ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ជាកម្លាំងស្នូលត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់

កងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងខេត្តសៀមរាប គឺជាកម្លាំងស្នូលរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីត្រៀមលក្ខណៈ មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណី មានគ្រោះទឹកជំនន់ អាចកើតមានឡើយនៅពេលខាងមុខ នេះបើតាមការលើកឡើង លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប នៅក្នុងពិធីបិទវគ្គបំប៉នជំនាញ ទប់ទល់ប្រឆាំងបាតុកម្ម ភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែប វី...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ” ព្រះបរមរតនកោដ្ឋ ” ខួបគម្រប់ ៨ឆ្នាំ

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបទី៨ឆ្នាំ (១៥តុលា ២០១២ -១៥ តុលា ២០២០) នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវីររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ទទួលអ្នកជាប់ឃុំជិត១០០០នាក់ ពីខេត្ដបន្ទាយមានជ័យ ខណៈជំនន់ទឹកភ្លៀងកំពុងបន្តគំរាមកំហែង

កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ អ្នកជាប់ឃុំនៅពន្ធនាគារខេត្ដបន្ទាយមានជ័យចំនួន៨១១នាក់ ក្នុងនោះមានស្រីចំនួន៨៥នាក់ ត្រូវបានដឹកទៅដល់ពន្ធនាគារខេត្ដសៀមរាបហើយ ខណៈខេត្ដបន្ទាយជ័យ កំពុងរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង។ បើតាមមន្រ្តីជំនាញ បានឲ្យដឹងថា ការដឹកផ្ទេរអ្នកជាប់ឃុំមកកាន់ខេត្ដសៀមរាបនេះ បានប្រើរថយន្ដក្រុងប្រភេទ៣៥កៅអី និង៤៥កៅអី ចំនួន១៧គ្រឿង និងបានមកដល់ពន្ធនាគារខេត្ដសៀមរាប ដោយសុវត្ថិភាព និងមានការការពារយ៉ាងហ្មត់ចត់ ពីកម្លាំងសមត្ថកិច្ចជំនាញ។ ជនជាប់ឃុំក្នុងពន្ធនាគារ នៃខេត្តបន្ទាយមានជ័យមានចំនួនសរុប១,៦០០នាក់...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្ដែងការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំកែលម្អបរិស្ថានតំបន់ប្រាសាទអង្គរ

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យរួចមក របស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ប្រតិភូអមដំណើរ និងបន្តបំពេញបេសកកម្មនៅខេត្តសៀមរាបនោះ នៅព្រឹកថ្ងៃទី ១៤ តុលា ឆ្នាំ ២០២០នេះ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ប្រតិភូអមដំណើរ បានចុះស្វែងយល់ពីការរៀបចំកែលម្អបរិស្ថានតំបន់ប្រាសាទអង្គរ ។...

ព័ត៌មានលំអិត

រដ្ឋមន្ដ្រីក្រសួងអប់រំយវជននិងកីឡា អញ្ជើញជាអធិបតិ ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិជាតិ ដើម្បីអបអរសាទរទិវាសន្តិភាព ឆ្នាំ២០២០ នៅសៀមរាប ក្រោមប្រធានបទ ការកសាងសន្ដិភាពជាមួយគ្នា

កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរិទ្ធកម្ពុជា រួមជាមួយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញអធិបតីក្នុងពិធីសច្ចាប្រធានជូនដល់កាយរឹទ្ធកម្ពុជា ខេត្តសៀមរាប និងពិធីជប់លៀងដើម្បីអបអរសាទរទិវាសន្តិភាព ២០២០។ ឯកឧត្ដម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការធ្វើបុណ្យទានគ្រប់ទីកន្លែង របស់ប្រជាពលរដ្ឋថាជាសិទ្ឋខាងជំនឿ ក្រោមដំបូលសន្តិភាពដ៏រឹងមាំ

វិស័យព្រះពុទ្ធសាសនានៅកម្ពុជា កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ការរីកចម្រើននេះគឺអាស្រ័យដោយ ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដ ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហេតុនេះ បងប្អូនប្រជាពលរដ្ឋ គួរមើលឱ្យឃើញពីតួនាទីនិងសារៈសំខាន់នៃសន្តិភាពនិង ត្រូវចេះការពារសន្តិភាព ពីព្រោះ សន្តិភាពរកបានដោយលំបាក យើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្ស។ នេះបើតាមប្រសាសន៍ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តព្រះឥន្ទ្រទេពប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

បំណែកបដិមានិងថ្មចម្លាក់ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាម សែម សំ ពេញព្រះទ័យប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា កាលពីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន្ត។ ដោយបំណែកចម្លាក់ទាំង៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព ហើយដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់និងខូចខាតដោយប្រការផ្សេងៗ។ បើតាមលោក ឈូក សុម៉ាឡា...

ព័ត៌មានលំអិត

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ជូនដំណឹងពីជំនន់ទឹកភ្លៀងក្នុងស្ទឹងស្រុកក្រឡាញ់ និងស្រុកជីក្រែង

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានធ្វើសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចំនួ២ របស់ខេត្តសៀមរាប នៅស្រុកជីក្រែង និងស្រុកក្រឡាញ់ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចបង្កជាជន់លិចឆាប់រហ័ស។ សេចក្ដីជូនដំណឹងនេះ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រៀមសង្គ្រោះប្រជាពលរដ្ឋ ជាពិសេស ជាពលរដ្ឋរស់នៅក្បែរស្ទឹងស្រែង...

ព័ត៌មានលំអិត

កម្ពស់ទឹកក្នុងទំនប់អាងទឹកទាំង៤របស់ខេត្តសៀមរាប ស្ថិតនៅក្នុងកម្រិតគ្រប់គ្រងបាន

ខណៈប្រទេសកម្ពុជាកំពុងតែរងឥទ្ធិពលព្យុះ ដែលបង្កឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ជាច្រើនថ្ងៃ ប៉ុន្តែកម្រិតទឹកនៅក្នុងទំនប់អាងទឹកសំខាន់ទាំង៤ របស់ខេត្តសៀមរាប នៅតែស្ថិតក្នុងកម្រិតគ្រប់គ្រងបាន នេះបើតាមរបាយការណ៍របស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០។ ជាក់ស្តែង របាយការណ៍ដដែលនេះ បញ្ជាក់ថា កម្ពស់ទឹកនៅតាមទំនប់អាងទឹកសំខាន់ៗទាំង៤ រួមមាន: - ទំនប់អាងទឹកម្កាក់ មានកម្ពស់ទឹក ១៦.៩០ម៉ែត្រ នៅក្រោមកម្រិតប្រកាសអាសន្ន...

ព័ត៌មានលំអិត

លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំស្តីពី នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយ

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោតចុងក្រោយ (ទ.១០២៥) ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនោះ ដើម្បីឱ្យការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំអនុវត្តឲ្យបានត្រឹមត្រូវ និងមានតម្លាភាព ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សំដៅធានាបាននូវបញ្ជីបោះឆ្នោតដែលមានគុណភាព និងបច្ចុប្បន្នភាព។...

ព័ត៌មានលំអិត
Page 429 of 701 1 428 429 430 701

Recommended

សូម Like និង Follow ពួកយើង