ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ ដែលបម្រុងធ្វើដំណើរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលវរ:សេនាតូចលេខ៨៩១ ឃាត់ខ្លួន និងឲ្យវិលត្រឡប់មកស្រុកកំណើតវិញ !

កម្លាំងនគរបាលវរ:សេនាតូចលេខ៨៩១ នៅចំណុចខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនពលរដ្ឋ ចំនួន ៦នាក់ដែលបម្រុងធ្វើដំណើរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ។ តាមការសាកសួរប្រជាពលរដ្ឋទាំងអស់នោះ ពួកគាត់ឆ្លើយថា គោលបំណងគឺចង់ចូលទៅធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ ដោយមានថៅកែមករង់ចាំទទួលនៅផ្សាររោងគ្លឿ (ប្រទេសថៃ) តាមរយ:ម៉ូតូឌុប ដោយយកលុយក្នុងម្នាក់ៗ ២,៥០០បាត។ ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ច ក៏បានធ្វើការណែនាំអប់រំ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក្តចំនួន ២០នាក់នៅស្រុកអង្គរជុំ

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ អាជ្ញាធរខេត្តសៀមរាបដឹកនាំដោយលោក ពិន ប្រាក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយអង្គការ IOM និងមន្ទីរ អង្គភាពចុះជួយស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស ហើយត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចែកជូន ជនរងគ្រោះដោយខ្យល់កន្ត្រាក់ ៤៣គ្រួសារ

កាលពីរសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប រួមនិងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ជនរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៤៣គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ពិនិត្យស្ថានភាពអាងស្តុកទឹកនៅទំនប់៧៨ សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំងប្រហែល ៣ម៉ឺនហិកតា

នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំ ក្រុមការងារជំនាញសាលាខេត្ត និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យស្ថានភាពទំនប់៧៨ ដែលមានសក្ដានុពលក្នុងការទាញទឹកទន្លេ យកមករក្សា ក្នុងអាងស្តុកទឹក សម្រាប់ប្រជាកសិករធ្វើស្រែប្រាំង។ តាមរបាយការណ៍របស់ មន្ទីរធនធានទឹកខេត្តសៀមរាបទំនប់៧៨ មានប្រវែងសរុបជិត៨៧គីឡូម៉ែត្រ គ្រប់ដណ្ដប់លើស្រុកក្រុងចំនួន៥...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គ្រោងបង្កើតនៅមណ្ឌលសំចតសម្រាប់ការស្នាក់នៅរបស់ជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយបញ្ហាជនអនាថា រយៈពេល០៥ខែ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់អនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាដំណោះស្រាយជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ យើងពុំទាន់មានមណ្ឌលសំចតសម្រាប់ទទួលយកជនអនាថា អ្នកសុំទាន និងជនវិកលចរិកឲ្យស្នាក់នៅក្នុងខេត្តទេ...

ព័ត៌មានលំអិត

ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកទៅតាមរបាយការណ៍ប្រចាំខែរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ និង អង្គការដៃគូទាំងអស់ក្នុងខេត្ត រួមទាំងបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានកំណត់និងដាក់ចេញនូវចេញនូវអនុសាសន៍សម្រាប់ក្រុមការងារ ជាសមាជិក និងអង្គការដៃគូពាក់ព័ន្ធដើម្បីអនុវត្តបន្តរួមមាន៖ ១. ស្នើឲ្យរដ្ឋបាលក្រុង ស្រុក...

ព័ត៌មានលំអិត

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌

នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនជនបរទេសម្នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌ នៅចំណុចបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ តាមការឲ្យដឹងពី លោកវសេនីយ៍ឯក ជា ហេង នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ អូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈការនាំចូលជំងឺកូវីដ១៩នៅកម្ពុជាមានសារជាថ្មី

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ ដែលអូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈពិភពលោកនៅតែមានករណីឆ្លងជំងឺកូវីដ១៩គួរឲ្យព្រួយបារម្ភ នេះបើតាមការលើកឡើងរបស់លោកលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីបរទេស និងបានស្ម័គ្រចិត្តរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ៣៦នាក់ ស្ថិតក្នុង ស្រុកពួក និងស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ ។ លោកអភិបាលរងខេត្ត...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងទទួលសៀវភៅ ជាភាសាអង់គ្លេសមានចំណងជើងថា "The Journey of Down to Earth Diplomat " ចំនួន ៨០ក្បាល...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន មានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ជា អគ្គនាយក ទាំង ៥ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកតាម ផ្នែក និងជំនាញ...

ព័ត៌មានលំអិត
Page 466 of 701 1 465 466 467 701

Recommended

សូម Like និង Follow ពួកយើង