នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម លាង ឆាលី អនុរដ្ឋលេធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារចុះត្រួតពិនិត្យនិងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត និងមន្ត្រីអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល រួមទាំងប្រធាន អនុប្រធានមន្ត្រីមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប និង ស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងរដ្ឋបាលក្រុងសៀមរាប...
ព័ត៌មានលំអិតក្នុងឱកាសបើកកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ស្តីពីបញ្ហាគ្រឿងញៀន លើកទី៤០ ហៅកាត់ថា អាសូត ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រយឆាំងគ្រឿងញៀននៃកម្ពុជា បានស្នើសុំកិច្ចប្រជុំក៏ដូចជាបណ្តាប្រទេសនៃសមាជិកអាស៊ានទាំងអស់ ផ្តោតការយកចិត្តទុកដាក់ និងផ្តល់នូវកិច្ចសហការគាំទ្របន្ថែមទៀត ក្នុងការឆ្លើយតបចំពោះស្ថានភាព នៃការផលិតគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាស ដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើង ខណៈកម្ពុជា បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងកាគាំទ្រ និងចូលរួមយ៉ាងពេញលេញ នូវវិធានការយុទ្ធសាស្ត្រទាំង៧ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...
ព័ត៌មានលំអិតសម្ដេចសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា មានថេរៈដីកាច្បាស់ៗថា គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ក្នុងក្រុងសៀមរាប គឺដើម្បីបម្រើជាតិ និង សាសនា ក្នុងគុណប្រយោជន៍ជាតិទាំងមូល មិនសំដៅបុគ្គលណាមួយឡើយ។ គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ក្នុងក្រុងសៀមរាប ជាគម្រោងអភិវឌ្ឍន៍ដល់សហគមន៍ដោយផ្ទាល់ និងប្រយោល ព្រមទាំងផ្សាភ្ជាប់វិស័យសាសនា វិស័យកសិកម្ម និងទេសចរណ៍ ប៉ុន្តែមិនបានបម្រើដល់បុគ្គលណាមួយឡើយ...
ព័ត៌មានលំអិតបន្ទាប់ពីបានធ្វើការបណ្តុះបណ្តាល កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារ ដល់សិស្សសាលាសបឋមសិក្សាស្រះស្រង់ និងសិស្សវិទ្យាល័យនគរធំ អស់រយៈពេល៨ខែកន្លងមក គឺចាប់ផ្ដើមពីខែមករា ដល់ខែសីហា ឆ្នាំ២០១៩ កម្មវិធីនេះ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដែលរៀបចំដោយអង្គការគាំពារកេរមរតក សហការជាមួយអាជ្ញាធរជាតិអប្សរា និងសប្បុរសជន ។ គោលបំណងនៃកម្មវិធីនេះ គឺបង្កើតឡើងដើម្បីផ្ដល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ...
ព័ត៌មានលំអិតជាមោទកភាពណាស់ ដែលទូកងមួយក្នុងក្រុងសៀមរាប ត្រៀមខ្លួន ដើម្បីទៅចូលរួមដណ្ដើមជ័យលាភី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាពេលខាងមុខ។ ទូក-ង តេជ:នាគស មហាកោសាមានជ័យ បារមីអង្គរ ជាទូកងខ្នាតអន្តរជាតិ ដំបូងគេ ក្នុងខេត្តសៀមរាប ដែលត្រូវបានស្ថាបនារួចរាល់ជាស្ថាពរហើយ ដើម្បីទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ...
ព័ត៌មានលំអិតដំណឹងល្អមួយ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបទាំងអស់ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការតបណ្ដាញ ឬប្រើប្រាស់ចរន្តអគ្គិសនី អាចចូលរួមធ្វើការសាកសួរ ឬរាយការណ៍ពីបញ្ហាទាំងនោះបានដល់ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងវេទិកាសារធាណៈនាពេលខាងមុខ។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩ព្រឹក ខាងមុខនេះ នៅសាលប្រជុំសាលាស្រុកក្រឡាញ់ នឹងមានរៀបចំ វេទិកាសាធារណ:មួយ ស្តីពីការដោះស្រាយបញ្ហាអគ្គិសនី និង ផែនការបន្តនៃការតបណ្តាញអគ្គិសនី...
ព័ត៌មានលំអិតខេត្តសៀមរាប មានសក្ដានុពលយ៉ាងខ្លាំង ក្នុងការច្នៃប្រឌិតធនធានធម្មជាតិជាតំបន់ទេសចរណ៍ និងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋផ្ទាល់ក្នុងមូលដ្ឋាន តួយ៉ាងសហគមន៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី បានជួយដល់ជីវភាពប្រជាពលរដ្ឋ ពីវិស័យទេសចរណ៍។ សហគមន៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ទេសចរណ៍មូលដ្ឋាន បង្កើនប្រាក់ចំណូល និងការងារដល់ប្រជាជន តាមរយៈវិស័យទេសចរណ៍ លើសពីនោះវាក៏ជាកន្លែងអភិរក្សជីវៈចម្រុះដ៏សំបូរបែប រួមនិងសត្វស្លាបរាប់រយប្រភេទផងដែរ នេះបើតាមការលើឡើងរបស់ប្រធានសហគមន៍ លោក ភួង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយ ស្ដីពីការលើកទឹកចិត្ត ផ្នែកពន្ធដារចំពោះសហគ្រាសប្រកបអាជីវកម្ម ក្នុងវិស័យកសិកម្មនៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងជាតំណាងឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ,...
ព័ត៌មានលំអិតកសិករមួយរូបស្ទើរតែបាត់បង់ជីវិត ដោយសាររូបគេជាមនុស្សគមិនអាចស្រែកបាន ខណៈត្រាក់ទ័រមួយគ្រឿងបានគៀបរូបគេជាប់ក្នុងភក់ តែជាសំណាងល្អពួកគេទាំងពីរត្រូវបានជួយសង្គ្រោះទាន់ពេលវេលា បច្ចុប្បន្នកំពុងទទួលការព្យាបាល។ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ជនរងគ្រោះ ដោយសារក្រឡាប់ត្រាក់ទ័រ ២នាក់ កាលពីយប់ម្សិលមិញនេះ ត្រូវបាន លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកក្រឡាញ់ រួមនិងលោកស្រី ម៉ននី...
ព័ត៌មានលំអិតលោក ង៉ែត អ៊ីត ជាអ្នកបើករថយន្តដឹកភ្ញៀវទេសចរ បានឲ្យដឹងថា ការរៀបចំឲ្យមានចំណតរថយន្ដ បានធ្វើឲ្យបរិវេណមុខប្រាសាទអង្គរមានសណ្ដាប់ធ្នាប់ល្អ ស័ក្ដិសមជារមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងធ្វើឲ្យមានសណ្ដាប់ធ្នាប់ល្អ និងជាការលើកកម្ពស់សោភ័ណភាពប្រាង្គប្រាសាទបុរាណ ព្រោះថាកន្លែងសម្បត្ដិបេតិកភណ្ឌ ចាំបាច់ត្រូវមានសណ្ដាប់ធ្នាប់ល្អ និងបរិស្ថានល្អ ដើម្បីទាក់ទាញអ្នកទេសចរ ជាពិសេសប្រាង្គប្រាសាទ ជាកន្លែងជាទីគោរពបូជារបស់ខ្មែរ ។ លោក ឧត្តម ជាអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរណ៍ដែរនោះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.