ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធជាតិ​អប្ស​រា​គ្រោង​ជីក​ប្រឡាយ​ព័ទ្ធ​ផ្ទៃដី​ព្រៃឈើ ក្នុង​ឧទ្យាន​អង្គរ ដើម្បី​ការពារ​ការទន្ទ្រាន​ខុសច្បាប់​

​កាល​នេះ​ពី​ពេល​ថ្មីៗ​កន្លងទៅនេះ អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ ដើម្បី​ការពារ និង​រក្សា​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ ដោយបាន​បញ្ជាក់ថា ជា​យូរលង់​មកហើយ​ព្រៃឈើ​ដែល​ស្ថិតនៅក្នុង​ឧទ្យាន​អង្គរ និង​នៅ​ជុំវិញ​អង្គរ​ជា​ប្រភេទ​ព្រៃស្រោង ពាក់កណ្តាល​ស្រោង និង​ព្រៃ​ឈ្លោះ មាន​សត្វ​ស្ទើរ​គ្រប់​ប្រភេទ​រស់នៅ​ជា​ព្រៃ​ធម្មជាតិ​មាន​សម្រស់​ស្រស់បំព្រង​គួរ​ជាទី​គាប់ចិត្ត ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ ព្រៃឈើ​នៅក្នុង​ឧទ្យាន​អង្គរ មាន​ផលប្រយោជន៍​យ៉ាងសំខាន់​ដល់​ភាព​គង់វង្ស​នៃ​ប្រាសាទ ហើយ​ទោះបី​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា ខិតខំ​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ​ឱ្យ​ប្រសើរឡើង ក៏​នៅមាន​ជនខិលខូច​មួយ​ក្តាប់​តូច...

ព័ត៌មានលំអិត

ប្រជាកសិករ​៥០​គ្រួសារក្នុង​ឃុំ​សំរោង​យា បានទទួល​ស្រូវពូជនិងជី ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​

​ស្រូវពូជ​សែន​ក្រអូប និង ស្រូវ​ខា​១៥ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ ជា​អំណោយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមទាំង​ជី​សញ្ញា​ក្បាល​ក្របី ត្រូវបាន​ចែកជូន​ដល់​បងប្អូន​ប្រជាកសិករ​ចំនួន​៥០​គ្រួសារ​មកពី​៦​ភូមិ ក្នុង​ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ស្រូវពូជ​១០០​គីឡូក្រាម និង ជី ២៥...

ព័ត៌មានលំអិត

អាជ្ញាធរនិង​អ្នកភូមិ​មេ​ជ្រៃ ក្នុង​ឃុំ​កែវ​ពណ៌ យល់ថាបញ្ហា​សំរាម​ប្លា​ស្ទិ​ក ជា​រនាំង​ខណ្ឌ​មិនឱ្យ​ទេសចរ​មកកាន់​សហគម​ន៍​របស់ខ្លួន​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អាជ្ញាធរ​ឃុំ​កែវ​ពណ៌ ស្រុក​ពួក បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មេ​ជ្រៃ​ប្រមាណ​ជិត​៣០០​នាក់ ចូលរួម​ក្នុង​កម្មវិធី​សម្អាត​បរិស្ថាន​នៅ​តំបន់​ជុំវិញ​វត្ត​មេ​ជ្រៃ ជាពិសេស​ការ​រើស​សម្អាត​សំរាម​ប្លា​ស្ទិ​ក ដែល​ពួកគាត់​យល់ថា ជា​រនាំង​ខណ្ឌ​មិនឱ្យ​អ្នកទេសចរ​ចូលមក​កាន់​សហគមន៍​របស់ខ្លួន ។​ ​លោក សាម ឈឿ​យ មេឃុំ​កែវ​ពណ៌ បាន​ឲ្យ​ដឹងថា សហគមន៍​មេ​ជ្រៃ​នេះ​មាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប ហើយក៏​ជា​តំបន់​លិច​ទឹក​មួយ ដែល​ភ្ញៀវ​ជាតិ និង អន្តរជាតិ តែងតែ​ធ្វើដំណើរ​ចូលមក​ទស្សនា​កំសាន្ត​ជា​រៀងរាល់ថ្ងៃ​ផងដែរ...

ព័ត៌មានលំអិត

មនុស្ស​ចំនួន​០៥​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្ដា​រ៉េត ស្នងការរង​ទទួល​ផែន ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​កិច្ចសហការ​ប្រទាក់ក្រឡា​គ្នា រវាង​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង , ស្រុក​ពួក និង កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប រួម​ជាមួយនឹង​កម្លាំង​ប្រជា​ការពារ​ស្រុក​ប្រាសាទបាគង ផង​នោះ នៅវេលា​ម៉ោង​០១:២០​នាទី​យប់ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ខណៈ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង...

