ជាចូលរួមក្នុងសកម្មភាពបង្រ្កាបបទល្មើសនេសាទខុសច្បាប់ដើមី្បការពារ អភិរក្សពូជមច្ឆាជាតិ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក ថាន់ ហឹក អភិបាលរងស្រុកតំណាងឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានសហការជាមួយ មន្ត្រីជំនាញ់ និងកម្លាំងចម្រុះចូលរួមសរុបចំនួន ១៩នាក់ បានចុះធ្វើប្រតិបត្តិការបង្ក្រាប បទល្មើសជលផលមួយកន្លែង នៅចំណុចអូរប្រតប់ រហូតដល់ស្ទឹងកំបុត ភូមិពាមតាអួរ ឃុំកែវព័ណ៌ ស្រុកពួក...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងមន្ទីរសុខាភិបាលខេត្តសៀមរាប ជាមួយ មន្ទីរពេទ្យ រ៉ាចាវីតធី (Rajavithi Hospital) នៃប្រទេសថៃ ដើម្បីផ្ដល់ឱកាសដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជូនមន្រ្តីពេទ្យជំនាញរបស់ខ្លួន ទៅទទួល ការបណ្តុះបណ្តាល ជំនាញបច្ចេកទេសទំនើប ផ្នែកវះកាត់ ដោយប៉ារ៉ូស្កុប អង់ដូស្កុប។...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា កុមារជាអ្នកបន្តវេន ប្រកបដោយធនធានសក្តានុពលរបស់ប្រទេសជាតិ។ កុមារជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពសេចក្ដីថ្លៃថ្នូរ ដើម្បីរួមចំណែកកាត់បន្ថយគម្លាតសង្គម។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាលាបឋមសិក្សាតាសួស ស្ថិតនៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលឧបត្ថម្ភការសាងសង់ដោយអង្គការស្គូលអេដជប៉ុន។ សម្តេចបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអប់រំ រៀនសូត្ររបស់កុមារ មិនមែនជាកិច្ចការថ្មីនោះទេ រាជរដ្ឋាភិបាលកម្ពុជាបានផ្តើមយកចិត្តទុកដាក់អនុវត្ត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ អាជ្ញាធរខេត្តសៀមរាប សហការជាមួយអាជ្ញាធរក្រុង ចុះបិទទីតាំងការដ្ឋានសំណង់ខុសច្បាប់ រំលោភលើផ្លូវ និងប្រឡាយសាធារណៈ មួយកន្លែងស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ អាជ្ញាធរខេត្ត បានឲ្យដឹងថា ក្រោយពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការវាស់វែងរួចរាល់ ខាងអាជ្ញាធរខេត្ត បានហៅម្ចាស់ទីតាំង និង...
ព័ត៌មានលំអិតបឹងពារាំងជាតំបន់អភិរក្ស ជីវៈចម្រុះយ៉ាងសម្បូរបែបមួយ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលនៅជាប់នឹងបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប និងមានចម្ងាយប្រហែល១២គីឡូម៉ែត្រ។ នៅលើផ្ទៃដីជាង៣ពាន់ហិកតា មានសត្វស្លាបប្រហែលជាង១២០ប្រភេទ។ សម្រាប់ឆ្នាំ២០១៩កន្លងទៅ អ្នកអភិរក្សក្នុងតំបន់នេះ សង្កេតឃើញថា ចំនួនសត្វមានការកើនឡើង។ បើតាមលោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍ នៃសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បានឲ្យដឹងថា បឹងពារាំងមានទំហំ...
ព័ត៌មានលំអិតក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។ សម្តេចប្រធានរដ្ឋសភា...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ហ៊ុនសែន ស្វាយធំ ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៥៥នាក់ ក្នុងនោះស្រី ៣២នាក់ ត្រូវបានបញ្ជូលទៅ ទៅមណ្ឌលសុខភាពភ្លាមៗ បន្ទាប់ពីមានអាការៈ ឈឺក្បាល ហៀរទឹកភ្នែក និងរកកលក្អួត។ តាមការឲ្យដឹងពី...
ព័ត៌មានលំអិតពស់ថ្លាន់មួយក្បាលប្រវែងប្រមាណជា៦ម៉ែត្រ និងទម្ងន់ប្រហែល២០គីឡូក្រាម ត្រូវបានចៅសង្កាត់រង រួមជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប នាំយកទៅប្រលែងនៅបឹងពារាំង ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប កាលរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២០។ លោកចៅសង្កាត់រង បានឲ្យដឹងថា ត្រូវបានគេប្រទះឃើញជាប់មង ដែលទប់ស្ទាក់កាកសំណល់ តាមដងស្ទឹងសៀមរាប កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្រោយស្នាក់ការសាលាសង្កាត់ និងបានយកមករក្សាទុក ដើម្បីយកទៅប្រលែងនៅកន្លែងសុវត្ថិភាព។ លោកចៅសង្កាត់រង...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងមន្ត្រីជំនាញ បានចុះវាយតម្លៃថា ព្រៃចម្ការក្រញូង និងកូនឈើផ្សេងៗ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជនខិលខូចលួចដុត មានការខូចខាតអស់ទំហំ ២០.៣៤៤ហិកតា...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ជាមួយនឹងក្រុមហ៊ុនទទួលសាងសង់ផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រស្រុកពួក និងស្រុកក្រឡាញ់ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលបានកើតឡើងជារៀងរាល់ថ្ងៃ។ កិច្ចប្រជុំនោះ ដឹកនាំដោយ លោក ចឹក គឹមជុន នាយករដ្ឋបាលសាលាខេត្តស្តីទី និងមានការចូលរួមពី លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.