ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ជនសង្ស័យ០៤​នាក់ដែល​ជាប់​ពាំ​ក់​ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​

នៅ​ល្ងាច​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ជនសង្ស័យ​ចំនួន ០៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តហើយ​កាលពី​ល្ងាចម្សិលមិញ​នេះ ។​ ​ជនសង្ស័យ​ចំនួន ០៤​នាក់​រួមមាន ៖ ទី​១- ឈ្មោះ នឹម សំនៀង ហៅ​តាន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៤ ជនជាតិខ្មែរ...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ រដ្ឋបាល​ស្រុក​ពួកសហការ​ជាមួយ​មន្ត្រីជលផល បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក ស៊ីន ចាន់ថុល អភិបាលស្រុក​ស្តីទី បាន​ដឹកនាំ​កម្លាំង​សរុប​ចំនួន​១០​នាក់ រួមមាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ពណ៌ សហគមន៍​នេសាទ​កែវ​ពណ៌ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកស្រី កែវ សុភៈ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល និង លោក សំ ផាន់​ណា...

ព័ត៌មានលំអិត

សមាគម​ខ្មែរ​-​ចិន​នៅ​ខេត្តសៀមរាបទទួលបាន​ចំណេះដឹង​បន្ថែមអំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខណៈ​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ អំពាវនាវ​ឲ្យ​មានការ​ចូលរួម​តាមរយៈ​កម្លាំងកាយ​ចិត្ត និង ធនធាន​ហិរញ្ញវត្ថុ ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

​នា​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​បើក​វគ្គ​ផ្សព្វផ្សាយ​មួយ ស្ដីអំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ជូន​ដល់​លោក លោកស្រី ជា​សមាជិក សមាជិកា​នៃ​សមាគម​ខ្មែរ​-​ចិន និង​ផ្នែក​ឯកជន​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប ។​ ​លោក​ឧកញ៉ា ហ៊ុយ ភៀវ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់និង​របៀបរៀបរយ​សាធារណៈ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ​

​នា​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ពៅ ពិសិដ្ឋ អភិបាល រង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​មួយ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​បានល្អ​ប្រសើរ​ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ និង ថ្ងៃទី​២០...

ព័ត៌មានលំអិត

គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១អាណត្តិ​៣

​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៥ ខែសីហា ឆ្នាំ​២០១៩ លោកជំទាវ ស៊ិន ណ​ម ប្រធាន​គណ​:​កម្ម​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​៣ នៃ គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប ដែល​ហៅ​កាត់​ថា គ​.​ក​.​ស​.​ក ដើម្បី​ធ្វើការ​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន​ដូចជា ៖ ១-...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ពិនិត្យ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម​ឃុំ​-​សង្កាត់ ២០២០- ២០២២ និង​នីតិវិធី​នៃ​ការទូទាត់​

​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ស្តីពី​ការពិនិត្យ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម ឃុំ​-​សង្កាត់ ដើម្បី​បញ្ចូល​ទៅក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២០-២០២២ និង​នីតិវិធី​នៃ​ការទូទាត់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត , តំណាង​រតនាគារ​ខេត្ត , តំណាង​ទីចាត់ការ​ហិរញ្ញវត្ថុ , តំណាង​រដ្ឋបាល​ក្រុង...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត នៅ​ក្នុង​ស្រុក​ពួក កាលពី​យប់មិញ​

​មន្ត្រី​នគ​បាល​ចរាចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​១ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ ២០១៩ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​និង​រថយន្ត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅនឹងកន្លែង​កើតហេតុ ឈ្មោះ សឿន​ស្រីមុំ...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា នៅ​ខេត្តសៀមរាប​

​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប មាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ផ្សព្វ ផ្សាយ​ផែនការ​ការពារ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម MaithripalaSirisena ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ផ្ដល់ជូន​អ្នកជំងឺ​ក្រីក្រ​ម្នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩​នេះ លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​រួមមាន​៖​មុង​១ , ភួយ​១ , សារុង​១ ,...

ព័ត៌មានលំអិត
Page 572 of 698 1 571 572 573 698

Recommended

សូម Like និង Follow ពួកយើង