ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរាបង្ហាញថា កែប្រែដីក្នុងតំបន់ហាមឃាត់ គឺជាអំពើខុសច្បាប់

ដីស្រែ ជាង៣ហិកតា ស្ថិតនៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាប់របងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រូវបានបុគ្គលពីររូប អះអាងថាជាម្ចាស់ដី ធ្វើការឈូសឆាយ ដើម្បីប្រែក្លាយជាដីភូមិ និងប្រកបអាជីវកម្ម ដែលនេះជាអំពើខុសច្បាប់ នេះបើតាមសម្ដីមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ។ នាព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២០នេះ កម្លាំងជំនាញ របស់អាជ្ញាធរជាតិអប្សរា បានចុះធ្វើការហាមឃាត់ សកម្មភាព...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញព្រៃឈើ របស់អាជ្ញាធរជាតិអប្សរា បានកាត់ដើមចំបក់មួយដើម មានអង្កត់ផ្ចិតគល់១.១ម៉ែត្រ និងកម្ពស់១៨ម៉ែត្រ នៅចំណុចច្រកចូលប្រាសាទនាគព័ន្ធ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក យិន សុវ៉ាត មន្ត្រីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបង្ហាញថា ដើមចំបក់មួយដើមនេះ ងាប់ជាយូរមកហើយ មែក...

ព័ត៌មានលំអិត

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជើងភ្នំគូលែន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ)...

ព័ត៌មានលំអិត

គ្រួសារចំនួន២នៅភូមិជប់ក្នុងស្រុកសូទ្រនិគម បន្តប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករហូបដោយខ្លួនឯង ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់

អ្នកស្រី ខ្លួន សូនី ជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ២នាក់ ដែលកំពុងប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករ មានទីលំនៅភូមិជប់ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម បានឱ្យដឹងថា បច្ចុប្បន្ននេះដោយសារប្រទេសមានការរីកចម្រើន ការផលិតអង្ករសម្រាប់ទទួលទានប្រចាំថ្ងៃ ប្រជាពលរដ្ឋភាគច្រើនបំផុតបានប្រើប្រាស់ម៉ាស៊ីនកិនស្រូវ ព្រោះវាមានភាពងាយស្រួល លឿនឆាប់រហ័ស និងចំណេញពេលវេលា ប៉ុន្តែសម្រាប់អ្នកស្រី គឺបានរក្សាទុកសម្ភារប្រើប្រាស់ពីបុរាណសម្រាប់ផលិតអង្ករ មានដូចជាត្បាលកិនស្រូវ និង...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋ

លោក ឈឿម ឆៃលី ស្មៀនឃុំប្រាសាទ ស្រុកវ៉ារិន បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ដែលមានក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងឃុំប្រាសាទ ជុះវិញករណីរឿងផ្សែង ហុយពីឡដុតធ្យូង ដែលធ្វើឲ្យពិបាកទ្រាំក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសក្រៅពីប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ក៏ប៉ះពាល់ដល់សុខភាពស្ត្រីមានផ្ទៃពោះផងដែរ ។ លោកឈឿម...

ព័ត៌មានលំអិត

ក្រសួងផែនការ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ( ផ.យ.អ.ជ ) ២០១៩-២០២៣

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្រុងសៀមរាប អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ បានរៀបចំ ពិធីផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ក្រោមជាតិ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ( ផ.យ.អ.ជ ) ២០១៩-២០២៣ ដែលមានខេត្តចំនួន៨ ចូលរួមមាន សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង...

ព័ត៌មានលំអិត

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន Giant Ibis មួយគ្រឿង ដាច់ហ្វ្រាំងធ្លាក់ប្រឡាយ ក្នុងស្រុកប្រាសាទបាគង

កាលវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ជាតិលេខ៦ ស្ថិតក្នុងភូមិ រកាកំបុត ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន ចាយអ៊ិន អាយប៊ីស (Giant Ibis) បានដាច់ហ្រាំ្វង រ៉េចង្កូតធ្លាក់ចូលប្រឡាយ...

ព័ត៌មានលំអិត

កម្លាំងចម្រុះស្រុកពួកចុះបង្ក្រាបទីតាំងបទល្មើសជលផលមួយកន្លែងក្នុងមូលដ្ឋានឃុំកែវព័ណ៍ ស្រុកពួក

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ថាន់ ហឹក អភិបាលរងស្រុកតំណាងឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានសហការជាមួយ មន្ត្រីជំនាញ់ និងកម្លាំងចម្រុះចូលរួមសរុបចំនួន២៤ នាក់ បានចុះធ្វើប្រតិបត្តិការបង្ក្រាប បទល្មើសជលផលមួយកន្លែង នៅចំណុចអូរប្រតប់ រហូតដល់ស្ទឹងកំបុត ភូមិពាមតាអួរ ឃុំកែវព័ណ៌ ស្រុកពួក ។ ក្នុងប្រតិបត្តិការនេះ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីគម្រាមសិស្សសាលា

កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២០ កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ជនជាតិ អង់គ្លេសម្នាក់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីសម្លុតគម្រាមកំហែងទៅលើសិស្សសាលា។ តាមការឲ្យដឹងពីកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បុរសជនជាតិអង់គ្លេសរូបនេះ មានឈ្មោះ...

ព័ត៌មានលំអិត

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ផ្លូវបានបណ្ដាលឲ្យដួលបាក់កស្លាប់នៅក្នុងស្រុកស្វាយលើ

សមត្ថកិច្ចស្រុកស្វាយលើបានឲ្យដឹងថា ម៉ោង ២១ និង១០នាទី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅត្រង់ចំណុចត្រពាំងរាំង ភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះបង្ករឡើងដោយបុរសម្នាក់ឈ្មោះ ញ៉ាញ់ ភុន អាយុ ៤០ឆ្នាំ...

ព័ត៌មានលំអិត
Page 502 of 698 1 501 502 503 698

Recommended

សូម Like និង Follow ពួកយើង