ព្រះគ្រូវិមលសំវរ នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានមានសង្ឃដីការថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល គណៈសង្ឃខេត្ត និង មន្ទីរធម្មការ និង សាសនាខេត្តសៀមរាប លើវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ចាប់ពីថ្ងៃទី០៣...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាន់បិណ្ឌវេនទិ១ នៅវត្តព្រះព្រហ្មរ័ត្ន ស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាប និងមានវត្តមានចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត ប្រធាន...
ព័ត៌មានលំអិតស្រ្តីជាម្ដាយ ៣នាក់ មានផ្ទុកមេរោគអេដស៍ បានសម្រាលកូន ដោយសុវត្ថិភាព នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប និងពុំមានការចម្លង មេរោគអេដស៍ទៅទារកឡើយ នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោកប្រធានមន្ទីរពេទ្យ លើកឡើងថា តាមរយៈបទពិសោធន៍របស់គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប...
ព័ត៌មានលំអិតចម្លាក់ដី ដោយសារការជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅក្នុងភូមិគោកតឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយយុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅអង្គភាពពន្ធនាគរខេត្តសៀមរាប រៀបចំពិធីទទួលជំនួយជា ជាថ្នាំ និងគ្រឿងបរិក្ខារពេទ្យមួយចំនួន តាមរយៈការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប ក្រោមអធិបតី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក លីវ...
ព័ត៌មានលំអិតម្ចាស់អាជីវកម្ម ទិញ និងរក្សាទុក នូវសំណល់អេឡិចត្រូនិចគ្រប់ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាញ៉េ ទូរស័ព្ទដៃ និងបរិក្ខាអេឡិចត្រូនិចគ្រប់ប្រភេទ នឹងត្រូវរងការផាកពិន័យ ឬមានទោស ក្នុងករណីមិនបានអនុវត្តន៍តាមសេចក្ដីណែនាំ ស្ដីពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិចឲ្យបានត្រឹមត្រូវ នេះបើតាមការលើកឡើងរបស់ លោក ណម គឹមអ៊ន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី០១...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលសង្កាត់សំបួរ ក្នុងក្រុងសៀមរាប បានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងសង្កាត់សំបួរ គឺភូមិជ្រៃ និងភូមិសំបួរ ដែលមានក្បាលដីចំនួន១.៥៨១ ក្បាលដី ខណៈការចែកប័ណ្ណនេះ បានចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មក ហើយនឹងបញ្ចប់នៅពេលដែលប្រជាពលរដ្ឋទទួលនៅប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់គ្នា ។...
ព័ត៌មានលំអិតនៅសប្ដាហ៍ក្រោយនេះ គឺនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ សាលារៀនសាធារណជាង៦០០កន្លែងក្នុងខេត្តសៀមរាប នឹងបើកដំណើរការឡើងវិញ ស្របតាមសេចក្តីណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡា ស្តីពីការបើកឲ្យ ដំណើរការឡើងវិញ នៃគ្រឹះស្ថានសិក្សា ដំណាក់កាលទី២ នេះបើតាមការឲ្យដឹងពីលោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣១ ខែសីហា...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរស្រុកបន្ទាយស្រី បានចាប់ផ្ដើមប្រមូលផលស្រូវ ពីស្រែសង្គម ជុំទី១ លើផ្ទៃដី១០ហិកតា នៃផ្ទៃដីសរុប៤០ហិកតា ។ តាមការប៉ាន់ស្មាន ទិន្នផលសរុបអាចទទួលបានប្រហែល ១០០តោន នេះបើតាមប្រសាសន៍ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។ លោកអភិបាលស្រុក បង្ហាញថា...
ព័ត៌មានលំអិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងរយៈពេល០៤ថ្ងៃ ដែលពិធីបើយបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.