នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ នៅសាលប្រជុំធំ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ រួមមាន ៖ ជនចាស់ជរាគ្មានទីពឹង , កុមារកំព្រា , ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន , អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន...
ព័ត៌មានលំអិតអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងស្រុក ត្រូវបន្តពង្រឹងការអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានល្អប្រសើរ ខណៈកំណើនភ្ញៀវទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ នៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩...
ព័ត៌មានលំអិតកូនឈើចម្រុះរួមមាន ប្រភេទកូនដើមក្ងោក , ដើមលឿងរាជ , ដើមឥន្ទនេល , ដើមរាំង និង ដើមឈើទាល ចំនួន៥ពាន់៥០០ដើម ដែលទទួលបានការជួយឧបត្ថម្ភពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើក្រឡាញ់ ត្រូវបានរដ្ឋបាលស្រុកក្រឡាញ់ រៀបចំដាំតាមដងផ្លូវសំខាន់ៗក្នុងស្រុក ចំនួន៤គោលដៅ សរុបប្រវែងផ្លូវទាំងអស់ជាង២០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ តាមរយៈការបើកយុទ្ឋនាការ ដាំដើមឈើចំនួន៥៥០០ដើម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ប្រតិភូគណៈវិស្វករកម្ពុជា ដឹកនាំដោយឯកឧត្តម ប្រាក់ មិន អនុប្រធានក្រុមប្រឹក្សា គណៈវិស្វករកម្ពុជា និងអមដំណើរដោយ លោក សុខ រតនា ប្រធានការិយាល័យ នៃគណៈវិស្វករកម្ពុជា លោក ផង់ វណ្ណៈ អនុប្រធានផ្នែក នៃគណៈវិស្វករកម្ពុជា...
ព័ត៌មានលំអិតក្នុងឱកាសជួបប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ បានបញ្ជាក់ថា បញ្ហាជំងឺកូវីដ១៩ គឺជាវិញ្ញាសារដ៏ស្មុគស្មាញរបស់ពិភពលោក ដែលក្រៅតែពីការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺនេះ វាបានប៉ះពាល់ទៅលើសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច ទោះតិចឬច្រើន គឺពុំមានប្រទេសណាមួយអាចចៀសផុតបាននោះឡើយ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នាសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបពិភាក្សាជាមួយ លោកជំទាវ អ៊ីវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា លើគម្រោងចំនួន ២...
ព័ត៌មានលំអិតកូនឈើចម្រុះចំនួនជាង២.០០០ដើម ត្រូវបានដាំលើផ្ទៃដីចំនួនជាង២ហិកតា នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តសៀមរាប ដើម្បីស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញឲ្យមានភាពបៃតង និងរក្សាបាននូវប្រភពទឹកក្រោមដី សម្រាប់ទ្រងទ្រង់គ្រឹះប្រាសាទនានានៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ,...
ព័ត៌មានលំអិតឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា បើទោះស្ថិតក្នុងដំណាក់កាលផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងជំរុញ និងយកចិត្តទុកដាក់លើការកែលំអសោភ័ណភាពក្រុង ឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីត្រៀមអ្នកទេសចរណ៍ទៅកំសាន្ដនៅតំបន់ទេសចរណ៍អង្គរ ក្រោយបញ្ចប់កូវីដ១៩ រួមទាំងការកសាងផ្លូវថ្នល់ក្នុងក្រុងសៀមរាប សម្រាប់ឆ្នាំ២០១៩-២០២០នេះ ដែលរដ្ឋបាលខេត្តសម្រេចធ្វើជួសជុល និង កែលម្អ បានសរុបចំនួន២៧ខ្សែ ស្មើនឹង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងលោកជំទាវ លី អាយឡេន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ប្រចាំនៅកម្ពុជា បានកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.