង់ ក្រោមប្រធានបទ តោះជិះកង់លេងនៅស្រុកស្រីស្នំ ដែលចាប់ផ្ដើមពីសាលាស្រុកស្រីស្នំ ឆ្ពោះទៅទំនប់ធនធានទឹកស្ទឹងស្រែង១ ស្ថិតនៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ក្នុងចំងាយប្រមាណ១៧គីឡូម៉ែត្រ ដោយមានអ្នកចូលរួមពីសំណាក់ឯកឧត្ដម លោក...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី រួមជាមួយនឹងរដ្ឋបាលស្រុកពួក បានប្រគល់ផ្ទះមនុស្សធម៌ទី៧៧ រួមជាមួយនឹងស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៀត ជូនដល់ចាស់ជរាគ្មានទីពឹងម្នាក់ឈ្មោះ ប៊ិន ហ៊ាវ អាយុ ៨៦ឆ្នាំ មានទីលំនៅភូមិត្រីញ័រ ឃុំត្រីញ័រ...
ព័ត៌មានលំអិតការចូលរួមរបស់ស្រ្តីនៅក្នុងមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ក្នុងការបង្ហាញឲ្យឃើញពីភាពក្លាហាន ពីតម្លៃរបស់ស្រ្តី ថាអាចធ្វើបានមិនចាញ់បុរសនោះទេ ។ ការគាំទ្រ ការលើកទឹកចិត្ត ការបង្កើនសមត្ថភាព និងការលើកកម្ពស់ភាពជាអ្នកដឹកនាំដល់ស្រ្តីដើម្បីសមភាពយេនឌ័រនៅក្នុងសហគមន៍ គឺបានជួយឲ្យស្រ្តីមានសមត្ថភាពគ្រប់គ្រាន់ក្នុងដោះស្រាយបញ្ហាជាច្រើននៅក្នុងសហគមន៍ជាមួយស្រ្តីដូចគ្នា ជាពិសេសក្មេងស្រីដែលងាយរងគ្រោះដោយអំពើហិង្សា ឬការបំពានផ្លូវភេទជាដើម ។ លោកស្រីសូ ស្រីណុច រស់នៅក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង បានលើកឡើងថា ស្រ្តីពិតជាមានភាពក្លាហានជាងបុរស ក្នុងការចូលរួមជាមួយសហគមន៍...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៦ ក្រុងសៀមរាប និងស្រុកពួក ដើម្បីផ្ដល់ឱកាសជូនដល់ប្រជាពលរដ្ឋ លើកឡើងនូវបញ្ហា ក៏ដូចជាសំណួរសំណូមពរផ្សេងៗមកកាន់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជំនាញធ្វើការដោះស្រាយ។ វេទិកានេះ មានការដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.