ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

លោកអភិបាលស្រុកបន្ទាយស្រី ជំរុញប្រជាពលរដ្ឋដាំដំណាំ និងចិញ្ចឹមសត្វ បម្រើដល់សក្ដានុពលទេសចរណ៍របស់ស្រុក

បន្ទាប់ពីបាត់បង់ភ្ញៀវទេសចរអន្តរជាតិ អំឡុងវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុងពីវិស័យទេសចរណ៍ និងពឹងផ្អែកលើវិស័យកសិកម្មជាប្រភពចំណូលចម្បង។ តាមរយៈសក្ដានុពលទេសចរណ៍របស់ស្រុក រដ្ឋបាលស្រុកបន្ទាយស្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រែក្លាយពីការ ដាំដុះបែបបុរាណ និងឧស្សាហកម្ម ទៅជាការដាំដុះបែបកសិទេសចរណ៍វិញ។ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងកម្មវិធីសន្ទនាមតិ របស់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ឃឹម...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនសម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៌

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានជួបសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ ពីលោកវរសេនីយ៍ត្រី ជ័យ សុភារ័ត្ន...

ព័ត៌មានលំអិត

ក្រុមចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពប្រដាប់អាវុធនៃសមរភូមិមុខ ប្រគល់ថវិកាជាង៦០០០ដុល្លារ ជូនដល់អង្គភាពវរសេនាតូចព្រំដែនលេខ១

នៅសណ្ឋាគារស៊ីធី-អង្គរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ក្នុងនាមប្រធានក្រុមសម្ព័ន្ធមេត្រីភាព បាននាំយកថវិកា ៦,៤០០ដុល្លារអាមេរិកឧបត្ថម្ភដល់អង្គភាពវរសេនាតូចព្រំដែនលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលបច្ចុប្បន្ននេះ មានទីតាំងឈរជើងនៅក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ឧត្តមសេនីយទោ ស៊ិន...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកសូទ្រនិគម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ សូទ្រនិគមស្រុកខ្ញុំ «មួកមួយជីវិតមួយ»

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកសូទ្រនិគម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសូទ្រនិគម ដឹកនាំដោយលោក ម៉ក់ ប្រុស អភិបាលស្រុក , លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក និង លោក លី សេងហួត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសូទ្រនិគម...

ព័ត៌មានលំអិត

ការប្រណាំងកង់ថ្នាក់ជាតិ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តសៀមរាប គ្រោងរៀបចំនៅចុងខែមករា ២០២១នេះ

ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ និងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបានលើកពេលជាច្រើនលើក ដោយសារវិបត្តិជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះថា ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប ប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ ២និងទិសដៅអនុវត្តបន្តឆ្នាំ២០២១

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅមន្ទីរព័ត៌មានខេត្តសៀមរាប មានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់មន្ទីរព័ត៌មានខេត្ត ក្រោមអធិបតីភាព ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម លីវ សុខុន លើកឡើងថាទោះបីវិបត្តិជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ

ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនសរុបជាង ២៥,០០០នាក់មានការធ្លាក់ចុះ ជាង៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានរហូតដល់ជាង ២៩០,០០០នាក់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។ ការថយចុះនៃចំនួនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលនៅឆ្នាំនេះ បានបង្ហាញនូវការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្របទៅនឹងសារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ព្រមានផ្អាកទីតាំងអាជីវកម្មក្នុងតំបន់ផាប់ស្រ្ទីត មិនអនុវត្តន៍តាមវិធានសុវត្តិភាពទប់ស្កាត់ជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្ម ក្នុងខេត្តសៀមរាប តំបន់ផាប់ស្រ្ទីត បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីវិធានសុវត្ថិភាពការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២០-២០២១ ដល់អាជីវករ ភ្នាក់ងារផ្ដល់សេវាទេសចរណ៍នានា ក្នុងតំបន់ផាប់ស្រ្ទីត សរុបជាង១០០នាក់។ លោកអភិបាលរងខេត្ដ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការរៀបចំជួសជុលកែលម្អផ្លូវ ចិញ្ចើមផ្លូវនិងសួនច្បារនៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សា មានប្រសាសន៍ថា គិតមកទល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ការរៀបចំជួសជុលកែលម្អផ្លូវដោយការចាក់អ៊ុតកៅស៊ូ ការរៀបចំចិញ្ចើមផ្លូវ និងសួនផ្កានៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ បើទោះបីជាមានករណីការឆ្លងរាតត្បាតជាសកលជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ហើយនៅពេលនេះមានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប ។ លោក...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅដ្ឋាននៅតាមមាត់ស្ទឹងសៀមរាប 

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំ និងតំណាងស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋាន នៅតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលរៀបចំ ដោយរដ្ឋបាលខេត្ត...

ព័ត៌មានលំអិត
Page 407 of 701 1 406 407 408 701

Recommended

សូម Like និង Follow ពួកយើង