ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាទទួលបានពីការជិះកង់សប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បាននាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិច ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ដែលជាមន្ទីរពេទ្យព្យាបាល និងថែទាំសុខភាពទារក...

ព័ត៌មានលំអិត

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បើកវគ្គបណ្តុះបណ្តាលអនុក្រឹតស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ

អគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការដោយលេខាធិការដ្ឋាន គ.ជ.អ.ប គាំទ្រដោយសហភាពអ៊ឺរ៉ុប ( EU ) និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលហៅកាត់ថា AIMF បានរៀបចំវគ្គបណ្តុះបណ្តាល អនុក្រឹតស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅខេត្តសៀមរាបរយៈពេល២ថ្ងៃ តាមរយៈនៃគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី...

ព័ត៌មានលំអិត

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែនេះជាការវិភាគយ៉ាងម៉ត់ចត់លើបញ្ហាស្ថាបត្យកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ បើតាមការអោយដឹងរបស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តនេះមិនមែនជារឿងធម្មតា និង ជាការចៃដន្យនោះទេ គឺជាការគន់គូររបស់ស្ថាបត្យករ វិស្វករ និងតារាសាស្ត្រយ៉ាងល្អិតល្អន់ ហើយបង្កើតជាសំណង់មួយដ៏អច្ឆរិយ ដែលយើងស្គាល់ថាជាអង្គរវត្ត ដែលមានផ្នែកមួយដ៏សំខាន់គឺដំណើរគោចររបស់ព្រះអាទិត្យ...

ព័ត៌មានលំអិត

ក្រុមការងារគណ:កម្មការអន្តរក្រសួងចុះពិនិត្យស្ថានភាពផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប សម្រាប់កិច្ចប្រជុំគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ធ្វើការបង្ហាញពីស្ថានភាពផ្លូវសំខាន់ៗមួយចំនួន ដល់ ក្រុមការងារគណ:កម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការវាយតម្លៃ...

ព័ត៌មានលំអិត

ភ្ញៀវទេសចរណ៍ជាង១៥ម៉ឺននាក់ បានមកកំសាន្តនៅខេត្ដសៀមរាបសម្រាប់រយៈពេល៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ

រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៦ និងទី២០ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិសរុប ១៥២ ២០៨នាក់ ក្នុងនោះភ្ញៀវទេសចរ ជិត៧ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិនានា និងភ្ញៀវទេសចរប្រមាណ ៧ម៉ឺននាក់ទៀត បានទៅទស្សនាប្រាសាទបុរាណ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក ប្រធានមន្ទីរទេសចរណ៍...

ព័ត៌មានលំអិត

មន្ដ្រីអប្សរាបង្ហាញថាបច្ចុប្បន្នភ្ញៀវទេសចរមានការយល់ដឹងច្រើនពីការចូលរួមរក្សាសណ្ដាប់ធ្នាប់ និងរក្សាបរិស្ថាននៅអង្គរវត្ដ

លោក ព្រឿង សុខា ជាមន្ដ្រីនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្ដិការនៃអាជ្ញាធរជាតិអប្សរា ជាអ្នកមើលការខុសត្រូវនៅប្រាសាទអង្គរវត្ដ និងភ្នំបាខែង បានដឹងនៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះថា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០នេះ ដែលជាឱកាសក្នុងពិធីភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរជាច្រើនបានដើរកំសាន្ដនៅក្នុងតំបន់អង្គរ ដូចកាលពីថ្ងៃឈប់សម្រាកចូលឆ្នាំដែរ ប៉ុន្ដែពួកគាត់បានចូលរួមជាច្រើនក្នុងការរក្សាសណ្ដាប់ធ្នាប់ដោយមធ្យោបាយធ្វើដំណើរនិយមួយៗបានចូលចតនៅក្នុងចំណតត្រឹមត្រូវ ដោយគ្រាន់តែមន្ដ្រីសណ្ដាប់ធ្នាប់ណែនំាពួកគាត់បន្ដិចបន្ទួចប៉ុណ្ណោះ ។ ជាមួយគ្នានោះ ការរក្សានូវបរិស្ថានអនាម័យក៍ភ្ញៀវទេសចររក្សាបានល្អប្រសើរដែរ ដូចជាការមិនចោលសំរាមអនាធិបតេយ្យ ការហូបអាហារ...

ព័ត៌មានលំអិត

ភ្ញៀវទេសចរជាតិជិត៣ម៉ឺននាក់ ចាប់អារម្មណ៍ដំណើរកម្សាន្តនៅរមណីយដ្ឋានធម្មជាតិក្នុងខេត្តសៀមរាប បន្ថែមពីលើការទស្សនាប្រាសាទបុរាណ

  រយៈពេល២ថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ និងទី១៧ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិសរុប ៦ ៧,០០០នាក់ ក្នុងនោះភ្ញៀវទេសចរ ជិត៣ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិនានា និងភ្ញៀវទេសចរប្រមាណ ៤ម៉ឺននាក់ទៀត បានទៅទស្សនាប្រាសាទបុរាណ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា...

ព័ត៌មានលំអិត

តៃកុងឡានងងុយដេកបើករេចង្កូតទៅបុករ៉ឺម៉កកង់បីក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង១៥នាក់ទៀតរងរបួស

សៀមរាប៖ បើតាមសមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង០៧ និង៤៥នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំនុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាបនៅ ដែលបង្កឡើងដោយរថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខ ២M-៤៤០៦ បើកបរពីទិសខាងពីកើតទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ ក៏បានរ៉េចង្កូតទៅបុករ៉ឺម៉កកង់បីកែឆ្នៃ ដែលឈប់ចតស្របទិសគ្នា...

ព័ត៌មានលំអិត

សម្ដេចក្រឡាហោម ស ខេង អំពាវនាវ ដល់អ្នកបើកបរមានអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍ ស្របពេលរបាយការណ៍គ្រោះថ្នាក់ម្សិលមិញនេះ ស្លាប់រហូតដល់៨នាក់

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកបើកបរធ្វើដំណើរទៅស្រុកកំណើត ឬកម្សាន្តនៅរមណីយដ្ឋាននានា សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ឲ្យបានទៀងទាត់មុនធ្វើដំណើរ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ...

ព័ត៌មានលំអិត

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្នុងស្រុកអង្គរធំ

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកអង្គរធំ សហការជាមួយនគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីលួចម៉ូតូរបស់អ្នករកស៊ីដាក់ប៉េងគប់ប៉ោង នៅចំនុចផ្លូវក្រហម ភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ដោយជនសង្ស័យមានឈ្មោះ ខៀវ ខន...

ព័ត៌មានលំអិត
Page 435 of 701 1 434 435 436 701

Recommended

សូម Like និង Follow ពួកយើង