ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឆ្នាំ២០២០ចំនួនរថយន្តចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងខេត្តសៀមរាប កើនឡើងជិត១៨ភាគរយ

ឆ្នាំ២០២០នេះ ចំនួនរថយន្ត ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងខេត្តសៀមរាប ឬហៅថា ឆៀក មានចំនួនសរុប ២៨,០៦០គ្រឿង កើនឡើងជិត១៨ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួនសរុប ២៣,៨១៣គ្រឿង នេះបើតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។ លោក ឈិត ពិសី ប្រធានសាខាត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ខេត្តសៀមរាប នៅថ្ងៃទី៣០...

ព័ត៌មានលំអិត

ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ លើផ្ទៃដីវាលស្មៅជាង១១ហិកតា ក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានរៀបចំរួចរាល់

  នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការ នូវប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ នៅលើផ្ទៃដីវាលស្មៅជាង១១ហិកតា ក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីធានាដល់សោភណ្ឌភាពវាលស្មៅ ទាំងខួបប្រាំងនិងវស្សា។ តាមការលើកឡើង របស់ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ការរៀបចំប្រព័ន្ធទឹកនេះ ចំណាយពេលមួយឆ្នាំ។ ក្នុងនាមជាអ្នកជំនាញធនធានទឹកមួយរូប ឯកឧត្តម...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប សម្រេចអនុញ្ញាតឲ្យអាជីវករតំបន់ផាប់ស្ទ្រីត និងអង្គរ-ឃ្យុងយូ លក់ដូរជាធម្មតានៅថ្ងៃឆ្លងឆ្នាំសកល តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឲ្យអាជីវករក្នុងតំបន់ផាប់ស្ទ្រីត និងតំបន់អង្គរ-ឃ្យុងយូ លក់ដូរជាធម្មតា នៅថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ប៉ុន្តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩នៅតាមកន្លែងនីមួយៗ ព្រមទាំងមានការត្រួតពិនិត្យពីមន្ត្រីជំនាញ។ នេះបើតាមប្រសាសន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ ខេត្តសៀមរាប ក្នុងជំនួបផ្សព្វផ្សាយបន្ទាន់មួយ...

ព័ត៌មានលំអិត

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា គឺជាសមិទ្ធផល នៃនយោបាយ ឈ្នះ-ឈ្នះ ២៩ធ្នូ ១៩៩៨

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា មានមោទនភាពចំពោះដំណក់ប្រេងលើកដំបូងរបស់ខ្លួន ស្របគ្នានឹងថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ ២៩ធ្នូ ១៩៩៨ - ២៩ធ្នូ ២០២០) នេះបើតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកក្រឡាញ់ ប្រជុំបូកសរុបលទ្ធផលការងារច្រកចេញចូលប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបន្ទុកកិច្ចការច្រកចេញចូលតែមួយ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២១ របស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកក្រឡាញ់ សមាសភាពចួលរួមសរុប ១២នាក់ ស្រី ៥នាក់ ។ ដោយមានការអញ្ជើញចូលរួមកិច្ចប្រជុំពីលោកប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្រ្តីនគរបាលទទួលបន្ទុកផ្នែកអត្តសញ្ញាណកម្មផងដែរ។ គិតចាប់ពីខែមករា...

ព័ត៌មានលំអិត

សម្តេចតេជោ៖បវេសនកាលឆ្នាំសិក្សាថ្មី នឹងបើកនៅខែមករា ឆ្នាំ២០២១

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសេចក្តីថ្លែងសារពិសេសទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្តីពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយបង្ហាញនូវការសម្រេចចិត្ត អនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡា រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។ សម្តេចតេជោ ក៏បានបង្ហាញឲ្យដឹងផងដែរ អំពីមូលហេតុចម្បងៗ...

ព័ត៌មានលំអិត

គិតមកដល់ឆ្នាំ២០២០ កម្មវិធី ASPIRE ផ្ដល់ផ្ទះសំណាញ់សរុបចំនួន២៨ ដល់កសិករដាំបន្លែធន់នឹងអាកាសធាតុក្នុងខេត្តសៀមរាប

គិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២០នេះ កម្មវិធីថ្នាក់ជាតិ ហៅថាអាស្ប៉ាយ (ASPIRE) ដែលជួយកសិករ ក្នុងការដាំដុះតាមបែបបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ បានផ្ដល់ផ្ទះសំណាញ់ សរុបចំនួន២៨ផ្ទះសំណាញ់ដល់កសិករដាំបន្លែ ក្នុងខេត្តសៀមរាប នេះបើតាមការឲ្យដឹងពី លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។...

ព័ត៌មានលំអិត

ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះជិត៣០ភាគរយ

សម្រាប់ឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប មានការថយចុះជិត៣០ភាគរយ ប៉ុន្តែចំនួនអ្នកស្លាប់ មានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ នេះបើតាមរបាយការណ៍សកម្មភាពការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ប្រចាំឆ្នាំ២០២០ ផ្ដល់ដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ របាយការណ៍នេះ បង្ហាញថា នៅឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន៧១ករណី ថយចុះ២៨ករណី បើធៀបនឹងឆ្នាំ២០១៩ មាន៩៩ករណី។ រីឯចំនួនអ្នកស្លាប់...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានករណីបុរសម្នាក់មកពីប្រទេសថៃផ្ទុកជំងឺកូវីដ-១៩ គេចមិនធ្វើចត្តាឡីស័កនោះទេ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម៍ ដែលថា មានករណីបុរសម្នាក់មកពីប្រទេសថៃផ្ទុកជំងឺកូវីដ-១៩ ហើយគេចមិនធ្វើចត្តាឡីស័ក បង្កឱ្យមានការព្រួយបារម្ភពីការចម្លងរបស់មេរោគដ៏កាចសាហាវនេះនោះទេ។ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថាបុរស អាយុ២៦ឆ្នាំ មកពីប្រទេសថៃ បានចូលមកដល់  ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលព័ត៌មានផ្សាយថា មានជនជាតិវៀតណាមចាកចេញពីកម្ពុជាធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាម «VN Express International» (ដែលបានសរសេរដោយឈ្មោះ Cuu Long – Phuoc Tuan) ដែលបានសរសេរថា មានបុរសម្នាក់ ឆ្លងដែនពីកម្ពុជាចូលទៅប្រទេសវៀតណាមដោយខុសច្បាប់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។ លោកជំទាវវេជ្ជបណ្ឌិត ឱ...

ព័ត៌មានលំអិត
Page 408 of 701 1 407 408 409 701

Recommended

សូម Like និង Follow ពួកយើង