ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប នាំយក​ម្ហូបអាហារ នំចំណី និង​ថវិកា​ខ្លះៗ​ទៅជូន​អង្គភាព​កងទ័ព​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ព្រះសង្ឃ​និង​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដឹកនាំ​ដោយ​ព្រះគ្រូ​វិជ័យ​រង្សី ឡា​ច លាង សាសន​ធ​រោ ព្រះគ្រូ​អនុ​ក្រុង​សៀមរាប និង ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស ហៅ​វត្ត​ថ្មី​រួម ជាមួយ​ព្រះគ្រូ​ចៅអធិការ​បណ្តា​វត្ត​មួយចំនួន និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប បាន​ប្រមូល​និង​នាំយក​ម្ហូបអាហារ នំអន្សម គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ថវិកា​មួយចំនួន​ទៅជូន​ដល់​អង្គភាព​ទ័ព​កំពុង​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​អន្លុងវែង...

ព័ត៌មានលំអិត

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ លួច​រថយន្តនៅ​កណ្ដាល​ក្រុង​សៀមរាប នៅ​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​

​ជនសង្ស័យ​២​នាក់ លួច​រថយន្ត​មួយគ្រឿង នៅក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុង​ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់​បាន នៅ​ព្រឹក​វេលា​ម៉ោង ១:៣០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បាន​បើករថយន្ត​រត់ ហើយ​ទៅបុក​មនុស្ស​ម្នាក់​ស្លាប់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។​ ​តាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ឯក ណុប...

ព័ត៌មានលំអិត

ភ្ញៀវទេសចរ​ជាង​២៤​ម៉ឺន​នាក់ បានមក​ទស្សនា​ខេត្តសៀមរាប អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

​ភ្ញៀវទេសចរ​សរុប ជាង​២៤​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប នៅ​អំឡុង​ថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយ​:​ពេល​៣​ថ្ងៃ នេះ​បើតាម​របាយការណ៍ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩ នេះ​។​ ​នៅក្នុង​របាយការណ៍​នេះ​បាន​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ​២០១៩ តួលេខ​ភ្ញៀវទេសចរ​សរុប មាន​ចំនួន​២៤៤,០៧៥​នាក់ កើនឡើង​៥.០១​ភាគរយ បើ​ប្រៀបធៀប ទៅនឹង​រយ​:​ពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​។ ក្នុងនោះ...

ព័ត៌មានលំអិត

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្រីស្នំ ចាប់​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​សម្លាប់​ឪពុក​បង្កើត​របស់ខ្លួន​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រីស្នំ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ សាន គង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ មានមុខ​របរ​កសិក​រ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រីស្នំ ចាប់​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​សម្លាប់​ឪពុក​បង្កើត​របស់ខ្លួន ដោយបាន​យក​កាំបិត​ខ្វែវ​ដង​ឈើ កាប់​ទៅលើ​ឪពុក​បង្កើត​ឈ្មោះ រៀល វឿ​ង ភេទ ប្រុស...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ដែល​អមដំណើរ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឡាក់ មួយ​ស៊ា​ង អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព នៃ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត មួង ណារិន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក​អភិបាលស្រុក​អង្គរជុំ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដោយ​នាំយកទៅ​ជាមួយ​ឱសថ​និង​បរិក្ខា​ពេទ្យ...

ព័ត៌មានលំអិត

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​ក្រឡាញ់ហើយ​សន្យា​ធ្វើ​ស្ពានបេតុងជំនួស​ស្ពានឈើ​ដែល​បាន​បាក់​ដោយ​ទឹកជំនន់​នេះ​

​នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោកជំទាវ ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ បាន​នាំយក​អង្ករ​ចំនួន​៤​តោន​កន្លះ , ត្រីខ​៤៥០​យួរ , មី​២៧​កេះ​ធំ , ទឹក​សុទ្ធ​៤៥០​យួរ , សារុង​៤៥០...

ព័ត៌មានលំអិត

អ្នកដំណើរ​ជាង​៦០០​នាក់នឹង​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​មិន​គិតថ្លៃសម្រាប់​ថ្ងៃ​ដំបូងពី​ភ្នំពេញមក​ខេត្តសៀមរាប​

​នៅ​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០១៩ នេះ គឺជា​ថ្ងៃ​ទីមួយ ក្នុងចំណោម ប្រាំ​ថ្ងៃ ដែល​រាជរដ្ឋាភិបាល​កម​ម្ពុ​ជា បានប្រកាសថា​នឹង​ផ្ដល់ជូន​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ទូទៅ ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​មួយចំនួន ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នាពេល​ខាងមុខនេះ ក្នុងនោះ​ក៏មាន​ខេត្តសៀមរាប​ផងដែរ​។​ ​តាមរយៈ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប បានបង្ហាញ​រថយន្តក្រុង​(City) ដែល​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាប​នាំយក​ថវិកា​មនុស្សធម៌ជូន​ជនរងគ្រោះ​ដោយ​រលាកភ្លើង​នៃ​ការផ្ទុះ​ហ្គាស​

នៅ​រសៀល​ថ្ងៃ​ពុធ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​នាំយក​ថវិកា​មនុស្សធម៌​ផ្ដល់ជូន​ដល់​លោក ហួត មុន្នី​ពិសាខ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​រងគ្រោះ​ផ្ទុះ​ធុង​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​មរណភាព​របស់​ឈ្មោះ មឿ​ន វិចិត្រ ហៅ កុយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ដែល​បានទទួល​រងគ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គាស កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៩​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម...

ព័ត៌មានលំអិត

រថយន្ត​មួយគ្រឿង ឆេះ​សល់​តែ​គ្រោងឆ្អឹង ដោយសារតែ​ធ្លាយ​ទុយោ​ធុង​ហ្គាស​

​រថយន្ត​កែច្នៃ ដោយ​ប្រើ​ហ្គាស​មួយគ្រឿង ត្រូវបាន​ឆេះ​ខូចខាត សល់​តែ​គ្រោងឆ្អឹង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ​វរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាល​ស្រុក​ស្វាយ​លើ​។​ ​ហេតុការណ៍​ឆេះ​រថយន្ត​នេះ ពុំមាន​ជនរងគ្រោះ​ឡើយ...

ព័ត៌មានលំអិត
Page 546 of 698 1 545 546 547 698

Recommended

សូម Like និង Follow ពួកយើង