ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាកាសចរស៊ីវិលកម្ពុជានៅតែបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាបនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ទោះបីវិបត្តិកូវីដ១៩នៅបន្តអូសបន្លាយ

ព្រលានយន្ដហោះអន្ដរជាតិអង្គរ ដែលបាននិងកំពុងសាងសង់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣ ដោយពុំមានការពន្យារពេល អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩ឡើយ នេះបើតាមការបញ្ជាក់ របស់ ឯកឧត្ដម ជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងឱកាសឯកឧត្តមចុះពិនិត្យការដ្ឋានសាងសង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ តាមការរយៈជំនួបរវាងប្រតិភូអាកាសចរស៊ីវិលកម្ពុជា និងក្រុមការងារជំនាញក្នុងការដ្ឋាន បង្ហាញថា កម្លាំងកម្មករ...

ព័ត៌មានលំអិត

ការបើកសម្ពោធសាខាធនាគារ ជីប ម៉ុង ខមមើសល ក្នុងខេត្តសៀមរាប បង្ហាញពីសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ធនាគារ ជីប ម៉ុង ខមមើសល បានបើកសម្ពោធសាខាទី១០របស់ខ្លួន ក្នុងខេត្តសៀមរាប ដើម្បីចូលរួមពង្រឹងទំនុកចិត្តវិនិយោគិនក្នុងខេត្ត និងដំណោះស្រាយហិរញ្ញវត្ថុ អំឡុងពេលនេះវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាពេលអនាគត។ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនោះ លោកជំទាវកិតិ្តបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើថា ការដាក់ទុនវិនិយោគលើវិស័យធនាគារ-ហិរញ្ញវត្ថុរបស់ភាគទុនិក...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាសប្បុរជនស្រុកវ៉ារិន អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកា៦,១០០,៥០០(ប្រាំមួយលានមួយសែនប្រាំរយ)រៀល ដើម្បីអបអរខួបលើកទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោក...

ព័ត៌មានលំអិត

គ្រួសារងាយរងគ្រោះ៦០គ្រួសារក្នុងស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាលស្តីពី”កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” !

អាជ្ញាធរខេត្តសៀមរាប ពិនិត្យឃើញថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ប្រជាជន មានប្រាក់ចំណូលទាបជាងគេប្រឈមមុខនឹងខ្វះស្បៀង ហេតុនេះទាមទារការអន្តរាគមន៍ទាន់ពេលវេលាពីរាជរដ្ឋាភិបាល ។ ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី "កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ " នេះរៀបចំឡើង នៅសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ២៨៣គ្រួសារ ក្នុងឃុំព្រះដាក់

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី បានដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ២៨៣គ្រួសារ ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងមានជីវភាពខ្វះខាត អំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងបន្តអូសបន្លាយលើសកលលោកនិងនៅកម្ពុជា។ ឯកឧត្តមប្រធាន មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់...

ព័ត៌មានលំអិត

ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើម នៅវត្តព្រះឥន្ទទេព

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានរៀបចំប្រារព្ធពិធីដាំកូនឈើនៅវត្តព្រះឥន្ធទេព ក្រោមកិច្ចនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប គណៈកម្មការ ព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ២០០អង្គ-នាក់។ មានសង្ឃដីការក្នុងពិធីនោះ ព្រះអង្គ...

ព័ត៌មានលំអិត

គ្រួសារងាយរងគ្រោះទទួលអំណោយពីកាកបាទក្រហមកម្ពុជា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយទៅចែកជូនបងប្អូនគ្រួសារងាយរងគ្រោះ ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ចំនួន៤០គ្រួសារ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីអស់លោក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបារម្ភថា បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងជាការដាក់បន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋ ក្នុងវិបត្តិកូវិត-១៩

រដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារមួយចំនួនផងដែរ ស្តីអំពីបញ្ហាសន្តិសុខ-សណ្តាប់ធ្នាប់សង្គម និងបង្ហាញអំពីបច្ចុប្បន្នភាពការងារអភិវឌ្ឍក្រុង ដែលកំពុងស្ថិតនៅក្នុងចក្ខុវិស័យគ្របដណ្តប់ទៅលើបណ្តាផ្នែកសំខាន់ៗជាច្រើននោះ។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានបញ្ចាក់ឲ្យដឹងថា៖ ដោយសារតែសារៈសំខាន់នៃកិច្ចប្រជុំនេះ មន្រ្តីដែលពាក់ព័ន្ធទាំងអស់...

ព័ត៌មានលំអិត

អាជ្ញាធរសម្រេចដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុទឹកប្រាសាទបាគង ដើម្បីសង្គ្រោះត្រីនៅសល់

អាជ្ញាធរស្រុកប្រាសាទបាគង បានសហការជាមួយអាជ្ញាធរជាតិអប្សរា សម្រេចដាក់ម៉ាស៊ីនបូមយកភក់ចេញពីកសិន្ធុទឹកនៃប្រាសាទបាគង ដើម្បីជួយសង្គ្រោះត្រីនៅសេសសល់ ក្រោយពីពួកវាបានងាប់ជាង១០ក្បាលនៅក្នុងកសិន្ធុនោះ ដោយសារខ្វះទឹកកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។ លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនាម្សិលមិញថា អាជ្ញាធរបានសម្រេចចិត្ដដាក់ម៉ាស៊ីនបូបយកភក់ចេញនេះ ក្រោយពេលពួកគាត់ប្រើប្រាស់រថយន្ដដឹកទឹកដាក់ចូលកសិន្ធុនោះអស់ជាច្រើនគ្រឿងដើម្បីសង្គ្រោះត្រីដែលនៅសល់ ប៉ុន្ដែមិនអាចធ្វើអោយទឹកកើនច្រើនបានដោយសារភក់ និងភើកច្រើន ទើបអាជ្ញាធរទាំងពីសម្រេចប្រើម៉ាស៊ីនបូបដីភក់ចេញបន្ថែម...

ព័ត៌មានលំអិត
Page 460 of 701 1 459 460 461 701

Recommended

សូម Like និង Follow ពួកយើង