ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សម្ដេច​ពិជ័យ​សេនាអញ្ជើញ​សម្ពោធ​ទីចាត់ការ​-​បណ្ណាល័យនិង​អាគារ​សិក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប​

​អាគារ​ទីចាត់ការ​-​បណ្ណាល័យ​១​ខ្នង ស្មើនឹង​៣​បន្ទប់ អាគារ​សិក្សា​២​ខ្នង ស្មើនឹង​៣០​បន្ទប់ ស្ថិតនៅក្នុង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ស្ពាន​ត្នោត ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់ ដោយ​សម្តេច​ឧបនាយករដ្ឋមន្ត្រី ពិជ័យ​សេនា ទៀ...

ព័ត៌មានលំអិត

គម្រោង​លាភ​៖មិន​ផ្ដល់​ត្រី​ឲ្យ​ហូប តែ​ជួយ​ជនក្រីក្រ​ធ្វើ​ឧបករណ៍​ចាប់​ត្រី​ដោយ​ខ្លួនឯង​

​គម្រោង​លាភ ឬ​ហៅថា គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ បានរៀបចំ​តាក់តែងឡើង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដែល​មា​ន​អត្តសញ្ញាណ​ក្រីក្រ ក្រ​១ ក្រ​២ និង​ជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​ល្អប្រសើរ​។​ ​នេះ​បើតាម​ប្រសាសន៍ របស់ ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង​លាភ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង និង​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​សម្រាប់​ឆ្នាំ​២០២០ នៅក្នុង​ក្រុង​សៀមរាប ថ្ងៃទី​៣១...

ព័ត៌មានលំអិត

ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ស្នើ​អ្នកវិនិយោគ​ចិន បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ លោក​ឧកញ៉ា​បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ បាន​ជួប​សំណេះសំណាល ជាមួយ​ប្រតិភូ​មកពី​ខេត្ត​ហ៊ឺ​ប៉ី ផ្នែក​ជ​រុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចិន នៅ​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ក្នុង​ក្រុង​សៀមរាប​។​ ​ក្នុង​កិច្ច​សំណេះសំណាល​នោះ ប្រតិភូ​ចិន លើកឡើងថា ខេត្ត​ហ៊ឺ​ប៉ី ទិដ្ឋភាព​សង្គម និង​កត្តាសេដ្ឋកិច្ច​ស្រដៀង​នឹង​ខេត្តសៀមរាប ជាពិសេស​ខេត្ត​ហ៊ឺ​ប៉ី​មានការ​រីកចម្រើន​លើ​វិស័យ​ជាច្រើន ដូចជា​៖...

ព័ត៌មានលំអិត

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​ពិធី​អង្គ​វិបស្សនា​ការងារ​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ អាជ្ញាធរ​មីន​កម្ពុជា បានរៀបចំ​ពិធី​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​មីន​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ តាមរយ​:​ការបង្ហាញ​ពី​សមិទ្ធផល​សម្រេចបាន ប្រឈម​ដែល​បាន​ជួបប្រទះ ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក ដើម្បី​រិះរក​ដំណោះស្រាយ​រួមគ្នា និង​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​។​ ​ថ្លែង​បើក​ពិធី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន​កម្ពុជា មានប្រសាសន៍ថា​៖​វិបស្សនា​គឺជា...

ព័ត៌មានលំអិត

មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្តសៀមរាប រៀបចំ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿង ញៀន នៅក្នុង​ស្រុក​អង្គរជុំ​

​នា​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​វត្ត​ចារ​ឈូក ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការ កិច្ច​ខេត្តសៀមរាប បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ជូន​ដល់​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ដូន​ស្វា , សិស្ស​វិទ្យាល័យ​អង្គរជុំ និង ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ចារ​ឈូក ក្នុង​គោលបំណង​កាត់បន្ថយ​នូវ​បទល្មើស​គ្រប់​ប្រភេទ ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់ ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​សន្តិ​សុខ សុវត្ថិភាព និង សុខុមាលភាព​សង្គម...

