ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១៤០០កេស និងត្រីខចំនួន ១០០កេស ដល់តំណាងរាស្រ្ត ដើម្បីយកចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ...

ព័ត៌មានលំអិត

រយៈ៤ឆ្នាំនេះអាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានជាង៦,០០០ដើម ក្នុងបរិវេណឧទ្យានអង្គរ

ដើមត្នោតជារុក្ខជាតិមួយប្រភេទ ត្រូវបានចាត់បញ្ចូលជា រុក្ខជាតិនិមិត្តរូបជាតិមួយ របស់ព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០០៥។ រយៈ ៤ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតជាង៦,០០០ពាន់ដើម ក្នុងបរិវេណឧទ្យានអង្គរ ខណៈរុក្ខជាតិប្រភេទនេះ កំពុងរងការកាប់បំផ្លាញស្ទើរតែចង់បាត់បង់ទៅហើយ។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះថា...

ព័ត៌មានលំអិត

ក្រុមអ្នកស្ម័គ្រចិត្ដ ដើម្បីមនុស្សធម៌ នាំយកអំណោយ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ២គ្រួសារក្នុងស្រុកប្រាសាទបាគង

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះសង្ឃមកពីបណ្តាវត្តក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប រួមនិងក្រុមអ្នកស្ម័គ្រចិត្ដ ដើម្បីមនុស្សធម៌ បាននាំយកអំណោយមនុស្សធម៌ រួមនិងថវិកាពីសប្បុរសជនក្នុង និងក្រៅប្រទេសជាង១០លានរៀល ដើម្បីសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ ស្ថិតក្នុងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ ព្រះតេជគុណ ស៊ិន គឹមសាន តំណាង ក្រុមអ្នកស្ម័គ្រចិត្ដ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទឹកក្នុងទំនប់អាងទឹកម្កាក់ ខណៈព្យុះទី១៧ នៅតែរក្សាឥទ្ធិពលចូលមកកម្ពុជា

https://youtu.be/JfdRwN-ReHk កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅក្នុង ទំនប់អាងទឹកម្កាក់ ស្ថិតនៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលអាចប្រឈមនឹងការកើនឡើងកម្ពស់ទឹករហ័ស ខណៈព្យុះទី១៧ ឈ្មោះ សូឌែល (SOUDEL)...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា

  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យឯកឧត្តម អាណាតូលី បូរូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូត...

ព័ត៌មានលំអិត

ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”

ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”   ក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក របស់ក្មេងស្រីសារាន រៀនថ្នាក់ទី១២ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលជោគជ័យ បន្ទាប់ពី លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសម្រេចផ្ទេរតំណែងជានិមិត្តរូបរយៈពេលមួយថ្ងៃ ជូនក្មេងស្រីរូបនេះ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញថាកសិកម្មក្នុងខេត្តមានការរីកចម្រើន តែប្រព័ន្ធស្រោចស្រពនិងបច្ចេកទេសនៅតែជាបញ្ហា

បច្ចុប្បន្ន វិស័យកសិកម្មក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទោះជាយ៉ាងណាក៏ដោយ បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប្រព័ន្ធស្រោចស្រពមានការរាំងស្ទះ រីឯបច្ចេកទេសដាំដុះ ក៏នៅមានកម្រិត ដែលសុទ្ធតែជាកត្តា នាំឲ្យពិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ នេះបើតាមប្រសាសន៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” ក្រោមអធិបតីភាព...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្ត

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្ដម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត និង ជាប្រធានក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាព បញ្ហាប្រឈម និង តម្រូវការនានានៅមន្ទីរ និងរដ្ឋបាលស្រុកមួយចំនួន ,...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងស្រុកស្រីស្នំ ស្របពេលប្រទេសថៃ ជូនដំណឹងពីការទម្លាក់ទឹកមកប្រទេសកម្ពុជា

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ បានដឹកនាំប្រតិភូក្រុមការងារ និងអាជ្ញាធរស្រុក ចុះពិនិត្យស្ថានភាពកម្រិតទឹកក្នុងទំនប់អាងទឹកស្ទឹងស្រែង នៃស្រុកស្រីស្នំ ខេត្តសៀមរាប ស្របពេលសម្ដេចតេជោ ហ៊ុន សែន...

ព័ត៌មានលំអិត

សហភាពអ៊ឺរ៉ុបផ្ដល់ថវិកា២លានអឺរ៉ូ សម្រាប់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពនៅកម្ពុជា

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ប្រតិភូជាន់ខ្ពស់ចម្រុះ រួមមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងអង្គការ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ ដែលហៅកាត់ថា យូនីសេហ្វ (UNICEF) ព្រមទាំងមានការទទួលស្វាគមន៍ពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានចុះទស្សនកិច្ច នៅវិទ្យាល័យសម្ដេចតេជោ...

ព័ត៌មានលំអិត
Page 428 of 701 1 427 428 429 701

Recommended

សូម Like និង Follow ពួកយើង