ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ពិធីផ្ទេរភារកិច្ចប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលស្រុកស្រីស្នំចំនួន១៩៨នាក់

នារសៀលថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីអធិការដ្ឋាននគរបាលស្រុកស្រីស្នំ សរុបចំនួន១៩៨នាក់ ក្នុងនោះស្រី២១នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអភិបាលស្រុកស្រីស្នំ។ មានប្រសាសន៍ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី តូច...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប រំពឹងថាស្រុកសូទ្រនិគមនឹងមានការអភិវឌ្ឍថ្មីៗថែមទៀតនៅពេលខាងមុខ

មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសូទ្រនិគមកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹកមិញនេះ លោកស្រី យូ សុភា អភិបាល រងខេត្តសៀមរាប បានបញ្ជាក់ថា ស្រុកសូទ្រនិគម ជាស្រុកមួយមានសំណាងជាងគេ ក្នុងចំណោមស្រុកទាំង១១នៅខេត្តសៀមរាប ដោយសារតែស្រុកនេះជាទីតាំងនៃអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះ ដូច្នេះការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ តិចឬច្រើនពួកគាត់នឹងឈប់ទស្សនានៅតាមតំបន់មួយចំនួននៃស្រុក រួមទាំងការទិញនូវផលិតដែលជាផលិតផលរបស់ស្រុក ហើយចំណូលដែលបានមកពីការលក់លទ្ធផលទាំងអស់នោះ...

ព័ត៌មានលំអិត

កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣

នាព្រឹកថ្ងៃទី១១ខែ កុម្ភៈ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលមានរបៀបវារៈមានចំនួន៥ចំណុចជាសំខាន់ ក្នុងនោះជាលទ្ធផលដែលកត់សម្គាល់ គឺការអនុម័តរបស់កិច្ចប្រជុំទៅលើ៣របៀបវារៈ , សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត , សេចក្តីព្រាងរបាយការណ៍ ប្រចាំខែ មករា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត និង អនុម័តលើបញ្ជីសំណួរ សំណូមពរដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

ស្រុកសូទ្រនិគម បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកសូទ្រនិគម បានប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសូទ្រនិគម ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលនិងអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ត្រៀមថវិកា៣០០លានរៀលបន្ថែម លើគម្រោងសាកល្បងការពារជំនន់ទឹកភ្លៀង ក្នុងតំបន់ផាប់ស្រ្ទីត

កម្រាលផ្លូវ និងចិញ្ចើមផ្លូវ ស្ថាបនាពីដុំបេតុងជម្រាបទឹកពិសេស មានប្រវែង១០៧ម៉ែត្រ និងទទឹង២០ម៉ែត្រ ដែលជាគម្រោងសាកល្បងការពារទឹកជំនន់ទឹកភ្លៀងក្នុង ក្រុងសៀមរាប ស្ថិតនៅតាមបណ្ដោយផ្លូវ ២ធ្នូ មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងតំបន់ផាប់ស្ទ្រីត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ គម្រោងសាកល្បងនេះដែរ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញថាជំងឺរលាកសួតប្រភេទថ្មី បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តនៅដើមឆ្នាំ២០២០

នៅខែមករា ដើមឆ្នាំ២០២០នេះ ដោយសារជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា បណ្ដាលឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានការធ្លាក់ចុះ ជាពិសេសទេសចរចិនបានថយចុះប្រមាណ ៣៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀល ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ក្នុងកិច្ចប្រជុំការងារទេចរណ៍ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ឯកឧត្តមអភិបាលខេត្ត...

ព័ត៌មានលំអិត

សិក្ខាកាមមកពី៣ប្រទេស ចូលរួមវគ្គបបណ្ដុះបណ្ដាលសវនករផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពអន្តរជាតិ

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សិក្ខាកាម២០រូប មកពីអង្គភាពពាក់ព័ន្ធស្តង់ដារអន្តរជាតិ ៣ប្រទេស រួមមាន កម្ពុជា មីយ៉ាន់ម៉ា និង ឡាវ បានចួលរួមវគ្គបណ្តុះបណ្តាល សវនករផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001 : 2015 វគ្គបណ្តុះបណ្តាលនេះដែរ នឹងជួយដល់កម្ពុជា វាយតម្លៃលើប្រព័ន្ធគ្រប់គ្រងរបស់វិស័យឯកជន...

ព័ត៌មានលំអិត

គ្រួសារជនពិការនិងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៣១គ្រួសារក្នុងស្រុកអង្គរធំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយនឹងសហការីនៃសាខាកាកបាទក្រហមខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារជនពិការ និងគ្រួសារចាស់ជរាងាយរងគ្រោះ ចំនួន ៣១គ្រួសារ មកពីបណ្ដាឃុំនៃស្រុកអង្គរធំ ។ មានប្រសាសន៍នាឱកាសនោះលោកជំទាវ ទាង...

ព័ត៌មានលំអិត

ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅរដ្ឋបាលក្រុងសៀមរាប មានការធ្វើសមាហរណកម្មមន្ត្រីសរុប១៣០នាក់ ទៅជាមន្ត្រីរដ្ឋបាលក្រុងសៀមរាបតែមួយ ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោកអភិបាលក្រុង និងអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរ អង្គភាព ជុំវិញខេត្តសរុប២៩២រូប...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ ការបំពេញទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋឡាវ នៅកម្ពុជា ជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងឡាវ រឹងមាំឡើង

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ប៊ុនញ៉ាំង វរជីត (H.E. Mr. Bounnhang VORACHITH) អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។...

ព័ត៌មានលំអិត
Page 496 of 698 1 495 496 497 698

Recommended

សូម Like និង Follow ពួកយើង