ព័ត៌មានលំអិត

ពិធីបួងសួង​សុំ​នូវ​សុខសន្ដិភាពនៅមុខ​ប្រាសាទអង្គរវត្ត បន្ទាប់ពី​ពិធី​បិទ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២ ក្នុង​ដែនដី​ទាំង​៥ នៃ​តំបន់​ទន្លេមេគង្គ​

​នា​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ នៅមុខ​ប្រាសាទអង្គរវត្ត មាន​រៀបចំ​ពិធី​ពិធីបួងសួង បន្ទាប់ពី​ពិធី​បិទ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២ ក្នុង​ដែនដី​ទាំង​៥ នៃ​តំបន់​ទន្លេមេគង្គ មានដូចជា កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា ក្រោម​រាជាធិបតីភាព​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត​ព្រះសង្ឃរាជ ទេព វង្ស សម្ដេចព្រះសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង...

ព័ត៌មានលំអិត

បវរកញ្ញា​ភពផែនដី​លេខ​២​អន្តរជាតិ ចូលរួម​ដាំ​កូនឈើ​ក្រ​ញ៉ូ​ង​ជាង​១០០​ដើម នៅ​ស្រុក​បន្ទាយស្រី​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នេះ កូនឈើ​ក្រ​ញ៉ូ​ង​ជាង​១០០​ដើម ត្រូវបាន​ដាំ​នៅក្នុង ក្នុងភូមិ​សណ្ដាយ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម កញ្ញា ម៉ា​រី​សា ផុន​ធី​រ៉ាត់ បវរកញ្ញា ភពផែនដី​លេខ​២​អន្តរជាតិ Miss Planet International និង...

ព័ត៌មានលំអិត

ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​រាប់រយ​អង្គ​/​នាក់ មកពី​ដែនដី​ទាំង​៥​ក្នុង​តំបន់​ទន្លេមេគង្គ បានរួម​គ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២ នៅក្នុង​ក្រុង​សៀមរាប ខេត្ដ​សៀមរាប ដើម្បី​សុំ​សុខសន្ដិភាព និង​បង្ហាញ​ពី​វិស័យ​វប្បធម៌​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​រវាង​ប្រទេស​ទាំង​៥ នៅក្នុង​តំបន់​ទន្លេមេគង្គ រួមមាន​ប្រទេស​កម្ពុជា , ប្រទេស​ថៃ , ប្រទេស​មី​យ៉ាន់​ម៉ា , ប្រទេស​ឡាវ និង ប្រទេស​វៀតណាម...

ព័ត៌មានលំអិត

ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដោយមាន​អញ្ជើញ​ចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​អាជ្ញាធរ​មីន​ទាំងអស់​។​អង្គ​វិបស្សនា​ការងារ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ តាមរយ​:​ការបង្ហាញ​ពី​សមិទ្ធផល​សម្រេចបាន ប្រឈម​ដែល​បាន​ជួបប្រទះ ដើម្បី​រិះរក​ដំណោះស្រាយ​រួមគ្នា និង​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​។​ ​មានប្រសាសន៍​ក្នុងឱកាស​នេះ...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៩ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ឆ្នាំ​២០១៩ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​នាយក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​អនុគណៈកម្មការ​ទី​២ នៃ​ក្រុមការងារ​ជំរុញ​អនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​ ​តាម​សេចក្តីរាយការណ៍​របស់​ក្រុមការងារ​លេខាធិការដ្ឋាន​នៃ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែង​កើតឡើង​នៅក្នុង​ខេត្ត ក៏ដូចជា​នៅក្នុង​កម្ពុជា​យើង​ទាំងមូល គឺ​បណ្តាលមកពី​កំណើន​យានយន្ត និង​កត្តា​សំខាន់ៗ...

ព័ត៌មានលំអិត
Page 530 of 698 1 529 530 531 698

Recommended

សូម Like និង Follow ពួកយើង