ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមប្រឹក្សាសកម្មភាពជនពិការ វាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ បើធៀបនឹងអាណត្តិទី១ និងទី២កន្លងទៅ

ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញថា តាមរយៈកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនបើប្រៀបធៀបនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព អាណត្តិទី១ និងទី២ ដោយមានការចូលរួមផ្តល់ធាតុចូលយ៉ាងផុលផុសពីគ្រប់ក្រសួង ស្ថាប័ន និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសជនមានពិការភាពគ្រប់ប្រភេទបានផ្តល់យោបល់ជាច្រើនដើម្បីដោះស្រាយបញ្ហាដែលជនមានពិការភាពបានជួបប្រទះកន្លងមកក៏ដូចជាបច្ចុប្បន្ន។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ នៅខេត្តសៀមរាប នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ម៉េត មករា...

ព័ត៌មានលំអិត

ខេត្តសៀមរាប បញ្ចប់ការសិក្សាលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តអគ្គិសនី ក្នុងក្រុងសៀមរាប

ការសិក្សាលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តអគ្គិសនី ក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់បន្ទាប់ពីប្រើពេលសិក្សាអស់១០ខែ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ អតីតអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា និងបន្តគាំទ្រដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបច្ចុប្បន្ន ដោយការសិក្សាលើគម្រោងនេះ បានបញ្ចប់ជាមួយលទ្ធផលគួរជាទីពេញចិត្ត។ ថ្លែងក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងសិក្សា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោក...

ព័ត៌មានលំអិត

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលអត្ថប្រយោជន៍នានាពីការចូលរួមនេះ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលបាននិងបន្តរៀបចំផ្តល់ជូន ដើម្បីអភិវឌ្ឍខ្លួនឯង ក៏ដូចជាសេដ្ឋកិច្ចសង្គម ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំ។ ក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...

ព័ត៌មានលំអិត

សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប មានការគាំទ្រពីកម្មវិធី ACCESS2 និង UNDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ជូនសមាជិកសមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ (២០២៥-២០២៩) របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល ដើម្បីរួមចំណែកឈានទៅសម្រេចបានគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ យូ សុភា...

ព័ត៌មានលំអិត

រយៈពេល១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ

ការអនុវត្ដកំណែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រព័ន្ធឌីជីថលបានដំណើរការទៅយ៉ាងល្អប្រសើរ ខណៈរយៈពេល១៧ថ្ងៃ ក្នុងខែមីនានេះ មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជលក់សំបុត្រជាង ២៦ម៉ឺននាក់ និងប្រមាណជាង ៤ ០០០នាក់ ក្នុងមួយថ្ងៃ។ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

មន្ត្រីជំនាញជំរុញដល់គ្រប់អ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានតួលេខខ្ពស់

នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអេដស៍ខេត្ត ជាមួយសមាជិកគណៈកម្មាធិការលេខាធិការដ្ឋានអេដស៍ ដើម្បីធ្វើការពិនិត្យ តាមដាន និងវាយតម្លៃពីស្ថានភាពនៃអ្នកផ្ទុកមេរោគអេដស៍ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាប បានបញ្ជាក់ថាភារកិច្ចរបស់លេខាធិការដ្ឋាន...

ព័ត៌មានលំអិត

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ង៉ូវ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ

ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានសហការគ្នារៀបចំព្រឹត្ដិការណ៍ សម្ដែងសិល្បៈអន្ដរជាតិ សៀមរាបអង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ដែលព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នៅសួនក្បែព្រះរាជដំណាក់ក្រុងសៀមរាប។ ឯកឧត្តម...

ព័ត៌មានលំអិត

វត្តសំរោង ក្នុងស្រុកសូទ្រនិគម រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា

ព្រះគ្រូចៅអធិការវត្តសំរោង ស្ថិតក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយបានមូលមតិគ្នាជាមួយ គណៈកម្មការ អាចារ្យវត្ត រួមនឹងប្រជាពុទ្ធបរិស័ទក្នុងមូលដ្ឋាន បានរៀបចំបុណ្យទេសនាមហាវេស្សន្តជាតក ទៅតាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា រយៈពេលពីរយប់ បីថ្ងៃ ចាប់ថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៥ រួមជាមួយការសម្តែងចាប៉ីដងវែងឆ្លើយឆ្លងគ្នា ពាក់ព័ន្ធរឿងវេស្សន្តរជាតក និងការអប់រំផ្សេងៗ។ ព្រះតេជគុណ ថង...

ព័ត៌មានលំអិត
Page 46 of 704 1 45 46 47 704

Recommended

សូម Like និង Follow ពួកយើង