ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប

សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប នៅព្រឹកមិញនេះ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប និងដើម្បីផ្តល់ចំណេះដឹង លើកទឹកចិត្តដល់សមាជិកក្នុងខេត្តសៀមរាប បន្តអាជីវកម្មរបស់ខ្លួនទៅមុខ ទោះបីជាស្ថិតនៅក្នុងកំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំងព្រោះទទួលរងប៉ះពាល់នូវវិបត្តិកូវីឌ១៩។ ជាងនេះទៅទៀតគឺដើម្បីស្វែងរកសមាជិកបន្ថែមទៀតក្នុងខេត្តសៀមរាប។ សមាគមមានឆន្ទៈប្រមូលសមាជិកដែលពាក់ពន្ធ័ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការក្នុងសំលេងតែមួយ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាអោយកាន់តែ ល្បីរន្ទឺ និង ប្រសើរឡើងនៅលើពិភពលោក។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព...

ព័ត៌មានលំអិត

យោធិនពិការ និងប្រជាពលរដ្ឋជិត៣០០គ្រួសារទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

យោធិនពិការ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការជិត៣០០គ្រួសារទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះ មន្ត្រីយោធាពិការ និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ដែលកំពុងរស់នៅដោយស្របច្បាប់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប ចំនួន២៧៩គ្រួសារ ពួកគាត់ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់កម្មសិទ្ធិដីធ្លី) ពីរដ្ឋបាលខេត្តសៀមរាប។ ពិធីនេះដែរប្រព្រឹត្តទៅក្រោមអធិបតិភាព ឯកឧត្តមនាយឧត្តមសេនីយ៍...

ព័ត៌មានលំអិត

អាជ្ញាធរមីនរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរមីន តំណាងអង្គការ UNDP និង DFID។ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី...

ព័ត៌មានលំអិត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ មកពិនិត្យសិក្សា ខណៈកំណត់ថ្ងៃទី២ ខែវិច្ឆិកា បន្តសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ មកប្រគល់ឱ្យគណៈកម្មការជំនាញរដ្ឋសភា ធ្វើការពិនិត្យសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ ជាមួយគ្នានេះ...

ព័ត៌មានលំអិត

មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

កាលពីរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ម្សិលម៉ិញនេះ ព្រះគ្រូមុន្នីបញ្ញាញាណ ព្រហ្មជោត្តោ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្តសៀមរាប បានដឹកនាំមន្រ្តីសង្ឃខេត្តសៀមរាប និងចៅអធិការវត្តមួយចំនួននៅក្នុងក្រុងសៀមរាបសហការជាមួយសាលាអនុគណស្រុកព្រះនេត្រព្រះ និងសាលាអនុគណស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៣៦គ្រួសារ ស្ថិតនៅភូមិខ្លាំខាំឆ្កែ ឃុំឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម , ថ្នាំបំបាត់ជំងឺផ្តាសសាយមួយប្រអប់ និងថវិកាមួយចំនួន...

ព័ត៌មានលំអិត

ពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន ក្នុងខេត្តសៀមរាប

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប រួមជាមួយព្រះចៅអធិការវត្តមួយចំនួន ដោយមានកិច្ចសហការ និង សម្របសម្រួលពីលោកអភិបាលស្រុក ជីក្រែង និងសហការី បាននាំយកស្បៀងអាហារ ដែលបានមកពីការកៀងគរ និងចូលរួមពីសំណាក់ព្រះចៅអធិការតាមបណ្តាវត្តជាច្រើនក្នុងខេត្តសៀមរាប រួមជាមួយការចូលរួមរបស់សប្បុរសជនមួយចំនួនក្នុងក្រុងសៀមរាប ចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨គ្រួសារ ក្នុងស្រុកស្រីស្នំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ន់ ប្ញទ្ធិ ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តសៀមរាប ផ្តល់ជូនគ្រួសាររងគ្រោះដោយសារគ្រោះជំនន់ទឹកភ្លៀងចំនូន២៨គ្រួសារ នៅគោកកៀនស្រែ ស្ថិតក្នុងភូមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ។ អំណោយមនុស្សធម៌ដែលផ្តល់ជូនរួមមាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១...

ព័ត៌មានលំអិត

អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព “

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) សហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរព័ត៌មានខេត្តសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព "ក្រោមវត្តមានឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត កញ្ញា...

ព័ត៌មានលំអិត

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធស្រុកស្រីស្នំ គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ដង្ហែរទៅកាន់វត្តសុវណ្ណគិរីកេសធ្លក ទទួលបានថវិកាជិត ៧០លានរៀល

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ អង្គកឋិនសាមគ្គី ដែលបានមូលមតិផ្តួចផ្តើមឡើងដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម លន់ សុធី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប លោកជំទាវ សេង ដាលីន លោកជំទាវឧកញ៉ា សេង...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបជម្រុញឲ្យមានយន្តការ ប្រើប្រាស់និតិវិធីលើការងារកត់ត្រាទិន្នន័យ និងកំណត់ឲ្យបានច្បាស់លាស់ អត្តសញ្ញាណនៃជនរងគ្រោះដោយអំពើជួញដូរមនុស្ស

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកបង្ហាញនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្តីពីលទ្ធផល និងបញ្ហាប្រឈមនានា លើសកម្មភាពអនុវត្តការងារប្រចាំខែតុលា និងពិនិត្យមើលរបាយការណ៍រយពេល១០ខែ ឆ្នាំ២០២០នេះ ដោយបានបញ្ជាក់ថា ការគ្រប់គ្រងស្ថិតិបញ្ជូនជនរងគ្រោះកន្លងមក នៅមានចន្លោះខ្វះខាតដោយមិនមានការផ្ទៀងផ្ទាត់ជាមួយគ្នា រវាងស្ថាប័នសមត្ថកិច្ច និងអង្គការជាដៃគូដែលកំពុងប្រតិបត្តិការលើការងារនេះ...

ព័ត៌មានលំអិត
Page 424 of 701 1 423 424 425 701

Recommended

សូម Like និង Follow ពួកយើង