អាជីវករលក់សាច់ជ្រូក នៅតាមផ្សារនានា ក្នុងក្រុងសៀមរាប បានអះអាងស្រដៀងគ្នាថា សាច់ជ្រូកដែលពួកគាត់លក់សព្វថ្ងៃ ជាសាច់ដែលមានសុវត្ថិភាព ពុំមានជំងឺឆ្លងណាមួយនោះទេ។ អ្នកលក់សាច់ជ្រូកមួយចំនួននៅផ្សារចាស់ ផ្សារលើធំថ្មី និងផ្សារវត្តអធ្វារ ក្នុងក្រុងសៀមរាប បានលើកឡើងថា ចាប់តាំងពីមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ការលក់ដូររបស់ពួកគាត់មានការធ្លាក់ចុះរហូតដល់ទៅ៦០ភាគរយ ដែលការលក់ធ្លាក់ចុះនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ។ ពួកគាត់បានអំពាវនាវពលរដ្ឋក្នុងខេត្តសៀមរាប ងាកមកទទួលទានសាច់ជ្រូកវិញ...
ព័ត៌មានលំអិតលោក ស៊ឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យា បាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនសាទខេត្តសៀមរាប អះអាង ថា តាមឯកសារជាច្រើនបញ្ជាក់ថា ចំពោះវីរុសដែលបង្កជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ មិនអាចឆ្លងពីសត្វទៅមនុស្ស ឬ ឆ្លងពីមនុស្សទៅសត្វឡើយ ដូច្នេះសូមបងប្រជាពលរដ្ឋ គួរតែបរិភោគសាច់ជ្រូកឡើងវិញ ចំពោះសាច់ជ្រូកដែលមានបោះត្រាសម្គាល់ថាសាច់សត្វមានសុវត្ថិភាព ពីមន្ត្រីជំនាញពេទ្យសត្វ ព្រោះថា ប្រសិនបើសាច់សត្វមិនមានបោះត្រាសម្គាល់...
ព័ត៌មានលំអិតក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងស្ដារប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទអង្គរវត្ត ដោយការងារនេះធ្វើឡើងក្នុងបំណងដើម្បីសម្រួលលំហូរទឹក មុនរដូវវស្សាមកដល់ ខណៈរដូវប្រាំងកន្លងមកនេះ ប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងបរិវេណប្រាសាទអង្គរវត្តមានស្លឹកឈើជ្រុះធ្លាក់បង្កឱ្យមានកំណក និងធ្វើឱ្យស្ទះដល់ចរន្តទឹកនារដូវភ្លៀង ហើយបច្ចុប្បន្ននេះ ការស្ដារបានធ្វើរួចរាល់ហើយនៅផ្នែកត្បូង និងផ្នែកខាងកើត ហើយក្រុមការងារកំពុងបន្តធ្វើនៅផ្នែកខាងជើង។ គួររម្លឹកថា ការងារនេះ ជាសកម្មភាពប្រចាំថ្ងៃរបស់នាយដ្ឋានគ្រប់គ្រងទឹក ដែលក្រុមការងារបានអនុវត្តន៍នៅក្នុងរមណីយដ្ឋានអង្គរ ហើយនារយៈពេលដើមឆ្នាំ២០១៩នេះ ក្រុមការងារបានអនុវត្តន៍នៅតាមគោលដៅមួយចំនួន ដូចជានៅភូមិរហាលកាត់តាមមុខប្រាសាទ បន្ទាយក្ដី ប្រាសាទតាព្រហ្ម...
ព័ត៌មានលំអិតឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA កំពុងសិក្សាគម្រោងផ្តល់ជំនួយលើការសាងសង់អគារថ្មីធំមួយ មានកម្ពស់៤ជាន់ ស្មើនឹង ៥០០គ្រែ ដោយផ្តោតជាសំខាន់ទៅលើការផ្តល់សេវាសង្គ្រោះបន្ទាន់និងវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បំពេញតម្រូវការក្នុងការផ្តល់សេវាទទួលអ្នកជំងឺឲ្យសម្រាលព្យាបាល ខណៈពេលដែលបច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងប្រឈមនឹងចំនួនដ៏ច្រើននៃអ្នកជំងឺ ដែលមិនត្រឹមតែមកពីបណ្តាមូលដ្ឋានក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យមួយ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និង ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និង ការបណ្តុះបណ្តាលមន្ត្រីការិយាល័យច្រកចេញចូលតែមួយ នៅក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម ក្រោមអធិបតីភាពឯកឧត្តម សួន រចនា រដ្ឋលេខាធិការ...
ព័ត៌មានលំអិតថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៩នេះ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយវិទ្យុនិងទូរទស្សន៍ក្វាងស៊ីនៃប្រទេសចិន មានរៀបចំសិក្ខាសាលាមួយ ស្តីពីការបកប្រែ និងផលិតរឿងភាគទូរទស្សន៍ សុបិន្តសំណាក់ក្រហម នៅសណ្ឋាគារ Prince D’ Angkor Hotel ក្នុងក្រុងសៀមរាប ដែលភាគីកម្ពុជាដឹកនាំដោយលោក ជ័យ សោភា អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា និងមន្ត្រីជំនាញ...
ព័ត៌មានលំអិតការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ https://www.youtube.com/watch?v=Sxd2KImtbiE
ព័ត៌មានលំអិតក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និង តាមដានមើលស្ថានភាពនៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ និងនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានដើរតួនាទីយ៉ាងសំខាន់...
ព័ត៌មានលំអិតយោងតាមខ្លឹមសារដែលផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរដូចអត្ថន័យខាងលើឡើយ ពោលគឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងចោលសំរាមគ្មានសណ្ដាប់ធ្នាប់និងអនាម័យ ប៉ះពាល់ដល់សោភ័ណភាព បរិស្ថាននៅជុំវិញតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកនេះ។ តាមខ្លឹមសារបានបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរាចាត់ទុកទង្វើទាំងនេះថា បាននឹងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះ...
ព័ត៌មានលំអិតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីទូរស័ព្ទឆ្លាតវៃ Mobile Application “ Kingdom of Wonder ” នៅក្នុងសិក្ខាសាលាមួយ ស្តីពីការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមប្រព័ន្ធឌីជីថល (Digital System) នៅសណ្ឋាគារសុខា រីសត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.