ព័ត៌មានលំអិត

កម្ពុជា​-​ថៃបើក​កិច្ចប្រជុំ​ទ្វេភាគីលើក​ទី​១១​នៃ​គណៈកម្មការ​បច្ចេកទេស​កម្ពុជា​-​ថៃ សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​

​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​១១ នៃ​គណៈកម្មការ​បច្ចេកទេស កម្ពុជា​-​ថៃ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាននិង​ការ​ផ្សព្វផ្សាយ​(JTC) ត្រូវបាន​ប្រារព្ធ​បើក កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ កញ្ញា ឆ្នាំ ២០១៩ នា​សណ្ឋាគារ កែប​បេ​​ខេត្ត​កែប ប្រទេស​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម​បណ្ឌិត ឆា​រ៉ូ​ន ឆៃ​សន...

ព័ត៌មានលំអិត

អភិបាលរង​ខេត្តសៀមរាប ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​ថែរក្សានិង​អភិរក្ស​ប្រពៃណី​វប្បធម៌​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់

​នៅក្នុង​ឱកាស​បិទ​បញ្ជ​ប់​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​ថ្នាក់​ខេត្ត​លើក​ទី​៥ នៅ​សៀមរាប នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម រួមទាំង​សម័យកាល​ជឿនលឿន​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ វា​បាន​បង្ករ​ឲ្យ​មានការ​ធ្លុះធ្លាយ​របាំង​ព្រំដែន​វប្បធម៌ បង្ករ​ឲ្យ​មាន​ការហូរចូល​នៃ​វប្បធម៌​បរទេស​យ៉ាងគំហុក ។ និយាយ​យ៉ាង​ដូច្នេះ...

ព័ត៌មានលំអិត

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​រុះរើ​សំណង់​ប្រាសាទទន្លេស្ងួត​ដើម្បី​ជួសជុល​អភិរក្ស​

​ប្រាសាទទន្លេស្ងួត គឺជា​មន្ទីរពេទ្យ​បុរាណ​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​ស​.​វ​.​ទី​១២ និង​ដើម​ស​.​វ​ទី​១៣​។ បច្ចុប្បន្ន ប្រាសាទ​នេះ​រង​នូវ​ការខូចខាត​ជាខ្លាំង​ដោយ សារ​ទឹក រុក្ខជាតិ គុណភាព​សម្ភារៈ និង​អាយុកាល​របស់​សំណង់​។ ថ្ម​គ្រឹះ​ពុកផុយ ស្រុត និង​តួ​ប្រាសាទ​ទ្រេត​ខ្លាំង ថ្ម​ជញ្ជាំង​រំកិល​ចេញពី​ទីតាំង​ដើម និយាយ​រួម គឺ​ប្រាង្គ​ប្រាសាទ​បាត់បង់​លំនឹង​ស្ទើរតែ​ទាំងស្រុង​។​ ​យោងតាម​អនុសាសន៍​ក្រុម​អ្នកជំនាញ ad hoc របស់​អង្គការ​យូណេស្កូ...

ព័ត៌មានលំអិត

រដ្ឋបាល​ខេត្តសៀមរាប បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​

​នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ ១៩​អនក្រ​.​បក​ស្តីពី​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​-​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​វត្តមាន ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​ក្រសួងមហាផ្ទៃ -​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព អភិបាល​/​អភិបាលរងក្រុង​-​ស្រុក​សរុប​ចំនួន​ប្រមាណ​ជា​១០០​រូប​។​...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​អាជ្ញាធរខេត្ត ត្រូវ​បញ្ជៀ​ស​ចលាចល​នៅក្នុង​សង្គម បង្កដោយ​ក្រុម​ជ្រុលនិយម​

​នៅ​ព្រឹក​ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ គ្រប់​សមត្ថកិច្ច​នៃ​កងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក​ក្នុងការ​គ្រប់គ្រង​នូវ​រាល់​សភាពការណ៍​ដែល​កើតមានឡើង​នៅតាម​មូលដ្ឋាន ក្នុង​ខេត្តសៀមរាប ជាពិសេស​នៅ​ថ្ងៃទី ០៩ វិច្ឆិកា​ខាងមុខនេះ ដើម្បី​បញ្ជៀ​ស​នូវ​ការបង្ក​នូវ​ភាពវឹកវរ ចលាចល​នៅក្នុង​សង្គម នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប...

ព័ត៌មានលំអិត
Page 556 of 698 1 555 556 557 698

Recommended

សូម Like និង Follow ពួកយើង