ក្រសួងសុខាភិបាល បានបើកវគ្គបណ្តុះបណ្តាលមួយ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ស្តីពីអធិការកិច្ចសុវត្ថិភាពចំណីអាហារនៅកន្លែងប្រើប្រាស់ចុងក្រោយ នៅក្រុងសៀមរាប ដោយផ្អែកតាមកម្រិតហានិភ័យ ដែលបានរៀបចំដោយការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីការពារថែទាំ សុខភាពរបស់ប្រជាជនទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរណ៍អន្ដរជាតិដែលបាន និងកំពុងមកទស្សនាទឹកដីនៃខេត្តសៀមរាប ។ មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាលនេះ...
ព័ត៌មានលំអិតកញ្ញា Juanita Erasso ជាយុវជនស្ម័គ្រចិត្តមកពីប្រទេស Colombia បានឱ្យដឹងថា នេះជាលើកទីមួយហើយដែលកញ្ញាបានចូលរួមជាយុវជនស្ម័គ្រចិត្តនៅរមណីយដ្ឋានអង្គរ និងបានស្វែងយល់អំពីការគ្រប់គ្រង ជួសជុល អភិរក្ស សហគមន៍ និងយល់ដឹងពីក្រមប្រតិបត្តិអង្គរដែលជាចំណុចដែលទេសចរគ្រប់រូបត្រូវប្រតិបត្តិ ហើយរមណីយដ្ឋានអង្គរ ជាបុរាណដ្ឋាន និងបុរាណវិទ្យា ដែលមានវិសាលភាពធំមួយ ហើយនៅទីនេះមានប្រជាជនរស់នៅ បន្តគោរពប្រតិបត្តិនូវជំនឿសាសនារបស់ខ្លួនយ៉ាងរស់រវើក រីឯការគ្រប់គ្រងបេតិកភណ្ឌវិញ មានភាពខុសគ្នាពីប្រទេស...
ព័ត៌មានលំអិតគ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) បានស្នើសុំអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសអត្ថបទមួយដែលជាលទ្ធផលនៃកិច្ចការស្រាវជ្រាវអំពីបណ្តាញគមនាគមន៍បុរាណសម័យអង្គរ យកទៅប្រែសម្រួលបោះពុម្ពផ្សាយក្នុងសៀវភៅសិក្សាអប់រំថ្មី ។ អត្ថបទដែលគ្រឹះស្ថាន TAISHUKAN ស្នើយកទៅបកប្រែ និងបោះពុម្ពនេះ គឺបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦ មានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural...
ព័ត៌មានលំអិតក្នុងឱកាសជួបពិភាក្សាជាមួយលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋឆែក បានមានប្រសាសន៍ថា...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៩១៩នេះ គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានឧបត្ថម្ភ ដោយស្ថានទូត នៃសាធារណរដ្ឋឆែក និង ទីភ្នាក់ងារសម្រាប់ការ អភិឌ្ឍឆែក ជូនដល់មជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ត្រូវបានសម្ពោធកាត់ខ្សែបូរបើកឲ្យដំណើរការហើយ ក្រោមវត្តមានរបស់លោក Marek...
ព័ត៌មានលំអិតព្រះសទ្ឋម្មប្បកាសនីតាត មហាទី ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី គិត្តិឧទ្ទេសបណ្ឌិត និងជាព្រះចៅអធិការវត្តព្រះឥន្ទកោសាខេត្តសៀមរាប បានមានថរដិកាថា ធម្មជាតិ និងព្រៃឈើទាំងឡាយអាចរស់នៅលើភពផែនដីយើងនេះបានដោយ មិនចាំបាច់មានមនុស្ស តែមនុស្ស សត្វទាំងឡាយ មិនអាចរស់នៅដោយខ្វះព្រៃឈើនិងធម្មជាតិបានទេ។ការដាំកូនឈើគឺផ្តល់អត្ថប្រយោជន៍ធំធេងណាស់ដល់បរិស្ថាន និងជីវិតមនុស្សសត្វ និងទទួលបានអានិសង្ឃទាំងយប់ទាំងថ្ងៃដូចការកសាងផ្លូវ ជីកអណ្តូង កសាងកុដិសាលាជាដើម ដែរ។ ព្រះសទ្ឋម្មប្បកាសនីតាត មហាទីមានថេរដិកាបន្ថថា ឈើនិងព្រៃឈើជាធម្មជាតិរស់នៅជុំវិញយើងប្រៀបដូចជាកូនចៅសាច់ញាតិ...
ព័ត៌មានលំអិតដោយសារតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានគៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួសសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។ លោកយាយ ហៃ វឿន វ័យ៧០ឆ្នាំជាចាស់ព្រឹទ្ធិចារ្យមួយរូប ដែលផ្តើមគំនិតរៀបចំពិធីបួងសួងសុំទឹកភ្លៀងនេះបានឱ្យដឹងថា ពិធីនេះជាទំនៀមអ្នកភូមិលាងដៃតែងធ្វើមិនដែលរំលងឡើយ គឺរាល់ឆ្នាំដែលក្រមានភ្លៀងឬជាប់គ្រោះរាំងស្ងួតជាដើម។ លោកយាយបន្ថែមថា នៅឆ្នាំនេះសង្កេតឃើញថាមានគ្រោះរាំងស្ងួតខ្លាំង អ្នកភូមិមិនរំពឹងទទួលបានទឹកភ្លៀងច្រើនពេកទេបន្ទាប់ពីរៀបចំពិធីសុំទឹកភ្លៀងរួច តែយ៉ាងណាអ្នកភូមិនៅតែធ្វើដើម្បីបន់អស់បារមីទេវតាថែរក្សាភពផែនដី...
ព័ត៌មានលំអិតតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា មុនរដូវវស្សាឆ្នាំនេះចូលមកដល់ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង និងលូរំដោះទឹក និងបានស្តារសម្អាតឡើងវិញនូវកកកំណកដីដែលអាចធ្វើឱ្យស្ទះដល់លំហូរទឹកបាន។ ជាក់ស្តែងកាលពីថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបានរៀបចំសម្អាត និងស្តារឡើងវិញនូវលូសម័យបារាំងបានចំនួន៩២កន្លែង ស្តារ និងសម្អាតប្រឡាយរំដោះទឹកភ្លៀងនៅក្នុងបរិវេណប្រាសាទអង្គរប្រវែងសរុប៨៤០០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារកំពុងបន្តស្តារ និងសម្អាតប្រឡាយរំដោះទឹក នៅក្នុងបរិវេណប្រាសាទព្រះខ័ន និងប្រព័ន្ធប្រឡាយរៀបឥដ្ឋនៅជុំវិញកសិន្ធុអង្គរវត្ត។ សូមបញ្ជាក់ថា...
ព័ត៌មានលំអិតឪពុកម្តាយ និងអាណាព្យាបាលសិស្ស ដែលជាបេក្ខជនកំពុងប្រលងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំ២០១៩នេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះកូនៗពួកគាត់ ដែលពួកគេបានខិតខំតស៊ូរៀន អស់ពេល១២ឆ្នាំកន្លងមក។ អង្គុយមុខវិទ្យាល័យអង្គរ ទីដែលប្អូនស្រីរបស់ខ្លួនប្រលងនៅទីនោះ អ្នកស្រី ប្រាក់ រដ្ឋា ដែលមកពីស្រុកជីក្រែង បានរៀបរាប់ទាំងទឹកមុខស្រស់ស្រាយថា អ្នកស្រីមានទឹកចិត្តសប្បាយរីករាយ ដែលប្អូនរបស់គាត់ បានតស៊ូខិតខំរៀន តាំងពីថ្នាក់អស់ពេល១២ឆ្នាំកន្លងមក គាត់មិនសូវមានការព្រួយបារម្ភទេ...
ព័ត៌មានលំអិតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាសារាចរណែនាំមួយ ស្ថីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាប៉ាស៊ីនអេឡិចត្រនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ តាមខ្លឹមសារនៃសារាចរណែនាំនេះ បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញ (Internet Online)...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.